» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1779 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123652 នាក់

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​លើ​អតីត​កម្មករ​ណាហ្គា​វឺ​ល​!

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៣​កុ​ម្ភះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​ប្រកាស​មួយ​អនុវត្ត​ការផាកពិន័យ​អន្តរ​កាលពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​លើ​កូ​ដ្ឋ​ករ​តវ៉ា​ព្រោះ​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដេញ​ចោល​ក្រោម​ហេតុផល​ថា​៖ ពួកគេ​រឹងរូស​បន្តធ្វើ​កូដកម្ម​ល្មើ​សនឹង​វិធាន​សុខាភិបាល រួមទាំង​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​a co naga4 

​សម្រាប់​កូដ​ករ​ណាហ្គា​វើ​លដ៍ (Naga World) ដែល​ត្រូវបាន​អាជ្ញាធរ​ដឹក​យកទៅដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខណ្ឌ​ព្រែក​ព្នៅ​វិញ បង្ខំចិត្ត​ដេក​នៅ​វាល​ហាល គ្មាន​កន្ទេល គ្មាន​ភួយ គ្មាន​ក្នោ​យ កាលពី​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​។​តែ​សាលា​រាជា​ធានី​ភ្នំពេញ​ចោទថា​មកពី​ពួក​កូដ​ករ​ចង់​ធើ​ចឹ​ង​ទៅវិញ​?​។
​មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍ (Naga World) ចាត់ទុក​ចំណាត់ការ​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់បង្ខំ​ឱ្យ​ក្រុម​កូដ​ករ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​កម្រោល​បន្តបន្ទាប់​មកនេះ គឺជា​ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ក្រុម​ស្ត្រី និង​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​គ្មាន​តុល្យភាព​លើ​ក្រុម​កូដ​ករ​។ ពួកគេ​យល់ថា ទង្វើ​របស់​អាជ្ញាធរ​បែបនេះ គឺមាន​គោលបំណង​គេចវេស​ពី​ការស្វែងរក​ដំណោះស្រាយ និង​ព្យាម​យាម​លុបបំបាត់​ការធ្វើ​កូដកម្ម​របស់​កូដ​ករ​ទាមទារ​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​បន់​ល្បែង​មួយ​នេះ​។​

​ក្រុម​សហជីព​ទ្រទ្រង់​សិទ្ធ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (Naga World) ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​ថា ទោះបី​ក្រុម​កូដ​ករ​បាន​យក​សំណាក​តាម​ការកំណត់រ​បស់​ក្រសួងសុខាភិបាល ប៉ុន្តែ​សាលាក្រុង​ភ្នំពេញ​នៅតែ​បន្ត​ចោទប្រកាន់​ចាប់​សកម្មជន​សហជីព នេះ​បង្ហាញឱ្យឃើញថា អាជ្ញា​ធរមាន​ទំនោរ​ទៅកាន់​ថៅកែ​បន់​ល្បែង​ណាហ្គា​វើ​លដ៍​។ ពួកគេ​ថ្កោលទោស​ទង្វើ​អាជ្ញាធរ​ក្រុងភ្នំពេញ ថា​ជាការ​គំរាមកំហែង​បំភិតបំភ័យ​មកលើ​និយោជិត​ដែល​ចេញ​តវ៉ា​ទាមទារ​សិទ្ធ​ជា​មូលដ្ឋាន​នៅ​កន្លែងធ្វើការ និង​សិទ្ធ​សហជីព​។​

​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ អាជ្ញាធរ​រា​ធានី​ភ្នំពេញ​បាន​ចាប់​ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍ ៣៩​នាក់ ដោយ​ប្រើ​អំពើហិង្សា​បោះ​ចូល​រថយន្តក្រុង​ដឹក​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ដោយ​ចោទប្រកាន់​ពួកគេ​ថា បាន​ល្មើស​បំរាម​សុខាភិបាល ដោយសារតែ​ពួក​គ​បាន​ប្រមូលផ្តុំ​ធ្វើ​កូដកម្ម​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​នៅក្បែរ​អគារ​បន​ល្បែង​ណាហ្គា​វើ​លដ៍​។​

