» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5951 នាក់

ម្សិលមិញ 8227 នាក់

សរុប 14132832 នាក់

គយ​ច​ល​ត័​តំបន់​៥​ឈួន​សោភា​រង​ការ​ចោទថា​ប៉ង​ធ្វើ​ឃាត​ពលរដ្ឋក្រោមរូបភាពបង្ក្រាបបទល្មើសគេចពន្ធ​!

​បន្ទាយមានជ័យ​៖ ក្រុម​គយ​ចល័ត​តំបន់​៥​ក្រោម​ការគ្រប់គ្រង របស់លោក ឈួន​សោភា​ល្បីរ​អូ​មរ​អាម​ថា​៖​ជា​គយ​ច​ល​ត័​មកពី​ម​ជ្ឈឹ​ម​មាន​ជំនាញ​ខាង​ប្រើ​ហឹ​ង្សា​រំលោភច្បាប់​ព្រហ្មទណ្ឌ​ក្នុងការ​បង្ក្រាប​ចាប់​គោះ​អ្នករកស៊ី​ក្រោ​លេស​ថា​ប្រមូល​ចំណូល​រដ្ឋ​តែ​មិនដែល​បង្ហាញថា​៖​ចំណូល​រដ្ឋ​ដែល​ខ្លួន​ប្រមូលបាន​ក្នុង​១​ឆ្នាំ​ប៉ុន្មាន​នោះទេ​?​។​a cust chhuon 

កាលពី​ថ្ងៃទី ២៣ ខែកញ្ញា​ឆ្នាំ ២០២១ នេះដែរ មាន​អំពើ​ប៉ង​ធ្វើឃាត​មួយ​បាន​បង្កឡើង​ដោយ​មន្ត្រី​គយ​ច​ល​ត័​លោក​ឈួន​សោភា​នៅ​ចំណុច​អូរ​កំបុត​ភូមិ​បឹង​តា​ស្រី​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៨​។​ក្រុម​គយ​ចល័ត​ក្រសួង​ក្រោម​ការគ្រប់គ្រង​របស់លោក​ឈួន​សោភា​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក lexus 350​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU 6806 ដេញ​បុក​នឹង​កៀ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី ស៊េរី​ទំនើប​ពណ៌ ស ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ កេ​ត​រិ​ទ្ធ​ហៅ​ឡុង​ចេញពី​ច្រករបៀង ទម្លាក់​ប្រឡាយ​បណ្ដាលឱ្យ​បុរស​ដែលជា​អ្នកបើក​បាន​បាក់ជើង​និង​រងរបួស​ហើយ​បាន​បើក​រត់គេច​។​

ប្រជាពលរដ្ឋ​និង​យោធា​នៅតាម​ព្រំដែន​បានធ្វើការ​ដេញតាម​និង​ឃាត់​ជាប់​រួច​ប្រគល់​ទៅឱ្យ​នគរបាល​ការពារ​ព្រំដែន​៨០៧​ដើម្បី​រៀបចំ​បញ្ជូន​ជនសង្ស័យ​និង​រថយន្ត​ទៅកាន់​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ថ្មពួក​ដើម្បី​ចាត់ការ​បន្ត​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ​មិនបាន​មួយ​ដង្ហើម​ចង្រឹត​ផង​គឺ​ក្រុមនគរបាល​ការពារ​ព្រំដែន​បាន​ដោះ​លេង​រថយន្ត​និង​ជនសង្ស័យ​ទៅវិញ​។​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​កង​យោធា​ការពារ​ព្រំដែន​ដែល​បាន​ខំប្រឹងប្រែង​ក្នុងការ​ដេញចាប់​ជន​ប្រព្រឹត្តល្មើស​ប៉ង​ធ្វើឃាត​ប្រគល់ ទៅ​ឲ្យ​សមត្ថកិច្ច​នោះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង​។​​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​បាន​លើកឡើងថា​៖ ពួកគាត់​មិន​យល់​ទាស់​ទេ​ចំពោះ​ការបង្ក្រាប​បទល្មើស​នៅតាម​ព្រំដែន​ជាពិសេស​ករណី​ម៉ូតូ​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​គឺជា​ការប្រមូល​ថវិកា​ព​ន្ធ​ចូល​រដ្ឋ​តែ​ការអនុវត្ត​របស់​ក្រុម​គយ​ចល័ត​ក្រសួង​ក្រោម​ការគ្រប់គ្រង របស់ លោក​ឈួន​សោភា​​នេះ​គឺ​ហួសហេតុ​និង​សាហាវព្រៃផ្សៃ​ល្មើសច្បាប់​ព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់ផង​ដែរ​ថា​គយ​ច​ល​ត័​លោក​ឈួន​សោភា​នេះកាលពី​ខែ​កម្ភៈ​ឆ្នាំ​២០២១​ក៏បាន​សម្លាប់​ដោយ​ប្រយោល​នូវ​មន្ត្រី​យោធា​ម្នាក់​​ដោយ​ការចាប់​រឹបអូស​យក​ឡាន​វី​ហ្គោ​កញ្ចាស់​មួយ​គ្រឿ​ដែល​គ្នា​ទិញ​មក​ជិះ​បំរើ​អង្គភាព​យោធា​៥០៣​មិន​ប្រណី​ទោះ​មាន​អន្តរាគមន៍​ពី​អ​ង្ភ​ភាព​ក៏ដោយ​រហូត​ម្ចាស់​រថយន្ត​លោក​អនុសេនីយ៍ឯក​រិទ្ធី​វិ​ច្ឆ័​យ​ឈឺចិត្ត​បានធ្វើ​អត្តឃាត​កាលពី​ថ្ងៃទី​១០​កុ​ម្ភះ​។​នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិ បាន​បញ្ជូន​ក្រុមការងារ​មួយក្រុម​ចុះទៅ​ស្រាវជ្រាវ​ករណី​ទាហាន​ការពារ​ព្រំដែន ៥០៣ ចងក​សម្លាប់ខ្លួន ដោយសារតែ​តូចចិត្ត​ចំពោះ​លោក ឈួន សោភា ចាប់​រថយន្ត​អង្គភាព ។​

