» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 511 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006292 នាក់

ខ្មែរ​កាត់ទោស​ស្រី​វៀតណាម​ជួញ​គ្រឿងញៀន​ដាក់គុក​២៥​ឆ្នាំ​វៀតណាម​កាត់ទោស​ស្រី​ខ្មែរ​ប្រហារជីវិត​!

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ លោក ឯក ប៉ូ​លី​ហ្វីល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​លោក ហេង ផេង ជា​តំណាង​អយ្យការ បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ​ពីបទ​ល្មើស​គ្រឿងញៀន​ជន​ជាំ​តិ​វៀតណាម​ប្រុស​ស្រី​២​នាក់ ដោយ​សម្រេច​ដាក់ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់​រយៈពេល​ចំនួន​២០​ឆ្នាំ ដល់​២៥​ឆ្នាំ និង​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៤០​លាន​រៀល ដល់​៦០​លាន​រៀល ដាក់ចូល​ជា​ថវិការដ្ឋ ។​a drug court vn2 

​ការសម្រេច​ប្រកាស​សាលក្រម លើ​សំណុំរឿង​ជនជាប់ចោទ​២​នាក់​នេះ គឺធ្វើឡើង​ក្រោម​ការចោទប្រកាន់​ពីបទ រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​​ជនជាប់ចោទ​ប្រុស​ស្រី​ទាំង​២​នាក់​រួមមាន ៖
*​ទី​១៖ ឈ្មោះ ម៉ា​យ ហា្វ​ន​ទៀន​ថា​ញ់ អាយុ​៣១​ឆ្នាំ​ភេទ​ប្រុស ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល​ចំនួន​២៥​ឆ្នាំ ពិន័យ​ជា ប្រាក់​ចំនួន​៦០​លាន​រៀល​ចូល​ថវិការដ្ឋ​

*​ទី​២៖ ឈ្មោះ វ៉ ថា​ញ់​ហុង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដាក់ពន្ធនាគារ​កំណត់​ចំនួន​២០​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​៤០​លាន​រៀល ចូល​ថវិការដ្ឋ​។​
​គួររំលឹកថា កម្លាំង​នគរបាល​មន្ទី​ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​ជនជាតិ​វៀតណាម កាលពី​អំឡុង​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​គីឡូក្រាម ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៣០៤ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

ដោយឡែក​នៅ​ថ្ងៃទី​១២​មករា​នេះដែរ​នៅ​ទីក្រុង​ហូជីមិញ​វៀតណាម​តុល​លា​ការ​ឧទ្ធរណ៍​វៀតណាម​ក៏បាន​បើក​ធ្វើ​សវនាការ​កាត់​ទោ​ស្ត្រី​ខ្មែរ​មួយរូប​ពីបទ​ជួញដូរ​គ្រឿងញៀន​ពិ​ស្រុក​ខ្មែរ​ចូល​ប្រទេស​វៀតណាម​ផងដែរ​។​


​ស្ត្រី​ខ្មែរ​ម្នាក់​នោះ​មានឈ្មោះ មិច ស្រី​នាង កើត​នៅ​ឆ្នាំ​១៩៩៣ និង​មាន​ទី​លំ​ដ្ឋា​ន​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ប៉ូលិស​វៀតណាម ចាប់ខ្លួន នៅ​ច្រក​អន្តរជាតិ​បាវិត​ម៉ុក​បៃ (Moc Bai) នៅ​ខេត្ត​តា​យ​នី​ញ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ។​ស្ត្រី​ខ្មែរ​ឈ្មោះ​មិច ស្រី​នាង ត្រូវបាន​អាជ្ញាធរ​វៀតណាម​កាត់ទោស​ប្រហារជីវិត​ពីបទ​ជួញដូរ​គ្រឿងញៀន​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ចំនួន​៥​កញ្ចប់ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​ជិត​៥​គីឡូក្រាម​(៤៩៤៣​ក្រាម​)​។​

ករណី​យ៍​នេះ​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឲ្យ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដាក់​មេធាវី​ជួយ​ការពារ​ក្តី​ដែរ​តែ​គេ​មិន​សង្ឃឹមថា​តុលាការ​វៀតណាម​ក្រុង​ហូជីមិញ​បន្ធូ​ប​ន្ថួ​ទោស​នោះឡើយ​។​ចឹ​ង​វិធី​មានតែ​នាយករដ្ឋមន្ត្រី​អន្តរាគមន៍​សុំ​ឲ្យ​មក​ជាប់គុក​ស្រុក​ខ្មែរ​ព្រើ​ស្រុក​ខ្មែរ​អត់​មានទោស​ប្រហារជីវិត​តាមរយៈ​ធ្វើ​ប​ត្យា​ប​ន័​តែ​ប៉ុន​ណោះ​។​ចាំមើល​មើ​ថា​តើ​តុលារ​ការ​វៀតណាម​ក្រុង​ហូ​ជី​មី​ញ​អាច​បន្ធូ​បន្ថយទោស​នាង​ពី​ប្រហារជីវិត​មក​ជាប់គុក​មួយជីវិត​បានដែរ​អត់​?​។​a drug court vn a drug court vn1