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត ប្រសាសន៍ថា​ការចាប់ខ្លួន​បង្ខំ​ក្រុម​កូដ​ករ​ក្រោយ​ហេតុផល​ល្មើសច្បាប់​វិធាន​ថ្មី​នេះ អាជ្ញាធរ​អនុវត្ត​ច្បាប់​គ្មាន​តុល្យភាព​និង​បាន​បង្កឱ្យមាន​ការ​រើ​ង​អើ​ង​លើ​ក្រុម​កូដ​ករ​តែ​តស៊ូ​តវ៉ា​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ណាហ្គា​វើ​លដ៍​។ លោក​បន្តថា បើ​អាជ្ញាធរ​បន្ត​ដាក់ចេញ​ចំណាត់ការ​បង្ក្រាប​បែបនេះ​កាន់តែ​ធ្វើឱ្យ​តាន់តឹង​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​នេះ ហើយ​រដ្ឋាភិបាល​នៅតែ​បន្ត​រង​ការរិះគន់ និង​មានការ​ថ្កោលទោស​ពី​សហគមន៍ជាតិ​និង​អន្តរជាតិ​បន្ថែមទៀត​៖ «​គាត់​មកជួបជុំ​ទាមទារ ដោយសារតែ​គ្មាន​ដំណោះស្រាយ​រឿង​វិវាទ​ការងារ​ហ្នឹង​។

ចំណាត់ការ​ចាំបាច់​គឺ​ដំណោះស្រាយ​វិវាទ​ការងារ មិនមែន​វិធានការ​ចាំបាច់​ដោយ​អនុវត្ត​ច្បាប់​ផ្សេងៗ ឬ​ការចាប់ខ្លួន​ពីបទ​ញុះញង់​អី​ជាដើម​។ ផ្ទុយទៅវិញ​កាលណា​មានការ​ចាប់ខ្លួន ការបង្ក្រាប​គឺ​នាំឱ្យ​មានការ​ថ្កោលទោស ការរិះគន់​ទៅលើ​អាជ្ញាធរ​ទៅវិញ​ទេ​»​។​​តំណាង​កូដ​ករ​ឱ្យ​កាសែត​ដឹងថា​កាលពី រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ​មាន​ក្រុម​កម្លាំង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​បន្ត​ចាប់​ក្រុម​កូដ​ករ​ចំនួន ៥១ នាក់ បន្ថែមទៀត​ដោយ​អះអាងថា ល្មើស​វិធាន​សុខាភិបាល​ក្រោយពី​ពួកគេ​ធ្វើដំណើរ​ដើម្បី​ចាប់ផ្ដើម​ការធ្វើ​កូដកម្ម​នៅក្បែរ​ស្ថានទូត​អូស្ត្រាលី​។

ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពីពេល​ថ្មីៗ​នេះ បាន​រិះគន់ថា អាជ្ញាធរ​ក្រុងភ្នំពេញ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល ដែលមាន​ស្តង់ដារ​២ ផ្សេងគ្នា​រវាង​ក្រុម​កូដ​ករ និង​សាធារណជន​ទូទៅ ដែល​បង្ហាញថា អាជ្ញាធរ​ប្រឹងប្រែង​រារាំង​សកម្មភាព​ស្របច្បាប់​រប​ស់​កូដ​ករ​។ លើសពីនេះ​ទង្វើ​នេះ ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។ តែ​លោក​មាស​ម៉េ​ត​ភក្តី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​។

មកដល់ពេលនេះ​មាន​តំណាង​សហជីព និង​កម្មករ​ណាហ្គា​វើ​លដ៍​ចំនួន​១១​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​រក​ដំណោះស្រាយ រឿង​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្កា​វើ​លដ៍​បញ្ឈប់​បុគ្គលិក​ជាង​៣​រយ​នាក់ ពី​ការងារ​។​សូមបញ្ជាក់ដែរថា៖​កន្លងមក​ដោយ​ទើសភ្នែក​ពេក​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានផ្តល់​អនុសាសន៍​ឲ្យ​ភាគី​ពាក់​ព​ន្ធ័​នាំគ្នា​ដោះស្រាយ​ឲ្យ​ចប់ៗ​ទៅ​តែ​គ្មាន​ខាងណាយ​ក​គូថ​ស្តាប់​ឡើយ​?​។​a co naga1 a co naga2 a co naga3