» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11911 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702082 នាក់

រឿង​យន្តហោះ​គ្មាន មនុស្ស​បើក​ចូល​ស្រុក​ខ្មែរ​ជា​ពត៍​មាន​ក្លែងក្លាយ​?​សម្តេច​តេ​ជោ​ឲ្យ​បង្ក្រាប​ហ្វេ​ស​ប៊ុ​កណាប​ង្ហោះ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​ទប់ស្កាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែលថា​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ហោះចូល​ទឹកដី​កម្ពុជា​ដែល​បំភ័យ​ដល់​ប្រជាពលរដ្ឋ​ព្រោះ​គិត​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៣​នេះ ពុំទាន់​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ហោះចូល​ទឹកដី​កម្ពុជា​ឡើយ​។​a hun facebook 

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា យន្តហោះ​ដែល​ហោះ​មក​ទឹកដី​កម្ពុជា​នោះ គឺ​គ្រាន់តែ​ជា​យន្តហោះ​ពាណិជ្ជកម្ម​ដែល​ហោះ​ឆ្លងដែន​ឱកាស​កម្ពុជា​តែប៉ុណ្ណោះ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ថា​៖«​យន្តហោះ​គ្មាន​មនុស្ស​បើក គឺ​ខុសប្លែក​ពី​យន្តហោះ​ពាណិជ្ជកម្ម​ដែល​នឹងត្រូវ​ហោះ​ឆ្លងដែន​អាកាស​របស់​យើង​ឆ្ពោះទៅកាន់​ទីកន្លែង​ដទៃទៀត ប្រសិន​ជាមាន​ការបាញ់​យន្តហោះ​នោះ​គឺ​វា​គ្រោះថ្នាក់​ធំធេង​ណាស់​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ ជាមួយគ្នានេះ​សម្តេច​ប្រាប់​ឱ្យ​អគ្គស្នងការ​ជាតិ​ត្រួតពិនិត្យ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បែបនេះ​។

នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ ក្នុងជំនួប​ជាមួយនឹង​កម្មករ​ជិត ២​ម៉ឺន​នាក់​នៅក្នុង ស្រុក​អង្គស្នួល ខេត្តកណ្ដាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្តាំ​ទៅ​អ្នកលេង​បណ្តាញ​សង្គម​Facebook​ទាំងអស់ មិន​ត្រូវយក​បញ្ហា​សន្តិសុខ​ជាតិ​មក​បង្ហោះ​លេង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងការពារជាតិ​នោះទេ ខណៈ​បញ្ហា​នេះ​មិនមែនជា​រឿង​យកមក​លេងសើច​នោះឡើយ​។​​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី មាន​អ្នកលេង​ហ្វេ​ស​បុក​មួយចំនួន​តូច​បាន​យក​ករណី​ដ្រូ​ន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​ហោះចូល​ទឹកដី​កម្ពុជា​ដែល​ជាប់​ព្រំដែន​វៀតណាម មក​ភ្ជាប់​ជាមួយ​យន្តហោះ​ពាណិជ្ជកម្ម​ដែល​ហោះ​កាត់​កម្ពុជា​កាលពី​កន្លងទៅ​ថ្មីៗ​នេះ ។​

​សម្រាប់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដោយ​មិនមាន​អត្តសញ្ញាណ​មិនដឹង​ចេញពី​តំបន់​ណា​អាចជា​ការគំរាមកំហែង​ទៅដល់​សន្តិសុខ​នៅក្នុង​តំបន់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានលើកឡើង​ពី​ការស្វែងរក​ការសហការ​ពី​ប្រធាន​អាស៊ាន​ក៏ដូចជា​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បាន​រំលោភបំពាន​ដែនអាកាស​កម្ពុជា​។​សម្ដេច​តេ​ជោ ថា​៖ «​មិនអាច​អនុញ្ញាត​ឲ្យ​អ្នកណា​មក​ប្រមាថ ប្រើប្រាស់​ដ្រូ​ន​។ ជួនកាល​ជា​ក្រុម​ភេរវកម្ម​ធ្វើ​សកម្មភាព​ដែល​អាស៊ាន​ត្រូវ​រួមគ្នា​ធ្វើការ​ប្រឆាំង​ទៅនឹង​ក្រុម​នេះ​»​។​

​កាលពី​សប្ដាហ៍​មុន យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​ហោះចូល​ទៅក្នុង​ដែនអាកាស​របស់​កម្ពុជា​នៅក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ដែល​សម្ដេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​បញ្ចេញ​ទ័ព​៥០០​នាក់​និង​អាវុធ​ទំនើប​២​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ផងដែរ​។​​រហូតមកដល់​ថ្ងៃនេះ​មិនទាន់មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ណាមួយ​ត្រូវបាន​បាញ់​ទម្លាក់​នៅឡើយ​ទេ​ទោះបី​ជាំ​សម្តេច​ប្រកាស​ឲ្យ​រង្វាន់​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង​ក៏ដោយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ខំចិត្ត​ចេញ​សារ​ទាំងយប់​តាម​បណ្ដាញ Telegram ដោយ​អះអាង គ្មាន​យន្ដហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ហោះចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ទៀត​នោះឡើយ ។​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បន្តថា​៖ «​ហាម​ដាច់ខាត​ការយក​បញ្ហា​សន្តិសុខ​ជាតិ​យកមក​បង្ហោះ​លើ facebook បើ​គ្មាន​ការអនុញ្ញាត​ពី​យោធា​»​។​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ទេ ខណៈ​ប្រទេស​វៀតណាម​បាន​បដិសេធ​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​កងទ័ព​ប្រើ​សំណាញ់​មេឃ​ដើម្បី​បាញ់​ទម្លាក់​ដ្រូ​ន ដែល​ហោះចូល​ទឹកដី​កម្ពុជា ដើម្បី​ស៊ើបការណ៍ បន្ទាប់ពី​ឃើញ​មានការ​ហោះហើរ​ជាថ្មី​ម្តងទៀត​ចំនួន​៧​គ្រឿង កាលពី​យប់​ថ្ងៃទី​២៧ ខែមិថុនា​។a dron hun3 

 


​