» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9389 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699560 នាក់

កម្ពុជាបង្ហាញសុឆន្ទៈប្រកាសគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់តាមសំណូមពរថៃហើយ!

 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ។a tea sey1 

ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ចំពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់បាញ់ និងបញ្ឈប់នូវអរិភាពទាំងឡាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្ថយភាពតានតឹងនៅដំណាក់កាលដំបូង។

លើខ្លឹមសារនៃកិច្ចពិភាក្សា កម្ពុជាបានស្នើឱ្យកិច្ចប្រជុំ GBC ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។ ទាំងនេះរួមមានការបញ្ឈប់ជាបន្ទាន់នូវអរិភាពគ្រប់ទម្រង់ ការគោរពពេញលេញចំពោះ និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្នុងក្របខ័ណ្ឌដូចគ្នា។

របៀបវារៈអាទិភាពមួយទៀតគឺការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំងជនស៊ីវិលដែល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចត្រឡប់ទៅផ្ទះវិញ និងបោះជំហានជាបន្ទាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រួមជាមួយនឹងការធ្វើឱ្យសកម្មឡើងវិញជាបន្ទាន់ នៃយន្តការដែលមានស្រាប់នៅក្នុងក្របខ័ណ្ឌនេះ រួមទាំងការកំណត់ព្រំដែន និងកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌។

សូមបញ្ជាក់ថាសម្រាប់ការកៀបសង្កត់ពីអន្តរជាតិះអាមេរិកចិនអាស៊ានឲ្យមានការឈប់បាញ់តេភាគីថៃបានលើកជាបន្តបន្ទាប់ឲ្យកម្ពុជាស្នើទៅថៃមុនរៀងឈប់បាញ់នេះឡូវកម្ពុជាបានស្នើទៅហើយតើថៃមានលេសអីទៀត។នៅថ្ងៃ២៣ធ្នូ២៥ ឧត្តមសេនីយ៍ ណាត់ថាពល ណាក់ផានិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង នៅថ្ងៃទី២៣នេះថា ទាក់ទងនឹងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) នៅថ្ងៃទី២៤ស្អែកនេះ នៅខេត្តច័ន្ទបុរី វាគឺជាកិច្ចប្រជុំរបស់លេខាធិការដ្ឋាន ហើយប្រសិនបើលេខាធិការដ្ឋាន មិនបំពេញតាមការរំពឹងទុករបស់លោកទេ លោកនឹងមិនចូលរួមកិច្ចប្រជុំ ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិដដែលបន្តថា ចំណុចទាំង៥ ទាក់ទងនឹងឥរិយាបថកន្លងមករបស់កម្ពុជារួមមាន៖១. កងទ័ពកម្ពុជាបានរំលោភលើអនុសញ្ញាអូតាវ៉ា

ជាពិសេសក្នុងករណីបីយ៉ាង៖ កាន់កាប់មីនប្រឆាំងមនុស្ស។២.ទាហានកម្ពុជាកំពុងប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រចំនួនបីជាបន្ទាយយោធា៖ ក្នុងនោះមានប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទខ័ណ្ឌ។៣.ទាហានកម្ពុជាកំពុងប្រើប្រាស់សហគមន៍ជាមូលដ្ឋានសម្រាប់បាញ់អាវុធធុនធ្ងន់ ជាពិសេស BM-21s។៤.កម្ពុជាកំពុងប្រើប្រាស់អគារស៊ីវិលជាមូលដ្ឋានយោធា និងអាវុធ។

៥. កម្ពុជាកំពុងប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស រួមទាំងការប្រើប្រាស់ជនស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងនឹងយោធាថៃលោកបានបន្តថា «ចំណុចទាំង៥នេះគឺជាគោលការណ៍មូលដ្ឋានរបស់លោក។ រីឯ ជំហានជាបន្តបន្ទាប់ គឺជាដំណើរការអាច ៣លក្ខខណ្ឌដែលថៃដាក់ទៅកាន់ខាងកម្ពុជាយូរមកហើយ។

 

សូមបញ្ជាក់ថារដ្ឋមន្រ្តីការបរទេសថៃលោកសីហាសាក់ភួងកេតកែវបាននិយាយកាលពីថ្ងៃទី២២ធ្នូថា បទឈប់បាញ់ត្រូវតែកើតចេញពីការចរចា និងការព្រមព្រៀងគ្នាទៅវិញទៅមក។"កម្ពុជាបាននិយាយអំពីបទឈប់បាញ់ជាមួយគ្រប់ភាគីទាំងអស់លើកលែងតែប្រទេសថៃ។ ដូច្នេះតើយើងអាចឈានទៅមុខលើបទឈប់បាញ់ដោយរបៀបណា? សូមឱ្យខ្ញុំបញ្ជាក់ឱ្យច្បាស់៖ បទឈប់បាញ់មិនមែនកើតចេញពីសេចក្តីប្រកាសតែមួយមុខនោះទេ។ ការដែលកម្ពុជានិយាយថាខ្លួនចង់បានបទឈប់បាញ់នៅម៉ោង ១០ យប់នេះ(២២ធ្នូ) មិនមែនមានន័យថាវាជាបទឈប់បាញ់នោះទេ។ ព្រោះបទឈប់បាញ់ត្រូវតែកើតចេញពីការចរចា និងការព្រមព្រៀងគ្នាទៅវិញទៅមក"។a nattapong thai a asean minister3