» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9452 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699623 នាក់

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​រៀបចំ​កម្លាំង​ត្រៀម​បំលាស់​ទី​អ្នក​រស់នៅក្នុង​ដែនដី​ខណ្ឌ​តាម​ដង​ទន្លេរ​សាប​

 

​ភ្នំពេញ​៖ លោក​សុខ សម្បតិ អភិបាល​នៃ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​នា​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ បាន​បើក​កិច្ចប្រជុំ ដើម្បី​រៀបចំ​កម្លាំង​ត្រៀមលក្ខណៈ ដើម្បី​បំលាស់​ទី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក តាម​ដង​ទន្លេសាប ក្នុង​មូលដ្ឋាន​របស់ខ្លួន ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​ទៅ​ផ្នែក​ខាងជើង​រហូតដល់​ព្រំប្រទល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល ។​a bat 

​លោក ជា វីរៈ រង​អភិបាលខណ្ឌ​ព្រែក​ព្នៅ ឲ្យ​ដឹងថា ការ​បំលាស់​ទី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក​តាម​ដង​ទន្លេ​នេះ ធ្វើឡើង​តាម​ស្មារតី​នៃ​អង្គប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ ដែល​បាន​កំណត់ថា នៅ​ដើម​សប្ដាហ៍​ក្រោយនេះ សាលា​រាជធានី​ភ្នំពេញ នឹង​ចេញ​សេចក្ដីជូនដំណឹង​១ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក​តាម​ដង​ទន្លេសាប ក្នុងនោះ​មានផ្ទះ​ទឹក បែរ​ត្រី ត្រូវ​រុះរើ​ចេញ​ឬ​បំលាស់​ទី​ទៅ​ទីតាំង​ផ្សេង ដោយ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិ ឲ្យ​បងប្អូន​រស់នៅ​គ្មាន​សណ្ដាប់ធ្នាប់​បែបនេះ​តទៅទៀត​ឡើយ​។​

​លោក សុខ សម្បត្តិ បាន​មានប្រសាសន៍ថា ការរស់នៅ​លើទឹក​បែប​នេះ គឺ​ធ្វើ​ឲ្យ​ខូច​របៀបរៀបរយ​សាធារណៈ និង​ប៉ះពាល់​ដល់ បរិស្ថាន​ពិសេស​គឺ​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខនេះ​និង មាន​ភ្ញៀវ​ទេសចរណ៍ ប្រតិភូ​កីឡា​មកពី​ក្រៅប្រទេស​ច្រើន ត្រូវ​ឆ្លងកាត់​តំបន់​នេះ ដើម្បី​ឆ្ពោះទៅ ទស្សនាការ​ប្រកួត​កីឡា​នៅ​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ នឹងធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ ត្រូវ​អាប់អោន​មុខមាត់​កេ​ត្តិ​យស​ផងដែរ​។

​លោក សុខ សម្បត្តិ បាន​ណែនាំ​ដល់ កងកម្លាំង​សមត្ថកិច្ច សង្កាត់​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​បំរុង​និង រៀបចំ​ដោយ​ប្រយ័ត្នប្រយែង និង​សូម​បន្ដ​ការត្រួតពិនិត្យ​និង​គ្រប់គ្រង ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​រក្សា​ចំនួន​អ្នករស់នៅ​ចាស់​ឲ្យ​នៅ​ដដែល ទប់ស្កាត់​អ្នក​ចំណូល​ថ្មី ដោយ​ធ្វើការ​ពិនិត្យ​រដ្ឋបាល​១​ខែ​ឲ្យ​បាន​២​ដង​។ សម្រាប់​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយនេះ សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង ដោយ​ចែកជា​២​ក្រុម ត្រូវ​រៀបចំ​ការពិនិត្យ​រដ្ឋបាល នៅ​តំបន់​ដែលមាន​ភាព​ស្មុ​គ្រ​ស្មាញ​។​

​សូម​ជំរាបជូន​ថា​ការ​ឲ្យ​ធ្វើ​បំលាស់​ទី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក​ក្នុង​ដង​ទន្លេ​នេះ ធ្វើឡើង​ក្នុង​ខណ្ឌ​ទាំង​៥ ដែលមាន​ភូមិសាស្ដ្រ​តាម​ដង​ទន្លេ ក្នុងនោះ​មាន​ខណ្ឌ ព្រែក​ព្នៅ ឫស្សីកែវ ជ្រោយចង្វារ ច្បារអំពៅ និង​ខណ្ឌមានជ័យ ដែលមាន​ផ្ទះទឹក និង​បែរ​ត្រី​សរុប ជាង​១​ពាន់​៥០០​។ ដោយឡែក​សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ មាន​បែរ​ត្រី​សរុប​ចំនួន​២៩២​បែរ និង មាន​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក​ចំនួន​៣២៣​គ្រួសារ​។a bat1 

​