វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9580 នាក់
ម្សិលមិញ 5733 នាក់
សរុប 14074144 នាក់
ខេត្តពោធិ៍សាត់ ៖ កាលពីសៀលថ្ងៃអង្គា ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខេត្តពោធិសាត់បាន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីមានមនុស្សធ្វើអត្តឃាតចងកនៅ ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ប៉ុន្តែគេមិនទម្លាយអាថ៌កំបាំងថាមានមូលហេតុអ្វីឲ្យបានច្បាស់លាស់នោះទេ?។
ជនរងគ្រោះឃើញមានកន្សែងពណ៌ក្រហម ចង.កព្យួរទៅប្រហោងឥដ្ឋខ្យល់ជញ្ជាំងក្នុងបន្ទប់ទឹកក្នុងកន្លែងឃុំឃាំងនោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ចាន់ វីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានកម្ពស់១.៦៥ម៉ែត្រ សម្បុរខ្មៅស្រអែម សក់ខ្លី ស្លៀកខោជើងខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ សពមានសភាពរឹងគ្រប់សន្លាក់ អាចស្លាប់លើសពី២ម៉ោង។ទោះយ៉ាងក្ដី សពជនរងគ្រោះគេមិនបង្ហាញអាស័យដ្ឋាននោះទេ នេះបើយោងការបង្ហើបប្រាប់ពីកម្លាំងចម្រុះចុះពិនិត្យផ្ទាល់ ។
សពត្រូវបានកម្លាំងជំនាញចម្រុះប្រគល់លោក ផាន់ សុភារី មន្ត្រីបរិស្ថានមានមុខងារ នាយកដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីចាត់ចែងបន្តនីតិវិធី ។
ពាក់ព័ន្ធករណីមានមនុស្សស្លាប់ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នេះ អ្នកកាសែតបាន សុំការពន្យល់ខ្លះៗពី លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមរយៈប្រព័ន្ធ(តេឡេក្រាម)តែមិនបានឈ្លើយតបបើទោះជាលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានបានចូលមើលហើយក៏ដោយ ។
សម្រាប់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកវាលវែងវិញឆ្លើយថា មិនបានដឹងទេ! ព្រោះមន្ត្រីជំនាញបរិស្ថានមិនសហការឬរាយការណ៍នោះទេ។ ទើបតែថ្ងៃនេះមានការភ្ញាក់ផ្អើលបន្ទាប់ទទួលព័ត៌មានជនរងគ្រោះស្លាប់ទៅហើយ ។
បច្ចុប្បន្ន សព(ចាន់ វីត)តម្កល់ធ្វើបុណ្យនៅលំនៅដ្ឋាន ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព័ត៌មានតៗគ្នាថា ជនរងគ្រោះ(ចាន់ វីត)ទៅស៊ីឈ្នួលកាប់ព្រៃឲ្យគេ នៅឃុំអូរសោម ស្រុកវាលវែង ក៏ត្រូវមន្ត្រីបរិស្ថានចាប់ខ្លួន ៕