» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5352 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695523 នាក់

អ្នកកាសែត​២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តពោធិសាត់​ចាប់ខ្លួន​តាម ពាក្យបណ្តឹង​ឈ្មួញ​ឈើ ដ៏​ល្បី គឹ​ឧកញ៉ា ទ្រី ភាព​ព្រោះ​ដេញតាម​ថត​ឡាន​ឈើ​?!


(​ពោធិ៍សាត់​)៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​អន​ឡាញ​របស់​អង្គភាព TNM ចំនួន​២​នាក់ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន MDS របស់លោក​ឧកញ៉ា ទ្រី ភាព ដែល​គេ​ស្គាល់​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន​។​a jour try 

​លោ​កប​ណ្ឌឹ​ត​ឧក​ញ៉ាំ ទ្រី ភាព​អតីត​ទ្រី​ប្រឹក្សារ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​អាណត្តិ​ទី​៥​បាន​ចោទប្រកាន់​អ្នកកាសែត​ទាំង​២​នាក់​ថា ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុងពេល​ខ​ណះ​អ្នក​ស្គាល់​អ្នកកាសែត​ទាំង​២​នាក់​ខាងលើ​និយាយថា​មកពី​ដេញតាម​ថត​រថយន្ត​ដឹកឈើ​របស់លោក​ឧកញ៉ា​?​។​

​ការឃាត់ខ្លួន​អ្នកកាសែត​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា ម៉ោង​២៖០៥​នាទី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ ត្រង់ចំណុច​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដែល​មកដល់ពេលនេះ​២​ថ្ងៃ​ហើយ​គឹ​ត្រូវ​បញ្ចូនទៅ​តុលា​រការ​។​

​នគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹងថា អ្នកសារព័ត៌មាន TNM ទាំង​ពីររូប ត្រូវបាន​នគរបាល​ឃាត់ខ្លួន រួមមាន​៖ ឈ្មោះ មិន ផុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ឈ្មោះ សារៈ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ​។​

​មូលហេតុ​នស​ការឃាត់ខ្លួន អ្នកសារព័ត៌មាន​ទាំងពីរ​នាក់ ខាងលើនេះ គឺ​អន​វត្ត​ន៍​ឡើង​តាម​បណ្ដឹង​របស់​អាជ្ញាធរ​ឃុំ​ថ្មដា និង​ក្រុមហ៊ុន MDS របស់លោក ឧកញ៉ា ទ្រី​ភាព និង​បទបញ្ជា​លោក​ព្រះ​រា​ជ្ញា អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ឲ្យ​ចាប់ ។ បណ្តឹង​នោះ បានដាក់​ការសង្ស័យ​(ដោយ​ចោទ​)លើ​អ្នកសារព័ត៌មាន TNM ទាំង​ពីររូប ពីបទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​?​។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​ថា ចំពោះ​អ្នកសារព័ត៌មាន​ទាំង​២​នាក់ កំពុង​រៀបចំ​បញ្ជូន​ខ្លួន​ពួកគាត់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​នីតិវិធី ។ស្រុកខ្មែរយើងអ្នកកាសែតចាប់មានអានិភ័យហើយបើប៉ះផលប្រយោចន៍ឈ្មួញឬអ្នកធំ៕ ដោយ សុផល​a jour try1 a jour try2 
​