» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6773 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696944 នាក់

មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​ចាប់បាន​ឈើ​ឧកញ៉ា​លាងចាន់​មុនី​នៅក្បែរ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​តែ​ត្អូញ​ថា​គ្មាន​ឡាន​ដឹក​ចេញ​!

 

​ខេត្តមណ្ឌលគិរី​៖​បន្ទាប់ពី​សារ​ព​តិ​មាន​មាតុភូមិ​បាន​ផ្សាយ​អំពី​សកម្មភាព​ឈ្មួញ​លួច​កាប់បំផ្លាញ អារ ផ្តួល​រលំ​ឈើ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​រួចមក​មាន​សេចក្តីរាយការណ៍​ថា​៖​មាន​កម្លាំង​ជំនាញ​បរិស្ថាន​ខេត្ត​ចុះទៅ​ដល់ទី​តាំង​ឈានដល់​បង្ក្រាប​ចាប់យក​ឈើ​ជាច្រើន​កំណាត់​នៅ​ជិតៗ​និង​ក្រុមហ៊ុន​យូ​នី​ស​ហ្គ្រី​ន​ហើយ​។ ប្រជាជន​ក្នុង​សហគមន៍​ជនជាតិដើម​រស់នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉a koh nhek5

ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បានអោយដឹងថា​៖ សកម្មភាព​កាប់បំផ្លាញ​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ជនជាតិដើម​ខ​ង​លើ គឺមាន​ឧកញ៉ា​ចំនួន​៣​រូប​ជា​អ្នក​នៅ​ពីក្រោយ​ដោយ​យក​ក្រុមហ៊ុន​យូ​នី​ស​ហ្គ្រី​ន​ធ្វើជា​បង្អែក​បន្លំ ។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​បែកការណ៍ ដោយសារតែ ដីព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​យូ​នី​ស​ហ្គ្រី​ន​អស់​ឈើ ហើយ ។ ផ្ទុយទៅវិញ​ឈើ​ប្រមាណ​ជាង​៩០​ភាគរយ គឺជា​ឈើ​កាប់​ថ្មីៗ ទាំង​អារ ជា​ជ្រុង ជា​ឡាំង និង​ជា​ប្រភេទ​ឈើមូល​នេះ​ជាដើម​។​a koh nhek3 

បើទោះជា​សមត្ថកិច្ច​ជំនាញ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ច្បាស់​ពី​ម្ចាស់​ឈើ​ខុសច្បាប់​នេះ ឬក៏​នឹង​អាចដាក់​របាយការណ៍​ត្រឹម​ជា​ឈើ អ​ញ្ញត្តិ​ជន​ក៏ដោយ ក៏​ប្រភព​ច្បាស់លាស់​ពី​អ្នករកស៊ី​ឲ្យ​ដឹងថា​៖ ឈើ​ជាច្រើន​កំណាត់​ដែល​មន្ទីរ​បរិស្ថាន​ខេត្ត​ចុះ​ចាប់​នោះ​ទាំងនោះ​ជា​ឈើ​របស់​ឧកញ៉ា លាង ចាន់​មុនី ដែល​អ្នក​មណ្ឌលគិរី និយម​ហៅថា​៖ (​ឧកញ៉ា​មុនីៗ​)​ព្រោះ​ប៉ុន្មាន​ខែ​មុននេះ​មាន​ឧកញ៉ា​៣​រូប​(​មាន​ស្ត្រី​ម្នាក់​)​បាន​ទៅ​ជួប​ថៅកែ​វៀតណាម ។​

លោក កែវ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ប្រាប់​អង្គភាព​«​នគរ​ដ្រេ​ហ្គ​ន​»​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​ថា​៖ ឈើ​ដែល​ចាប់​នេះ​មិនទាន់​ដឹង​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ ខ​ណះ​ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដាក់​រាយប៉ាយ​ជិតៗ​ក្រុមហ៊ុន គំនរ​ឈើ​ខ្លះ​ឆ្ងាយ​ពី​ទីតាំង​ក្រុមហ៊ុន​ក្នុង​ចំងាយ​ដី​ពី​១០០​ម៉ែត្រ ឬ​៣០០​ទៅ​៤០០​ម៉ែត្រ​។ លោក​បន្តថា​៖ និយាយ​រួម​កំលាំង​របស់លោក ពិបាក​ចូល​ដឹក ដោយ​ស្ថានភាព​ផ្លូវ​លំបាក ភ្លៀង​ធ្លាក់ ហើយ​បើ​ជួល​ឡាន​អ្នកភូមិ​ក៏​គាត់​មិន​ព្រម​ជួល​អោយ ដូច្នេះ​យើង​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ចេញ​។​

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖ ជាក់ស្តែង​មកទល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ ខាង​កម្លាំង​លោក​ទើប​ដឹក​បាន​៥​ឡាន​នៅឡើយ​ទេ និង​ព្យាយាម​ប្រមូល​ឈើ​ទាំងនេះ​បន្ត​។​ករណី​បង្ក្រាប​ឈើ​(ឧកញ៉ា លាង ចាន់​មុនី )ភស្តុតាង​ថាចាប់យក​ប្រមាណ​ជាង​៥០០​កំណាត់​។ តែមាន​ព​តិ​មាន​ថា កំពុង​ឋិត​ក្នុងការ​សម្របសម្រួល​គ្នា​អោយ​ដាក់​ចំនួន​តិចជាង​នេះ​?!​។​


​