» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12574 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702745 នាក់

នគរបាល​បាត់ដំបង​បង្ក្រាប​ទីតាំង​អ៊ិន​ធើ​ណេ​ត (internet) បង្កប់​ល្បែងស៊ីសង​ពីរ​កន្លែង​ឃាត់ខ្លួន​មនុស្ស ១២​នាក់



​បាត់ដំបង​៖ កម្លាំង​នគរបាល បាត់ដំបង​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​អិន​ធើ​ណេ​ត (internet) បង្កប់ ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​ពីរ​កន្លែង ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​២​ទីតាំង​ស្ថិតនៅក្នុង​ក្រុមទី​០៨ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​a po bb 

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឲ្យ​ដឹងថា ការបង្ក្រាប​តាម​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង ដោយបាន​ការអនុញ្ញាត​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​នាំខ្លួន​អ្នកពាក់ព័ន្ធ ប្រុស​ស្រី ចំនួន​១២​នាក់ និង​រឹបអូស​វត្ថុ​មួយចំនួនធំ​ផងដែរ បញ្ជូន​មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​។​

ទីតាំង​ដែល​បាន​បើក​ប្រកបមុខរបរ​អិន​ធើ​ណេ​ត (Internet) នោះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែមាន​លួចលាក់​បង្កប់​នូវ​សកម្មភាព ល្បែងស៊ីសង​ដោយ​ខុសច្បាប់​ចឹ​ង សមត្ថកិច្ច​នឹង​ចាត់វិធានការ​បង្ក្រាប​និង​បញ្ជូនទៅ​តុ លា​ការផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ដូច្នេះ​ម្ចាស់​ទីតាំង​ដែល​កំពុង​ប្រកបមុខរបរ​នេះ សូមកុំ​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​ឱ្យសោះ​។​ជនសង្ស័យ​ពាក់ព័ន្ធ​ប្រុស​ស្រី​ទាំង​១២​នាក់ រួម​នឹង​វត្ថុតាង រហូតមកដល់​ពេលនេះ​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

សូមបញ្ជាក់ថា​នៅ​ក្រុង​បាត់ដំបង​បទ​ល្ម​ស​ល្បែងស៊ីសង​មិនមែន​មានតែ​កន្លែង​មួយ​នេះ​ទេ​។​ជាក់ស្តែង​ទីតាំង​ភ្នាល់​ចាក់​ទឹកភ្លៀង​ខុសច្បាប​បង្កប​ល្បែងស៊ីសង​នៅតែ​អាចធ្វើ​សកម្មភាព​បាន​ដដែល​ធ្វើ​ឲ្យ​គេ​ជឿ​ង​ថា​មេបន​ល្បែង​នោះ​ចេះ​សែន​បាន​ត្រឹមត្រូវ​៕​a po bb1