» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4085 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143267 នាក់

មន្ត្រី​សង្ឃ​ខេត្តបន្ទាយមានជ័យ​ត្រូវតែ​អនុវត្ត​ន៏​ករណី​អធិការ​វត្ត​អណ្តូង​ថ្ម​អោយ​ដូច​ករណី​ភិក្ខុ​ក ក្កដា សុភ​ណ្ឌ័​វត្ត​សារា​វ​ន័​តេ​ជោ ក្រុងភ្នំពេញ​ទើប​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ព្រះពុទ្ធសាសនា​អាក់សទ្ធា !


​បន្ទាយមានជ័យ​៖ សង្ឃ​ចេក​នាម​កក្កដា​សុភ​ណ្ឌ័​បានសម្រេច​ចិត្ត​ចាក​សិក្ខាបទ​​ពី​ព្រះសង្ឃ​ដោយ​ក្លាហាន​តាម​សំណើរ​មន្ត្រី​សង្ឃរាជ​ធានី​ដោយសារ​លោក​ដឹង​កំហុស​ខ្លួនឯង​រឿង​រំលោភ​វិន័យ​ព្រះពុទ្ធសាសនា​។​ដោយឡែក​​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​នៅ​ខេត្តបន្ទាយមានជ័យ​ពិសេស​ក្រុង​ប៉ោ​យ៉ែ​ត​ដែល​កាន់​លទ្ធិ​ពុទ្ធសាសនា​មាន​ព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​ការគោរព​បូជា សាសនាព្រះពុទ្ធ​ដោយសារតែ មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយ​មនា​ជ័យ​មិនមាន​វិធានការ​ចំពោះ ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​(​អណ្តូង​ថ្ម​មាស​)​ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ដែល​ដាច់​អាបត្តិ​។ a nak monka 

​អ្នកភូមិ​លើកឡើងថា​៖ ពួកគាត់​ពិតជា​អស់ជំនឿ​លើ​មន្ត្រី​សង្ឃ​គ្រាក់ៗ នៅ​ក្រុង​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ​នេះ​ខ្លាំងណាស់ ព្រោះថា​មន្ត្រី​សង្ឃ​ទាំងនោះ គ្មាន​ចេតនា​ដោះស្រាយ​អធិករ​ណ៏​ដែល​បង្កឡើង​ដោយ​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស​នោះទេ ។​ពោលគឺ​មន្ត្រី​សង្ឃ​បែ​ជា សម្ងំ​មិន​ហ៊ាន​អនុវត្តន៍​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​នោះ​ផង​ទេ ។

សូមបញ្ជាក់ថា ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស បាន​តឺ​នុយ​ស៊ីវិល​លួច​ចេញពី​វត្ត​ដើរ​ផឹកស៊ី​ចូល​ហាង​ខារ៉ាអូខេ និង​តាម​កម្មវិធី​ប្រគុំ​តន្ត្រី​ផ្សេងៗ​អោប​ស្រី​។ ប៉ុន្តែ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ​បែរជា​ធើ​មិនដឹង​មិន​ឭ​ទៅវិញ​?​។ ប្រការនេះ​ធ្វើអោយ​ពលរដ្ឋ​មានការ​សង្ស័យ អំពី​អំពើពុករលួយ​កើតមាន​នៅក្នុង​ស្ថាប​ន័សា​សនា​នេះ​ផងដែរ ។

​ប្រភព​បានអោយដឹង​មក​ថា​៖ អតិ​ត​ព្រះចៅអធិការ​វត្ត​ទួល​ពង្រ ក្រុង​ប៉ោយប៉ែត​ឈ្មោះ ញ៉ែម​សឿន និង​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស​តែង​នាំគ្នា​ស្កាត់​ទៅរក​ស្រី​ដោយ​ចេញពី​វត្ត​លួច​ក្លែងភេទ​ជា​ក្រ​ហស​ត្ថ ស្លៀកពាក់​ខោអាវ គ្រឿងអលង្កា​សុទ្ធតែ​ចិញ្ចៀនពេជ្រ​ធំៗ ខ្សែក​នាឡិកា បើកឡាន​ទៅ​ទឹកដី​ខេត្តសៀមរាប​ក្រេប​ច​ន្ទ័​ទឹកឃ្មុំ ជាមួយ​ស្រី​ស្នេ​ហ៏​ញឹកញាប់​រហូត​ធ្វើអោយ​ស្រី​ស្នេ​ហ៏​របស់​ព្រះចៅអធិការ​វត្ត​ទួល​ពង្រ​(​ចាស់​)​បាន​ពរ​ផ្ទៃ​សំរាលកូន​និង​ធ្វើ​ពិធី​ខូ​ប​កំណើត​ជូន​កូន​ទៀតផង បញ្ហា​នេះ​ក៏​ស្ងាត់ៗ​ដែរ ។