​ក្រុមការងារ​បានបញ្ចប់​ការងារ​ស្រាវជ្រាវ​នៅ​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបាន​រកឃើញថា រថយន្ត​ដែល​គយ​ចល័ត​តំបន់​៥ ចាប់​នោះ​គឺ​ពិតជា​រថយន្ត​អង្គភាព​ដែល​បាន​ចុះបញ្ជី​នៅ អគ្គនាយកដ្ឋាន​សំភារៈ បច្ចេកទេស ក្រសួងការពារជាតិ ប្រាកដ​មែន​។​តែ​នៅតែ​មិន​អាចធ្វើ​ប្រដាប់​អី​លោក​ឈួន​សោភា​ដែលមាន​មេ​គយ​ច​ល​ត័​ម​ជ្ឈឹ​ម​ឈ្មោះ​កើត​សុធា​រ៉ា​ជា​មិត្ត​ភ​ក្រ័​រដ្ឋមន្ត្រី​ជា​បង្អែក​បានឡើយ​គ្រាន់តែ​ដក​បញ្ឈរជើង​មួយ​ដង្ហើម​ចង្រឹត​តែប៉ុណ្ណោះ​។​

ដូចគ្នានេះដែរ​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០២១​កន្លងមក​ថ្មីៗ​នេៈ​ដែរ​កូនចៅ​លោក​ឈួន​សោភា​បាន​បើកឡាន​ដេញ​កៀ​រថយន្ត​ដឹក​ផ្លែឈើ​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​ក្រឡាប់​ដោយ​គ្មាន​ការទទួលខុសត្រូវ​ក្រោមលេស​ហៅ​ទៅ​ធើ​ស៊ី​នៅ​ស្នាក់ការ​គល់ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​មិនបាន​។​អា​រឿង​​កៀប​លុយ​ពី​ពា​ណិ​ជ្ចករ​នេះដែរ​តាម​អ្នកដឹង​រឿង​ធ្លាប់បាន​បង្ហើប​ប្រាប់​អោយដឹងថា នាពេល​កន្លងមក​យ៉ាងហោចណាស់​ក៏មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹកទំនិញ​លាយ​ជាមួយ​ដែល​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយក្រុម​ហ៊ុន​មាន​រថយន្ត​រត់​ពី​២​ទៅ​៣​គ្រឿង​ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ​មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ​ដែល​ត្រូវ​អារ​សាច់​ជូន​គយ​ច​ល​ត័​ក្នុង​១​ខែៗ​ខ្ទង់លាន​រៀល​។ ប្រសិន បើ​គេ​យក​១​គ្រឿង​បង់​ប្រចាំខែ​ខ្ទង់​៧​លាន​រៀល ក្នុង​មួយខែ​ចំណូល​ថ្លៃ​បាយទឹក​របស់​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ដែល​ឈរជើង​នៅក្បែរ​គល់ស្ពាន​ទឹកថ្លា​ខ្ទង់​២០០​លាន​រៀល​ស្មើរ​៥​ម៉ឺន​ដុល្លារ​ឯណោះ​? ។​

​ករណី​យ៍​គយ​លោក​ឈួន​សោភា​ប្រព្រឹត្ត​បទល្មើស​ក្រោមរូបភាព​បង្ក្រាប​នេះដែរ​ថ​ក្រុម​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​ក៏បាន​លើកឡើងថា​គ្រាន់តែ​ការបង្ក្រាប​បទល្មើស​មិនគួរ​ដល់​ថ្នាក់​ដេញ​បុក​នឹង​កៀ​ឲ្យ​មាន​របួស​ឬ​ស្លាប់​នោះទេ​។​គួរតែ​ស្រាវ​បើក​ការស្រាវជ្រាវ​ទៅលើ​អាជីវករ​មួយចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​ក៏ដូចជា​ខេត្តបន្ទាយមានជ័យ​ពិសេស​ក្រុង​សិរី​សោ​ភណ្ឌ​ដែលជា​អ្នកទទួល​ទិញ​ម៉ូតូ​អត់​ពន្ធ​ឬ​នាំ​ឡើង​ពី​ថៃ​វិញ​ប្រសើរ​ជាង​ព្រោះតែ​ថៅកែ​អស់នោះ​ហើយ​ដែលជា​ទីផ្សារ​គេចពន្ធ​។​a cust chhuon1 a cust chhuon3 a cust chhuon4