» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4530 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427973 នាក់

ក្រសួងបរិស្ថាន ប្រកាស​ថ្កោលទោស និង​ស្នើ​ឱ្យមាន​កិច្ចសហការ​តាម​ចាប់​ព្រានព្រៃ​ដែល​បាញ់​មន្ត្រី​ឧ​ទ្យា​នុ​រ​ក្ស័​ស្រែ​ពក(មានវីដេអូ)


​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានចេញ​ប្រកាស​ថ្កោលទោស​និង​អំពាវនាវ​ដល់​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ចូលរួម​សហការ​តាម​ចាប់​ក្រុម​ជនល្មើស​បរបាញ់​សត្វព្រៃ ដែល​បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ទៅលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្រែ​ពក​។​
​ប្រតិកម្ម​ពី​ក្រសួងបរិស្ថាន​បាន​កើតមាន​ក្រោយពេល​លេចចេញ​វីដេអូ​បង្ហាញ​នូវ​ហេតុការណ៍​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​រវាង​ក្រុម​ព្រាន​ល្មើស​បរបាញ់​សត្វព្រៃ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​កាលពីពេល​ថ្មី​នេះ​។​a srae pok1 

យោងតាម​របាយការណ៍​ដែល​កាសែត​ទទួលបាន​នា​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៧​និង​៥០​នាទី​ព្រឹក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៥​នាក់ បំពាក់​ដោយ​អាវុធ​CKC​ចំនួន​៥​ដើម និង​មន្ត្រី​សត្ត​រក្ស​ចំនួន​២​នាក់ នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ណា​ម​លៀរ ស្រែ​ពក បានធ្វើ​ការចុះ​ល្បាត​ត្រង់ចំណុច​ផ្លូវ​ត្រពាំង​កក់ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក បាន​ជួប​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ប្រដាប់​ដោយ​អាវុធ​ម៉ាក​AK​ស្វាយ​បត់​១​ដើម​។​ខណៈនោះ​ក្រុមការងារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ស្រែក​ឃាត់​ឲ្យ​ជនសង្ស័យ​ឈប់​ម៉ូតូ​ដើម្បី​សួរនាំ តែ​ផ្ទុយទៅវិញ​ជនសង្ស័យ​បានធ្វើការ​បាញ់ប្រហារ​ម​កលើ​មន្ត្រី​ជាច្រើន​គ្រាប់ តែ​ជា​សំណាងល្អ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នេះ មិនមាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​រងរបួស​ឡើយ  ក្រោយ​ស្ងប់ស្ងាត់​ការផ្ទុះអាវុធ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​វិញ​ត្រឡប់​មកកាន់​ស្នាក់​វិញ​ដោយ​សុ​វត្តិភាព​។​

​ក្រសួងបរិស្ថាន បានប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ជនល្មើស​ដែល​បាន​បាញ់​មកលើ មន្ត្រី​អនុវត្ត​ច្បាប់ ដែល​បាននិងកំពុង​បំពេញ​តួនាទី​ក្នុងនាម​ជាម​ន្ត្រី​ទទួលបន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​។​​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ក្រសួង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ស្វែងរក​ជនល្មើស និង​អ្នកពាក់ព័ន្ធ​នៃ​អំពើ​ល្មើសច្បាប់​នេះ​។ ក្រសួងបរិស្ថាន អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​សហការ ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​បើតាម​ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៨ ក៏មាន​ហេតុការណ៍​ផ្ទុះអាវុធ​របស់​ក្រុម​ជនល្មើស​បរបាញ់​សត្វព្រៃ ហើយ​បណ្តាលឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៣​រូប​បាន​ស្លាប់បាត់​បង់ជីវិត​។​​បើតាម​ក្រសួងបរិស្ថាន នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តែង​ប្រទះឃើញ​ក្រុម​ជនល្មើស​បរបាញ់​សត្វព្រៃ​ជា​ញឹកញាប់​ប្រដាប់​ដោយ​កាំភ្លើង​។​​ក្នុងនោះ​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្រុម​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ភ្នាក់ងារ​ស្រាវជ្រាវ ក៏បាន​ប្រទះឃើញ ជនសង្ស័យ​ចំនួន​៤​នាក់ មាន​ភ្លើង​អាកា AK ចំនួន ៣​ដើម ម៉ូតូ​ចំនួន ៣​គ្រឿង និង​សាច់​សត្វព្រៃ​ចំនួន ២​បេ​កន្លះ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ផងដែរ​។​

​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៥ បានឃើញ​គ្រោងឆ្អឹង​សត្វ​ទន្សោង​ចំនួន ១​ក្បាល ទីតាំងនៅ​ត្រពាំង​កណ្ដាល​ព្រៃ​ព្រិច ត្រូវបាន​គេ​បាញ់សម្លាប់ ហើយ​ពន្លះ​យក​សាច់​អស់ និង​បានឃើញ​សម្បក​គ្រាប់កាំភ្លើង AK ចំនួន ១​គ្រាប់​។​
​បើទោះបី​មានការ​ប្រឹងប្រែង​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​នៅតែ​មានការ​បរបាញ់​សត្វព្រៃ​។ បទល្មើស​នៅតែ​បន្ត​មាន ក៏​ព្រោះ​តាម​អាហារ​ដ្ឋា​ន​ជាច្រើន ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត សត្វព្រៃ​នៅតែ​ជាទី​ពេញនិយម​របស់​ភ្ញៀវ​។​a srae pok