» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3903 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056397 នាក់

អាមេរិក​និង​តួ​គី​ទាស់​គ្នា​រឿង​ពា​ណិ​ជ្ចក​ម្ម​តែ​មិនអាច​ចោល​គ្នា​បានឡើយ​!


​វ៉ាស៊ីនតោន​៖ អនុ​ប្រធានាធិបតី អាមេរិក​លោក Mike Pence បាន​ព្រមាន​ប្រទេស​តួ​ក​គី មិនឱ្យ​សាកល្បង​ការសម្រេចចិត្ត របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្តីពី​ករណី គ្រូ​គង្វាល​អាមេរិក​លោក Andrew Brunson ដែល​ត្រូវ​អាជ្ញាធរ​តួ​គី​ជាប់​ឃុំឃាំង​នោះទេ ។​a a  us turky 

​ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិន​ហួ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​បាន​ដក​ស្តី​មក​ផ្សាយ​ថា​៖"​ប្រទេស​តួ​ក​គី​នឹងធ្វើ​បានល្អ​មិនត្រូវ​ធ្វើតេស្ត​" ការសម្រេច ចិត្ត​របស់លោក ត្រាំ ដើម្បី​ឱ្យឃើញ​ជនជាតិ​អាមេរិក ដែល​ជាប់គុក​ដោយ​ខុសច្បាប់​នៅ​បរទេស បាន​ត្រលប់​ទៅ​សហរដ្ឋអាមេរិក​វិញ​។​

​លោក Mike Pence និយាយថា លោក Brunson គ្មាន​ទោសកំហុស​ហើយ "​យុត្តិធម៌​ទាមទារ​ឱ្យ​គាត់​ត្រូវ បាន​ដោះលែង​" លោក Pence បានកត់សម្គាល់​ថា​លោក និង ត្រាំ បន្ត​រឹងមាំ​រហូតដល់​លោក Brunson ត្រូវបាន​ដោះលែង ហើយ​ត្រឡប់ ទៅ​សហរដ្ឋអាមេរិក​វិញ​៕

​ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី Heather Nauert បាន​ឲ្យ​ដឹងថា​ភាគី​អាមេរិក នឹង​ពិចារណា​លុបចោល ការដាក់ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​តួ​ក​គី​ពីរ​នាក់ ប្រសិនបើ​ប្រទេសមួយ​នេះ ដោះលែង​គ្រូ​គង្វាល អាមេរិក​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​។​

​ប្រឆាំង​ការកៀបសង្កត់​វិស័យសេដ្ឋកិច្ច​ពី​អាមេរិក​លោក​ប្រធានាធិបតី​តួ​គី​អ៊ែរ​ដូ​ហ្កា​ន​មិនបាន​ចុះ​ញ៉ម លោក​ដូ​ណា​ល់ ត្រាំ​ដែល​បានប្រកាស​ដំឡើង​ពន្ធ​ទ្វេដង​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួ​ក​គី​នាំចូល​អាមេរិក​នោះឡើយ​។ គួរ​រម្លឹក​ជូន​ថា ការប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួ​ក​គី​នាំចូល​អាមេរិក​ពី​សំណាក់​លោក​ដូ​ណា​ល់ ត្រាំ​បានធ្វើ​ឲ្យ​ប្រាក់​លីវ​តួ​ក​គី​បាត់បង់​តម្លៃ​ដល់​ទៅ ១៦% ទល់នឹង​ប្រាក់​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ ទី​១០ សីហា​។​

​កាលពី​ថ្ងៃ ទី​១៤ សីហា លោក​អ៊ែរ​ដូ​ហ្កា​ន​បាន​អំពាវនាវ​ឲ្យ​ធ្វើពហិការ​ឧបករណ៍​អេឡិចត្រូនិក​អាមេរិក ហើយ​ក្នុង​ថ្ងៃ​ពុធ ទី​១៥ សីហា​នេះ រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​ក៏បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក​មួយចំនួន​ដែល​នាំចូល​តួ​ក​គី​។​

​សូមបញ្ជាក់ថា​៖​ផលិតផល​អាមេរិក​នាំចូល​តួ​ក​គី​ដែលជា​ផ្ទាំង​ស៊ី​ប​នៃ​ការដំឡើង​ពន្ធ​រួមមាន រថយន្ត​ត្រូវ​ដំឡើង​ពន្ធ​ឲ្យ​ដល់ ១២០% ភេសជ្ជៈ​មួយចំនួន​ដែលមាន​ជាតិ​ស្រវឹង​ត្រូវ​ដំឡើង​ពន្ធ​ឲ្យ​ដល់ ១៤០% ដំឡើង​ពន្ធ​បារី​ចំនួន ៦០% អង្ករ ឬ​ផលិតផល​ជា​គ្រឿងសំអាង​ជាដើម​។

