» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5743 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695914 នាក់

សម្ដេច​ក្រឡាហោម ស ខេង អំពាវនាវ​សមាជិក​អាស៊ាន ឱ្យ​រួមគ្នា​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន

 

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​អំពាវនាវ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ឱ្យ​រួមគ្នា​ទប់ស្កាត់​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយ​មិនមាន​ការរើសអើង​គ្នា រួមទាំង​ការផ្ដល់​នូវ​បទពិសោធ​ឱ្យ​គ្នា​ទៅវិញទៅមក និង​ការពង្រឹង​ផ្នែក​ធនធានមនុស្ស​ជាដើម​។​a asean napol 

​ថ្លែង​ក្នុង​កម្មវិធី​បើក​សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​៤០ សម្តេច​ក្រឡាហោម​បាន​លើកឡើងថា បច្ចុប្បន្ន​មានការ​ប្រយុទ្ធប្រឆាំង​យ៉ាង​តឹងតែង​លើ​បទឧក្រិដ្ឋ​មិន​ប្រពៃណី និង​បទឧក្រិដ្ឋ​ប្រពៃណី រួមទាំង​វិបត្តិ​ជា​បន្តបន្ទាប់ ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត ក៏ដូចជា​គ្រោះធម្មជាតិ និង​បម្រែបម្រួល​ធាតុអាកាស​។ ក្នុងស្ថានភាព​ដែល​ពោរពេញ​ដោយ​សម្ពាធ​អវិជ្ជមាន​បែបនេះ អាស៊ាន​ចាំបាច់​ត្រូវតែ​បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព និង​ត្រូវ​ធ្វើការ​ជាមួយគ្នា ដើម្បី​សម្របសម្រួល​ឆ្លើយតប​ជាស​កល ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង​នេះ​។​

​កងកម្លាំង​នគរបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន មាន​ភារកិច្ច ចាំបាច់​ក្នុងការ​បង្កើត​នូវ​បរិស្ថាន​សន្តិសុខ​ល្អប្រសើរ ដែលជា​បង្អែក​យ៉ាងរឹងមាំ​គាំពារ​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​នីមួយៗ និង​ត្រូវ​ពង្រឹងពង្រីក​វិសាលភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ពហុភាគី ក្នុង​តំបន់ និង​អន្តរ​តំបន់ ជួយ​គ្នា​ទៅវិញទៅមក​ដោះស្រាយ​បញ្ហា​នានា ប្រយុទ្ធប្រឆាំង​នូវ​បទឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ ប្រកៀក​ស្មា​គ្នា​ដោយ​គ្មាន​ការរើសអើង​។​

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ជំរុញ​ដល់​គណៈកម្មការ​ក្នុង​សន្និសីទ​ណា​ប៉ូល​នេះ​ផងដែរ ឱ្យមាន​កិច្ចពិភាក្សា​រិះរក​នូវ​មធ្យោបាយ ឬ​វិធីសាស្ត្រ​សំដៅ​លើកកម្ពស់ ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ គ្រប់​ទម្រង់ និង​គ្រប់​រូបភាព ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​សង្គម នាំមក​នូវ​វិបុលភាព​សម្រាប់​សហគមន៍ ពិសេស​បង្កើត​នូវ​បរិយាកាស​អំណោយផល​គាប់ប្រសើរ សម្រាប់​គាំទ្រ​ក្នុងការ​ស្ទុះ​ងើបឡើង​នៃ​ប្រទេស​នីមួយៗ ក៏ដូចជា​តំបន់​ទាំងមូល​បន្ទាប់ពី​ញុំ​ា​ញី​ដោយ​ជំងឺ​កូ​វីដ​-១៩៕a asean napol1 

​