» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7637 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697808 នាក់

គ្រឿងចក្រ​មេ​ឈ្មួញ​ដី​ដ៏​ល្បីឈ្មោះ ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ចាន់ គៀន ធ្វ្វើ​សកម្មភាព ឈូសឆាយ​រំលោភ​យក​ដី​គំ​ម្រ​ប​ព្រៃឈើ​របស់​រដ្ឋ​នៅ​តំបន់ភ្នំ​ពាម​លោក​លក់​អោយ​ក្រុមហ៊ុន​ចិន​គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​

 

​កំពង់ឆ្នាំង​៖​ពលរដ្ឋ​រិះគន់​និង​ដាក់​កា​សង្ស័យថា​ឈ្មោះ​ចាន់ គៀន​អី​ក៏មាន​ឥទ្ធិ​ម្លេះ​ហ៊ាន​យក​គ្រឿងចក្រ​ឈូសឆាយ​រំលោភ​យក​ដី​គម្រប​ព្រៃ​ដែលជា​ដី​ព្រះរាជក្រឹត​គ្មាន​ខ្លាចញញើត​ពី​ច្បាប់​សោះឡើយ​។​a k track4 

​ករណី​ខាងក្រោម​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​ក​សិ​ម្ម​ខេត្ត គួរតែ​ស៊ើបអង្កេត​លើ​មន្ត្រី​មួយចំនួន ក្នុងស្រុក​ទឹកផុស និង​ឈ្មួញ​ដី​ដែលមាន​ឈ្មោះ​ស្រាប់ យកមក​ផ្តន្ទាទោស​តាមច្បាប់​ដែររឺទេ​?

-​រូបភាព​ខាងក្រោម​នេះ​ថត​ដោយ​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​«​នគរ​មាស​»​នៅ​ថ្ងៃទី​28/11/2018 ចំណុច​ភ្នំ​ពាម​លោក និង សូ​រិ​យ៉ា ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស (​ដី​គំ​ម្រ​ប​រដ្ឋបាល​ព្រៃឈើ​)​ដែល​បាននិងកំពុង​រំលោភ​យក​ដី​រដ្ឋ​ជាច្រើន​ពាន់​ហិកតា ដោយ​ជ្រក​ក្រោមលេស​ផ្សេងៗ​ដើម្បី​បន្លំ​ភ្នែក​ថ្នាក់លើ យក​ដី​ទៅ​លក់​អោយ​ឈ្មួញ​ក្នុងតម្លៃ​២​ពាន់​ដុល្លារ​ក្នុង​១​ហិកតា ដែលមាន​មន្ត្រី​ខ្លះ​ស្ថិតក្នុង​ស្ថាប័នរដ្ឋ​ជួយ​ជ្រោមជ្រែង​។​

-​សេចក្តីរាយការណ៍​មក​ថា បុគ្គល​ម្នាក់ ចាន់ កៀន (​មេការ​រៀប​ដី​រដ្ឋ​)​មាន​ទីលំនៅ ភូមិ​ឧ​ទំ​ម្ព​រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​មួយចំនួន​រៀបចំ​ដីព្រៃ​របស់​រដ្ឋ​
(​តាំងពី​ពេលមុន​+​និង​បច្ចុប្បន្ន​)​មាន​ផ្ទៃដី ជាង​៣០០០​ហិកតា លក់​ឲ្យ​ក្រុមហ៊ុន​ចិន អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប៉ុន្តែ​មិនមាន​ដី​គ្រប់​ចំនួន​អោយ​ក្រុមហ៊ុន​ទើប​ឈ្មោះ​ចាន់ គៀន​ធ្វើ​សកម្មភាព​ឈូស​រំលោភ​បន្ថែមទៀត​។​

​ប្រភព​បង្ហើប​ថា​បុគ្គល​ឈ្មោះ​ចាន់ គៀន​នេះ​បាន​រៀប​ដី​អោយទៅ​ឈ្មោះ ព្រហ្ម ហួយ បន្ត​លក់​អោយទៅ​ក្រុមហ៊ុន​ចិន​នៅក្នុង​តំបន់​នោះ ដោយមាន​មន្ត្រី​មួយចំនួន​ក្នុង​សាលាស្រុក​ជួយ​ជ្រុំ​ជ្រែង​ទៀតផង​។​-​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​បញ្ជាក់ យ៉ាងច្បាស់​ថា បើ​ពិតជា​មានការ​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ មែន​លោក​និង​មិន​អនុញ្ញាតអោយ​បុគ្គល​ដែល​បាន​ប្រ​ព្រិ​ត្ត​រួច​ពី​សំណាញ់​ច្បាប់​បានឡើយ ។​
​ប៉ុន្តែ​បើ​មិនមាន​ការរំលោភ​ដី​រដ្ឋ​ហេតុអ្វី​បានជា​ជំនាញ​ចាប់​គ្រឿងចក្រ​ទាំងនោះ​(​អា​ប៊ុល​៣​គ្រឿង​?​រដ្ឋបាល​សាលាស្រុក​ទឹកផុស​សូមជួយ​ធ្វើការ​បកស្រាយ​អោយ​មហាជន​អស់​ចំងល់​ផង​។​

-​ករណីនេះ​ប្រជាពលរដ្ឋ ស្នើសុំ​អោយមាន​ការ​ស៊ើ​អង្កេត​អោយបាន​ស៊ីជម្រៅ ទៅលើ​ទីតាំង​ដី​ប្រមាណ​ជិត​៣​ពាន់​ហិកតា ដែល​ក្រុមហ៊ុន​ចិន​កំពុង​គ្រប់គ្រង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ថត​ឡាយ​ផ្ទាល់​ផងដែរ​។​

-​កន្លងមក​រដ្ឋបាល​ស្រុក​ទឹកផុស​ធ្លាប់​បានចេញ​លិខិត​ចោទ ថា​ការចុះផ្សាយ​របស់​គេហទំព័​រ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ព័​ត៌​មិន​ពិត ធ្វើអោយ​សាធារណជន​មួយចំនួន​មានការ​ភាន់ច្រឡំ មិនតែប៉ុណ្ណោះ​បានធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​មួយចំនួន និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​គុណ​តម្លៃ​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ថ្នាក់ដឹកនាំ​ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​ទឹកផុស​​ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​បានមក​ថត​Like​ផ្ទាល់​និង​បង្ហោះ​រូបភាព​ពិត​ជាក់ស្ដែង​ជា​សាធារណៈ​បែបនេះ សួរថា​ជាការ​ពិត​ដែរឬទេ​???????​។​a kya a kya1 a kya2 a kya4 a kya5 a kya6 

​