​ចំណែក​ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស វិញ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ បុគ្គល​រូបនេះ​បាន​ប្រើប្រាស់​តៃកុង​ឡាន​ញឹកញាប់ ខ្លួនឯង​ដើរតួ​ជា​មន្ត្រី​ធំ​ដើម្បី​ងាយស្រួល​ញ៉ែ​ស្រីក្មេងៗ មិនអោយ​ចាញ់​អ្នកស្រុក​នៅ​ដី​ក្រុង​ដោយ​គេ​ចាយលុយ​ប​ច្ច​យ័​ពុទ្ធ​បរិ​ស័​ទ្ធ​ដូច​មិន​ស្តាយ​សោះ​? ។

ពាក់​ព​ន្ធ័​បញ្ហា​នេះ មន្ត្រី​ធម្មការ​និង​សាសនា​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹង​មក​ថា​៖ បើ​យោងតាម​រូបភាព​ជាក់ស្តែង ដែល​បែកធ្លាយ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​នោះ វា​ពិតជា​គ្រប់គ្រាន់​ណាស់​ទៅហើយ​ដើម្បី​ដាក់បន្ទុក​លើ ជន​ប្រ​ព្រឹ​ត​នោះ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​បានជា ថ្នាក់ដឹកនាំ​ស​ង្ខ​និង​មន្ទីរ​មិន​ព្រម​ចាត់ការ តាម​ព្រះ​វិន័យ​សង្ឃ​ដូច្នេះ ? ។

​ចំណែក​មន្ត្រី​សង្ឃ​មួយអង្គ​ទៀត​នៅឯ​ក្រុង​ប៉ោយប៉ែត​ក៏បាន​មាន​ថេរ​ដីការ​ថាបើ​ថ្នាក់ដឹកនាំ​សង្ឃ​នៅតែ​អោបក្រសោប អ្នក​ប្រ​ព្រឹ​ត​ខុស​វិន័យ អោយ​គង់​នៅបាន​ក្នុង​ព្រះពុទ្ធសាសនា​តទៅទៀត​នោះ ព្រះ​តេជគុណ​ថា​៖​តម្លៃពិត​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​អាច​នឹង​ងាយ​សាបសូន្យ​លឿន ដោយសារតែ​គ្មាន​សច្ចធម៌​នៅក្នុង​ខ្លួន​របស់​ក្រុមមន្ត្រី​សង្ឃ​ខេត្តបន្ទាយមានជ័យ ។

ប្រភព​ដដែល​ថា កន្លងទៅ បុគ្គល​សង្ឃ​ឈ្មោះ តឿ ប៊ុនធឿន ត្រូវបាន​គណ​:​កម្ម​ការ​អាចារ្យ វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស បាន​ដក​ប្រាក់​ចំនួន​២០០០០$ បច្ច័យ​កសាង​វត្ត និង​រថយន្ត​ម៉ាក​ហៃ​ឡិន​ឌ័​រ​ពណ៌​ស​១​គ្រឿង​ទៅ​បុគ្គល តឿ ប៊ុនធឿន ក្រោយ​រឿងអាស្រូវ​បែកធ្លាយ​ដើម្បី​ឲ្យ​ចាក​ចេញពី​វត្ត​អោយ​ផុត ប៉ុន្តែ​ពេល​ចាយលុយ​ជិត​អស់​បែ​ជា​លេចមុខ​មក​នៅក្នុង​វត្ត​សារជាថ្មី បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​ផងទាំងពួង ។

​ប្រជា​ពុទ្ធ​បរិ​ស​ទ្ធ័ និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​កោត​ស​សេ​ី​រ ចំពោះ​អតិ​ត​ភិក្ខុសង្ឃ​ព្រះនាម កក្កដា សោ​ភណ្ឌ ដែល​មុះ​មុត​ក្លាហាន​ហ៊ានស៊ី​ហ៊ាន​សង នូវ​រាល់​កំហុសឆ្គង​របស់ខ្លួន​ដែល​បាន​ប្រ​ព្រឹ​ត​ប្រាស់ចាក​ធម៌​វិ​ន​យ័ បើ​ទោសទណ្ឌ​នោះ មិន​ដល់​ថ្នាក់​បរាជិក​ផង ប៉ុន្តែ​អតីត​សង្ឃ​អង្គ​នោះ សុខចិត្ត​ទទួល​កំ​ហួសហើយ​សុំ​លាចាក​សិក្ខាបទ ភេទ​ជាស​ង្ឃ​តែម្តង​កាលពី​ថ្ងៃទី​២១​ក្កដា​២០១៩​កន្លងទៅនេះ ។

​ប្រជាពលរដ្ឋ ទ​ទួ​ច​ដល់​សម្តេចព្រះសង្ឃរាជ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ពិនិត្យមើល ក្រុម​សង្ឃ​ក្លែង​កាយ​នាពេល​រាត្រី​នៅឯ​ក្រុង​ប៉ោយប៉ែត​នេះ​ផង បើ​ពុំ​នោះទេ ព្រះពុទ្ធសាសនា​នៃ​យើង​មុខជា​រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​ពលរដ្ឋ នឹង​បាត់បង់​តម្លៃ​ដោយសារតែ មាន​ចោរ​ថង់យាម​ពួន​សម្ងំ​លាក់ខ្លួន​ក្នុង​ពុទ្ធសាសនា​ដូច​ករណីនេះ​ជាមិនខាន ៕a nak monk3 a nak monka1 a nak monk1