វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2473 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066774 នាក់
ប៉ៃលិន៖ តំណាងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បាននាំគ្នាផ្ដិត មេដៃ ប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ និង លោក កែវ សុវត្ថិ អនុប្រធាន មន្ទីរទៅកាន់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោក ទាំងពីរ ពុំមានសមត្ថ ភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ ។
យោងតាមលិខិត របស់តំណាងមន្ត្រី រាជ ការក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន ចុះថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២១កន្លងទៅ បានបញ្ជាក់ថា “ យើងខ្ញុំទាំង អស់គ្នា មិនពេញចិត្ត លើការដឹកនាំ របស់លោក សូ សុខុន ប្រធានមន្ទីរ និងលោកកែវ សុវត្ថិ បន្ទុកសុរិយោដី ពុំមានសមត្ថភាពដឹកនាំ និងគ្មាន ជំនាញលើកិច្ចការ សុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ និងការសម្រេចចិត្តនានាពុំស្ថិតក្នុងគន្លង នៃ រចនា សម្ព័ន្ធនៃការចាត់តាំង និងសេចក្ដីសម្រេច ជា មួយនឹងការវាយតម្លៃចំពោះបុគ្គល ទាំងពីររូបនេះពុំស័ក្តិសមជាមន្ត្រីដឹកនាំអង្គភាព ” ៕