» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3604 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668244 នាក់

ថ្ងៃ​១៤​កុម្ភៈ​នាយករដ្ឋមន្ត្រី​ខ្មែរ​នឹង​ទៅ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​នាវា​ទេសចរណ៍​Westerdam​នៅ​ខេត្ត​ព្រះសីហនុ​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង ទទួល​ជួប​ស្វាគមន៍​ដោយផ្ទាល់​ជាមួយ​អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍ Westerdam ដែល​លោក​អនុញ្ញាតិ​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​បន្ទាប់ពី​បាន​តេ​ល​តោ​ល​គ្មាន​កន្លែង​ច្រក​អស​១២​ថ្ងៃ​។​a ship port3 

​តាមរយៈ​សារ​នៅលើ Facebook នា​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​ស​សេ​រថា​៖​អរគុណ​សន្តិភាព​! ដោយសារតែ​កម្ពុ​ជាមាន​សន្តិភាព​ទើប ខ្ញុំ​ហ៊ាន​សម្រេចចិត្ត​ទទួលយក​នាវា ទេសចរ​ណ៏​ដ៏​ធំ​ដែល​គ្មាន​កន្លែង​ចូល​ចត​ឱយមក​ចូល​ចត​នៅ​កំពង់ផែរ​ក្រុងព្រះសីហនុ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ស្ថិតនៅលើ នាវា​អស់​រយះពេល​១៣​ថ្ងៃ មកហើយ​ឱយបាន​វឹល​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​។​

​ព្រឹកស្អែក​ថ្ងៃ​១៤​កុ​ម្ភះ​២០២០​ខ្ញុំ​នឹង​ទៅ​ស្វាគមន៍​ពួកគេ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ឋា​នះ​ជា​ម្ជា​ស់​ផ្ទះ​ដែលមាន​សាមគ្គីភាព​និង​ការទទួលខុសត្រូវ​។​
​សុំ​អរគុណ​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​នាៗ​ដែលមាន​ពលរដ្ឋ​ខ្លួន​ស្ថិតនៅលើ​នាវា​ដែល​បាន​ផ្តល់នូវ​ការជឿទុកចិត្ត​ដល់​កម្ពុជា​។​
​ជួយ​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុងពេល​លំបាក​។​

​នាវា​ទេសចរណ៍​ខ្នាត​យក្ស របស់​សហរដ្ឋអាមេរិក ឈ្មោះ Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​២២៥៧​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់ពី​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ការទទួល​បដិសណ្ឋារកិច្ច​ពី រដ្ឋមន្ត្រី​កម្ពុជា រួមមាន លោក ស៊ុន ចាន់ថុល​សាធារនៈការ លោក ម៉ម ប៊ុនហេង​សុខាភិបាល លោក ថោង ខុន​ទេសចរណ៍ លោក​អភិបាលខេត្ត គួច ចំរើន រួមទាំង​មន្ត្រី​ស្ថានទូត​អាមេរិក បាន​ទៅ​ស្វាគមន៍​ចំពោះ​ការមកដល់​នាវា​នេះ​ផងដែរ​ដោយមាន​ទាំង​មន្ត្រី​ជំនាញ គ្រូពេទ្យ​ផង  ខណៈ​ប្រទេស និង​កោះ​ចំនួន​៦​មិន​អនុញ្ញាត​ឲ្យ​ចូល​ចត ព្រោះតែ​ខ្លាច​ពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី Covid-19​។​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានរៀបចំ​ដាក់​វិធានការ​ការពារ​ច្បាស់​ណាស់​ដោយ​មិន​ឱ្យមាន​មនុស្ស​ចូលទៅ​ជិត ឬ​អ្នកដំណើរ​ក្នុង​នាវា​ទេសចរណ៍ Westerdam ចេញចូល​ដោយ​សេរី​នោះទេ លុះត្រា​ណា​តែមាន​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​ត្រឹមត្រូវ។ 
​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ​ដល់​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​នាវា Westerdam របស់​ក្រុមហ៊ុន Holland America Line ចូល​ចត នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។ ក្នុង​សារ​តាម Twitter លោក​ឯកអគ្គរដ្ឋទូត Murphy ក៏បាន​លើ​ឡើង​ដូចក្រសួងសុខភិបាលដែរថា អ្នកទេសចរ​នៅលើ​នាវា Westerdam ត្រូវបាន​ធ្វើតេស្ត ហើយ​លទ្ធផល គឺ​មិនមាន​នរណាម្នាក់ កើត​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា ទេ​។

​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣​កុម្ភៈ​នេះ​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ថា “​ក្រុម​មួយចំនួន​មកពី​ស្ថានទូត នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់ជំនួយ ដល់​អ្នកដំណើរ​និង នាវិក​នៃ​នាវា​ទេសចរណ៍ MS Westerdam​។ នាវា​នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង ព្រះសីហនុ​កាលពី​ព្រឹក​មិញ ដែលមាន​មនុស្ស​ចំនួន ២,២៥៧ នាក់​ក្នុងនោះ​មាន​ពលរដ្ឋ​អឺរ៉ុប ចំនួន ២៦០ នាក់​មកពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២០ ប្រទេស​ផ្សេងគ្នា​”​។​​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​កម្ពុជា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​នាវា Westerdam ចូល​ចត និង​សូម​សម្តែង​នូវ​ការអាណិតអាសូរ ចំពោះ​អ្នកដំណើរ​និង សមាជិក​នាវិក​នៃ​នាវា​ទាំងអស់ ដោយ​សង្ឃឹមថា​ពួកគាត់ នឹងធ្វើ​មាតុភូមិ និវត្តន៍​ប្រកបដោយ​សុវត្ថិភាព​នាពេល​ឆាប់ៗ ។

​សម្រាប់​ប្រទេស​ថៃ​ដែល​មុននេះ​ហាម​មិន​ឲ្យ​កប៉ាល់​ចូល​ចត​វិញ​ប៉ូលិសអន្តោប្រវេសន៍​ថៃ​បាននិងកំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជុំវិញ​រឿង​នាវា​ទេសចរណ៍ វែ​ស្ទឺ​រ​ដាម (Westerdam) ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែម្តង​។ នេះ​បើតាម​សម្តី​មេបញ្ជាការ​កងពល​ទី ៣ នៃ​ប៉ូលិសអន្តោប្រវេសន៍​លោក អា​ឆា​យ៉ុ​ន ក្រៃ​ថុង (Archayon Kraithong) ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក Archayon បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កប៉ាល់​នៅតែ​បន្ត​ស្ថិតនៅ​ផ្ទៃ​ទឹកសមុទ្រ​នៅឡើយ ខណៈ​បុគ្គលិក​សុខាភិបាល​នៅក្នុង​តំបន់ បាន​ឡើងលើ​កប៉ាល់​នោះ​ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​អ្នកដំណើរ​ព្រមទាំង​នាវិក​ទាំងអស់​។ យើង​បាន​ស្នើសុំ​រដ្ឋាភិបាល​កម្ពុ​ជា នូវ​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ដែល​ចង់​ឆ្លងកាត់ ឬ​ចូលក្នុង​ប្រទេស​ថៃ ក៏ដូចជា​លទ្ធផល​ត្រួតពិនិត្យ​សុខភាព​របស់​ពួកគេ​ផងដែរ​»​។​ក្រុមភ្ញៀវទេសចរណ៍មួយចំនួននឹងត្រូវចាកចេញតាមយន្តហោះទៅកាន់ប្រទេសដើមរបស់គេវិញ។a ship porta4 a ship porta5 a ship porta a ship porta6 a ship porta7 a ship porta2 a ship porta3 

​