» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2036 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294273 នាក់

គ្រូសូត្រឆ្វេង​នាម នួន ឆា​នី ដែល​ប្រើប្រាស់​ហិង្សា​លើ​កូន​នេន​ត្រូវបាន​ចាប់​ផ្សឹក​និង បញ្ជូនទៅ​តុលាការ ខេត្តតាកែវ

​ខេត្តតាកែវ ៖ ករណី​ប្រើ​អំពើហិង្សា​ដោយ ចេតនា រវាង​ព្រះសង្ឃ​ជាគ្រូសូត្រនិង​ព្រះសង្ឍជានេន នៅក្នុង​វត្ត​ទ្រព្យ​គរ​ស្ថិតនៅ​ភូមិ​ត្រកៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត តាកែវ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣​ជនបង្ក​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អនុវត្តន៍​តាម​នីតិវិធី​។​a monk chhany3 

​លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត តាកែវ បាន ឱ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣​នេះ​ថា ក្រោយពេល​កើតហេតុ​ភ្លាមៗ មន្ត្រី​សង្ឃ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចាប់​តេជគុណ​នួន ឆា​នី ផ្សឹក​រួចរាល់​ហើយ ប៉ុន្តែ​សំណុំរឿង​មិន ទាន់​បញ្ចប់​ទេ គឺ​ខាង​សមត្ថកិច្ច​ជា​អ្នក​បន្ត​នីតិវិធី​ករណី​ប្រើប្រាស់​អំពើហិង្សា​នេះ ។​​ក្នុង​រឿងនេះ​លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី បាន​ឲ្យ​ដឹងថា ករណី​ប្រើ​អំពើហិង្សា ដោយ​ចេតនា ដែល​បង្កឡើង​ដោយ ជនសង្ស័យ​ឈ្មោះ នួន ឆា​នី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​ព្រះសង្ឃ (​គ្រូសូត្រឆ្វេង​) ស្នាក់នៅ​វត្ត​ទ្រព្យ​គរ ស្ថិតនៅ​ភូមិ​ត្រកៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ដែល​បានធ្វើ​សកម្មភាព​យក​ចានបាយ​ទាប ធ្វើ​អំពី​ថ្ម វាយ​និង​គប់​ទៅលើ​ព្រះ​កេស​របស់​សាមណេរ​ព្រះនាម ពេជ្រ សាវុធ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ស្នាក់នៅ​ក្នុង​វត្ត​ទ្រព្យ​គរ ភូមិ​ត្រកៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី​បណ្ដាលឱ្យ​រងរបួស​ត្រង់​ព្រះ​កេស​ចំនួន ៣​កន្លែង ចំហៀង​ខាងឆ្វេង​ប្រវែង ៤​សង់ទីម៉ែត្រ​ដេរ​ចំនួន​៣​ថ្នេរ របួស​ត្រង់​ព្រះ​កេស​ពីលើ​ប្រវែង ៥​សង់​ទី ម៉ែត្រ ដេរ​ចំនួន ៣​ថ្នេរ និង​រងរបួស​ត្រង់​លើ​ចិញ្ចើម​ចំហៀង​ខាងឆ្វេង​ប្រវែង​១​សង់ទីម៉ែត្រ​ដេរ​ចំនួន ១​ថ្នេរ ។​

​តាម​ការបញ្ជាក់​ពី​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ជាមួយគ្នា បាន​ប្រាប់​អំពី​មូល​ហេតុដែល​នាំឱ្យមាន​អំពើ​ហិ​.​ង្សា​នេះ​កើតឡើង គឺ​ដោយសារតែ​ភិក្ខុ នួន ឆាយ​នី ខឹង​ក្រោធ​ជាមួយ នេន វុ​ធ ដែល​បាន​យក​សម្ល​សាមណេរ​ដូចគ្នា​មក​ឆាន់ ហើយ​ភិក្ខុ​អង្គ​នេះ ឃើញ​ហើយក៏​ខឹង​ក្រោធ ទើប​វា​.​យ​ព្រះ​កេស​នេន​អង្គ​នោះ ហើយក៏​បាន​យក​ចានបាយ​ទាប​ធ្វើ​អំពី​ថ្ម វា​.​យ​ពីរ​ទៅ​បី​ចាន បណ្តាលឱ្យ​រងរបួស​ត្រង់​ព្រះ​កេស ។​​លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី បាន ប្រាប់​អំពី​មូល​ហេតុថា​ផ្តើម​ពី​ទំនាស់​ពាក្យសម្ដី ទើប​បង្កឱ្យមាន​ករណី​ហិង្សា​នេះ​កើតឡើង ។​​បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​តុលាការ ៕a monk chhany a monk chhany2