» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8002 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544983 នាក់

កាសែត​រាយការណ៍​បទ​ល្មើស​នេសាទ​មន្ត្រីជលផល​ប្រាប់ថា​ចាប់​យកមក​គេ​គ្មាន​កម្លាំង​ចាប់​ទេ​?

 

​កំពង់ស្ពឺ​៖​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ហ្ស៉ី​ប​ឬ​ហៅថា​(​ជន​)​ខ្នាត​ធំ​ចំនួន​៥​គ្រឿង​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន ខ្នាត​ធំ​ប្រភេទ​ដូចជា​ម៉ាស៊ីន​: Masda highlander lexus និង​Nisann ជាដើម ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​ប្រទះឃើញ​កំពុង​ធ្វើ​សកម្មភាព​រុញ​ចូក​យក​ត្រី​នាពេល​យប់​ក្នុង​ថ្ងៃទី 13 ខែវិច្ឆិកា​ឆ្នាំ 2023 ត្រង់ចំណុច​ឡូ 12 ស្ទួន​(​កោះ​ក្រ​ញាណ​)​ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ឆ្នុកទ្រូ​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​ប្រទះឃើញ ចាប់​ត្រី​ទាំងយប់​។​a fish kiry2 

​ក្រុម​ទូក​រុញ​ស៊ី​ប​នេះ​កំពុង​ធ្វើ​សកម្មភាព​កាលពី​វេលា​ម៉ោង​៨៖០០​នាទី​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ហើយ​អ្នក​សារ​ពត៍​ក៏បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ទាំងយប់​ផងដែរ​។​​ក្រុមការងារ​អ្នក​បណ្ដាញ​ការ​ព័ត៌មាន​ក៏បាន​រាយការណ៍​ជូនទៅ​លោក​លោក​លី ឡា​នាយខ​ណ្ឌេ​ជលផល​​កំពង់ឆ្នាំង ផងដែរ​បន្ទាប់ពី​បាន​រាយការណ៍​ទៅ​ជំនាញ​រួចហើយ លោក​រង់ចាំ​នៅ​កន្លែងកើតហេតុ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋ​បា ល​ជលផល​កំពង់ឆ្នាំង ទូរស័ព្ទ​មក​ប្រាប់​វិញ​ថា​ខាង​ជំនាញ​រដ្ឋបាល​ជលផល​របស់លោក​មិនមាន​កម្លាំង​ចុះទៅ​បង្ក្រាប​នោះទេ​។ នៅ​ឆ្នុកទ្រូ​មានតែ​ម្នាក់ បើ​លោក​ឱ្យកម្លាំង​ទៅ​ពី​កំពង់ឆ្នាំង​ទៅយក​ខ្លាចក្រែង​យូរ​។​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក៏បាន​ឱ្យ​ក្រុមការងារ​របស់​សារព័ត៌មាន​នាំ​ទូក​ជន​ទាំង​៥​គ្រឿង​នោះ​ទៅ​ដា​ក់នៅ​សង្កាត់រដ្ឋបាល​ជលផល​ឆ្នុកទ្រូ​ផង​?​។​ប៉ុន្តែ​ក្រុម​អ្នកសារព័ត៌មាន​បាន​ឆ្លើយ​ទៅវិញ​ថា​អ្នកសារព័ត៌មាន​គ្មាន​សិទ្ធិ​ចាប់ចង​ឬក៏​នាំ​រឹបអូស​បទល្មើស​នោះទេ​។​

