» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6054 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696225 នាក់

មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ម្នាក់​សម្លាប់ខ្លួន ដោយ​កាំភ្លើងខ្លី​ចំពោះមុខ​ឪពុក​

 

​ភ្នំពេញ ៖​ឆ្នាំ​២០២៣​មានកា​រកត​សម្គាល់ថា​ទង្វើ​ធ្វើអត្តឃាត​ដូចជា​ពេញនិយម​ពិសេស​មន្ត្រី​សម​ត្ត​កិច្ច​។​ជាក់ស្តែង កាលពី យប់ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រៃវែង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានធ្វើ​អត្តឃាត បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើងខ្លី ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៤៤ ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​a kill poll 

​សព​ជនរងគ្រោះ ឈ្មោះ អេង សុខ​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នគរបាល ឋានន្តរស័ក្តិ ព្រិន្ទបាលឯក អត្តលេខ ៨៨៧៦៩ (​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រៃវែង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​) ស្លាប់​នៅនឹងកន្លែង​ដោយ​បន្សល់ទុក កាំភ្លើងខ្លី ម៉ាក​Lock19Austria​លេខ​K4YKZG1YS01-2101989 ចំនួន​០១​ដើម​, បង់​កាំភ្លើង​ចំនួន​០១​មាន​គ្រាប់​ចំនួន​៦, ស្រោម​កាំភ្លើង​ចំនួន​០១ ,​សំបក​គ្រាប់​ចំនួន​០២, ក្បាល​គ្រាប់​ក្រពឹត​ចំនួន​០១ និង​គ្រាប់កាំភ្លើង​ចំនួន​០១​។ តាម​សម​ត្ត​កិច្ច​ស្លាកស្នាម​បន្សល់ទុក​: ស្នាម​គ្រាប់​ចូលទៅ​សៀតផ្កា​ខាងស្តាំ​ធ្លាយ​ចេញមក​សៀតផ្កា​ខាងឆ្វេង និង​ស្នាម​អារ​ដៃ​ចាស់​នៅ​កំភួនដៃ​ឆ្វេង​ចំនួន​៣​កន្លែង​(​ដែលជា​សញ្ញា​នៃ​ជន​សេព​គ្រឿងញៀន​)​។​

សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​៖​មន្ត្រីនគរបាល​ឈ្មោះ អេង សុខ​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​តែ​មិនដឹងថា​ទៅណា​ទេ រហូតដល់​វេលា​ម៉ោង​១៩​និង​៣០​នាទី ជនរងគ្រោះ​ក៏​ត្រលប់មក​ដល់ផ្ទះ​វិញ បាន​មួយ​ភ្លែត​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅវិញ​បាត់ទៅ​។ លុះដល់​វេលា​ម៉ោង​២០​និង​៣០​នាទី ជនរងគ្រោះ​ក៏​ត្រលប់មក​ផ្ទះ​វិញ​ម្តងទៀត​ដោយមាន​ស្ថានភាព​ស្រវឹង រួច​ជនរងគ្រោះ​ក៏បាន​ហៅ​ឲ្យ​ប្អូនស្រី​បង្កើត​ឈ្មោះ អេង កែវ​សុ​រី អាយុ​២០​ឆ្នាំ​(​ពិការ​ផ្នែក​សតិបញ្ញា​) ដែល​កំពុង​នៅ​លេង​មុខផ្ទះ​ឱ្យចូល​ក្នុងផ្ទះ តែ​ប្អូនស្រី​មិន​ស្តាប់ ទើប​ជនរងគ្រោះ​ដើរ​ទៅយក​កាំភ្លើង​ខ្លីម៉ាក​Lock19Austria​លេខ​K4YKZG1YS01-2101989 នៅក្នុង​បន្ទប់​គេង​របស់ខ្លួន​(​ជនរងគ្រោះ​) យកមក​បាញ់​ឡើងលើ​ចំនួន​០១​គ្រាប់ និង​បាញ់​ចុះក្រោម​ចំនួន​០១​គ្រាប់​នៅក្នុង​បរិវេណ​ផ្ទះ ហើយ​ជនរងគ្រោះ​ក៏​ដើរចូល​ទៅក្នុង​បន្ទប់​គេង​វិញ​យក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្លួនឯង​។​

ឃើញ​ដូច្នោះ​ឈ្មោះ អេង សុភា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​ក៏​ដើរទៅ​ឃាត់​និង​លួងលោម​ឱ្យ​ជនរងគ្រោះ​ដាក់​កាំភ្លើង​ចុះ តែ​ជនរងគ្រោះ​មិន​ស្តាប់​និង​មិន​ឆ្លើយតប​ឡើយ រួច​ជនរងគ្រោះ​ក៏បាន​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួនឯង​ចំនួន​០១​គ្រាប់​ទៀត​ចំ​ស្នៀត​ផ្កា​ខាងស្តាំ​ធ្លាយ​ចេញមក​ស្នៀត​ផ្កា​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​​សម​ត្ត​កិច្ច​ទទួល​ស្គាល់​ថា​មន្ត្រីនគរបាល​រូបនេះ​បានធ្វើ​អត្តឃាត​ពិតតែ​មិនបាន​ដឹង​ពី​មូ​ហេតុអ្វី​ឡើយ​៕a kill poll1 
​