​ទោះជា​យ៉ាងណា​បន្ទាប់ពី​ធ្លាក់​ថ្លៃ​ខ្លាំង​ទល់នឹង​ប្រាក់​ដុល្លារ​អាមេរិក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ប្រាក់​លីវ​តួ​ក​គី​ហាក់​ផ្តើម​មាន​លំនឹង​បន្តិច​។ ជាក់ស្តែង​នៅ​ថ្ងៃ​ពុធ ទី​១៥ សីហា ១​ដុល្លារ​អាមេរិក​ដូរ​បាន ៦​លីវ​តួ​ក​គី​។ យ៉ាងណាក៏ដោយ តម្លៃ​ប្រាក់​លីវ​តួ​ក​គី​នៅ​មិនទាន់​អាច​រកឃើញ​តម្លៃ​ដើម​របស់​វា​វិញ​បាន​នៅឡើយ​ទេ ហើយ​បើ​គិត​តាំងពី​ដើមឆ្នាំ ២០១៨ នេះ​មក ប្រាក់​លីវ​តួ​ក​គី​បាន​បាត់បង់​តម្លៃ​ដល់​ទៅ​ជាង ៤០% ទល់នឹង​ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់​អឺរ៉ូ​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​តួ​ក​គី​លោក Berat Albayrak ដែលជា​កូនប្រសារ​របស់លោក​អ៊ែរ​ដូ​ហ្កា​ន​បាន​បញ្ជាក់ថា តួ​ក​គី​នឹង​បន្ត​ការពារ​ប្រាក់​លីវ​របស់ខ្លួន ព្រមទាំង​ឆ្លៀត​បរិហារ​អាមេរិក​ដែល​បាន​វាយប្រហារ​រូបិយប័ណ្ណ​តួ​ក​គី​។​

​មានការ​កត់សម្គាល់ថា​៖​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួ​ក​គី​ពេលនេះ អាមេរិក​មានប្រៀប​ជាង​តួ​ក​គី ព្រោះ​គ្រាន់​តែត្រឹម​សារ​របស់លោក​ដូ​ណា​ល់ ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​តួ​ក​គី​នាំចូល​អាមេរិក​ភ្លាម ប្រាក់​លីវ​តួ​ក​គី​បាន​ធ្លាក់​ថ្លៃ​រហូត​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ស្លន់ស្លោ​ឆ្លង​ចូលដល់​ផ្សារភាគហ៊ុន​នៅ​បរទេស​។ តែ​គេ​មិន​ភ្លេច​និយាយ​ទេ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​វ៉ាស៊ីនតោន និង​អង់កា​រ៉ា​ពេលនេះ​មាន​បង្ក​យ៉ាងជ្រៅ​ដោយ​សង្គ្រាម​ការទូត ព្រោះ​ចូរ​កុំភ្លេចថា អ្វីៗ​បាន​ផ្តើមចេញពី​ការដែល​រដ្ឋអំណាច​តួ​ក​គី​បាន​ឃុំខ្លួន​គ្រូ​គង្វាល​ជនជាតិ​អាមេរិកាំង​លោក Andrew Brunson ក្នុង​ទឹកដី​តួ​ក​គី​។​

​លោក Brunson ត្រូវបាន​តួ​ក​គី​ចោទប្រកាន់​ពីបទ​ចារកម្ម និង​ធ្វើ​សកម្មភាព​ភេរវ​និយម​ក្នុង​ទឹកដី​តួ​ក​គី​។ បន្ទាប់ពី​បានដាក់​ក្នុង​ពន្ធនាគារ​ជាង ១​ឆ្នាំកន្លះ​មក លោក Brunson ត្រូវបាន​រដ្ឋអំណាច​តួ​ក​គី​យកទៅ​ឃុំ​ក្នុង​គេហដ្ឋាន​ដោយ​មានការ​យាមកាម​តឹងរឹង​នា​ខែកក្កដា​កន្លងទៅ​។ តែ​អាមេរិក​បន្ត​ទាមទារ​ដោះលែង​ជា​ស្ថាពរ​។ នេះ​ជា​រឿង​មួយ ចំណែក​រឿងរ៉ាវ​មួយទៀត គឺ​ទាក់ទង​នឹង​សត្រូវ​ប្រធានាធិបតី​តួ​គី​លោក​អ៊ែរ​ដូ​ហ្កា​ន​គឺ​លោក Gülen ដែល​កំពុង​រស់នៅ​លើទឹក​ដី​អាមេរិក​តាំងពី​ឆ្នាំ ១៩៩៩ ។

លោក Gülen ជនជាតិ​តួ​ក​គី​រូបនេះ​ត្រូវបាន​លោក​អ៊ែរ​ដូ​ហ្កា​ន​បាន​ចោទ​ពីបទ​នៅ​ពីក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​មិនបាន​សម្រេច​ក្នុង​ខែកក្កដា ឆ្នាំ ២០១៦​។​
​ទោះបីជា​កំពុង​ប្រឈមមុខ​ដាក់គ្នា​យ៉ាងណាក៏ដោយ ក៏​តួ​ក​គី និង​អាមេរិក​កំពុង​រក្សា​ទំនាក់ទំនង​រវាង​គ្នា​ជានិច្ច​។​ព្រោះ​ក្នុងនាម​ជា​ប្រទេស​សមាជិក​អង្គការ​អូតង់​ដូចគ្នា អាមេរិក និង​តួ​ក​គី​កំពុង​ត្រូវការ​គ្នា​ទៅវិញ ទៅមក ពិសេស​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ដែល​អាមេរិក​មាន​មូលដ្ឋានទ័ព​លើទឹក​ដី​តួ​ក​គី​៕a a us turky