​សម្ដី​លោកនាយ​ខណ្ឌ​បញ្ជា​អ្នកស្រែ​ព័ត៌មាន​ឲ្យ​នាំយក​ទូក​ជាន់​ទាំងនោះ​ទៅ​ដាក់​កន្លែង​សង្កាត់​ជល់ផល​ឆ្នុកទ្រូ​បែបនេះ​ដើម្បី​យករួចខ្លួន​ក្នុងន័យ​ដាក់បន្ទុក​ឲ្យ​អ្នក​សារព័ត៌​​មាន​ថា មាន​កំហុស​ហ៊ាន​ឃាត់​បទល្មើស​?​។​
​តើ​ទូក​ជន​នោះគេ​អាច​ទៅតាម​អ្នកសារព័ត៌មាន​ដែរឬទេ​? ព្រោះ​អ្នកសារព័ត៌មាន​មិនមែនជា​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​ឯណា​។ ដោយ​យប់​កាន់តែ​ជ្រៅ​អ្នក​សារ​ពត៍​មាន​ក៏បាន​នាំ​ទូក​នោះ​បម្រុង​យកទៅ​ប្រគល់ជូន​សង្កាត់រដ្ឋបាល​ជលផល​ឆ្នុកទ្រូ ប៉ុន្តែ​ពេលចេញ​ដំណើរ​បានតែ​បន្តិច​ទូក​រុញ​ជន​ទាំង អស់នោះ​មិនបាន​ទៅតាម​ក្រុម​អ្នកសារព័ត៌មាន​នោះទេ ដោយ​ពួកគេ​បាន​បើកទូក​រត់គេច​បាត់អស់​។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​ក សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏បាន​បញ្ជាក់ប្រាប់​បណ្ដា​ញ​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​ឲ្យ​ដឹងផង​ដែរ​ថា ករណី​ទូក​រុញ​ជន​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ខាងលើនេះ​គឺ​ច្បាប់​ហាម​ដាច់​ខាត់​មិន​អនុញ្ញាត​នោះឡើយ ករណីនេះ​គឺជា​បទល្មើស​ដែល​មិនត្រូវ​លើកលែង​ឲ្យ​ជាដាច់ខាត​។​​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​ជំនាញ​របស់លោក​ដែលថា ខ្វះ​កម្លាំង​ក្នុង​ការចុះ​សហការ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ដែល​ពួកគាត់​បាន​ចំណាយ​ទាំង​ពេលវេលា ទាំង​ថវិកា និង​ប្រឈម​បញ្ហា​ជាច្រើន​ជាមួយ​ក្រុម​ជនល្មើស ដោយ​ក្រុម​អ្នកសារព័ត៌មាន​បាន​ឃាត់​ទូក​រុញ​ជន​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​បាន​ចំនួន​៥​គ្រឿង​ហើយ គ្រាន់តែ​នាំ​កម្លាំង​ជំនាញ​ទៅយក​ក៏​ធ្វើ​មិន​បានដែរ បែរជា​ឆ្លើយថា​គ្មាន​កម្លាំង​ចុះទៅ​នាំយក​ទូក​រុញ​ជនល្មើស​ទាំងនោះ​មកកាន់​សង្កាត់រដ្ឋបាល​ជលផល​ឆ្នុកទ្រូ​ទៅវិញ​។

ករណីនេះ​លោក​មានការ​ហួស​ចិត្តជា​ខ្លាំង ដោយសារតែ​នៅ​តំបន់​ឆ្នុកទ្រូ​នោះ មាន​នាយរង​ខណ្ឌ​១​នាក់ នាយរង​ផ្នែក​១​នាក់ សង្កាត់​២​នាក់ ហើយ​ក៏មាន​កម្លាំង​អធិការ​រដ្ឋា​ន​ខាងត្បូង​បឹង​ទន្លេសាប​នៅ​ប្រចាំការ​ទីនោះ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ផងដែរ ហេតុ​អី​ធ្វើ​មិនបាន ?​បញ្ហា​នេះ​ទោះជា​យ៉ាងណាក៏ដោយ​ក្នុងនាម​យើង​ជា​មន្ត្រី​ជំនាញ​ត្រូវ​ទទួលខុសត្រូវ ហេតុ​អី​បានជា​ប្រើ​ឱ្យ​អ្នក​សារ​ព័ ត៌មាន​ដែល​មិនមែនជា​មន្ត្រីនគរបាល​យុត្តិធម៌​នាំ​អ្នកប្រព្រឹត្ត​បទល្មើស​ជំនួស​?​។​​នៅ​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា អ្នក​សារព័ត៌ មាន​ក៏បាន​រាយការណ៍​ជូនទៅ​ថ្នាក់ដឹកនាំ​មួយចំនួន​ផងដែរ​ដែលមាន​៖​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេ សាទ​ខេត្ត​, លោក ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំ ង​,​និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​នឹង​ការ​ឃា ត់បទ​ល្មើស​ប្រភេទ​ទូក​រុញ​ជន​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ចំនួន​៥​គ្រឿង​ខាងលើនេះ ដើម្បី​ឲ្យ​លោក​ទាំងអស់​បាន​ជ្រាប​ជា​ព័ត៌មាន​។​

​សូមបញ្ជាក់ថាៈ ប្រភេទ​ទូក​បំពាក់​ដោយ​ឧបករណ៍​នេសាទ​រុញ​ដោយ​កម្លាំង​ម៉ាស៊ីន​ទំហំ​៣០​សេស​ទាំង​៥​គ្រឿង​ខាងលើនេះ គេ​ហៅថា​ទូក​រុញ​ហ្ស៉ី​ប ឬ​(​ជន​)​ឧបករណ៍​ប្រ​ភេ ទ​នេះ​មានមុខ​ប្រមាណ​ជា​១០​ម៉ែត្រ និង​បណ្ដោយ​សាច់​អួន​១៥​ម៉ែត្រ ដែលមាន​សាច់​អួន​ក្រឡា​ទ​ហំ​១​លី​កន្លះ​នៅ​ផ្នែក​ខាងក្រោយ ឧបករណ៍​នេះ​គេ​អាច​ចាប់​ត្រី​បាន​ច្រើន​គួរសម​ដែរ ហើយ​ឧបករណ៍​ប្រភេទ​នេះដែរ ច្បាប់​ស្ដីពី​ជល​ផ ល​មិន​អនុញ្ញាត​ឱ្យប្រើ​នោះឡើយ​។​a fish kiry1 a fish kyry