» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7545 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697716 នាក់

ច្បាប់​សញ្ជាតិ​ឥណ្ឌា​បង្ក​កំហឹង​ពី​ពួកអ្នក​កាន់សាសនា​ឥស្លាម​


​ប្រទេស​ឥណ្ឌា​៖​យ៉ាងហោច​មាន​មនុស្ស​៦​នាក់​ក្នុងចំណោម​មនុស្ស​ប្រមាណ​៥​ពាន់​នាក់​ដែល​បាន​ចេញមក​តវ៉ា​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ឥណ្ឌា​ភាគ​ឦសាន​បណ្តាលមកពី​ការតវ៉ា​ដ៏​ហិង្សា​ប្រឆាំងនឹង​ច្បាប់​ផ្តល់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​មួយ ។​a india japon2 

អាជ្ញាធរ​បាន​បន្ត​បិទ​អ៊ី​ន​ធឺ​ណែ​ត និង​ដាក់​បំរាម​គោចរ​ដើម្បី​ទប់ស្កាត់​ចលាចល​នៅ​ក្រុង ហ្គូ​វ៉ា​ហា​ទី ក្នុង​រដ្ឋ​អាសា​ម ។​ច្បាប់​ដែល​សភា​អនុម័ត​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន អនុញ្ញាតអោយ​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់លាន​នាក់​មកពី​ប្រទេសជិតខាង​ចំនួន​៣ លើកលែងតែ​អ្នក​កាន់សាសនា​អ៊ីស្លាម​។​ក្រុម​កាន់សាសនា​អ៊ីស្លាម ក្រុមប្រឆាំង​និង​ក្រុម​សិទ្ធិមនុស្ស ច្បាប់​នេះ​ត្រូវបាន​គេ​យល់ថា​ជាការ​រើសអើង​និង​ជា​ផ្នែក​នៃ​របៀបវារៈ​ជាតិនិយម​ហិណ្ឌូ​របស់​នាយករដ្ឋមន្ត្រី ណា​រេ​ន​ដ្រា ម៉ូ​ឌី ដើម្បី​ផាត់​ចោល​ជន​អ៊ីស្លាម​ប្រមាណ​២០០​លាន​នាក់​នៅ​ឥណ្ឌា ទោះជា លោក​ម៉ូ​ឌី បាន​បដិសេធ​កា​លើកឡើង​ដូច្នេះ​ក៏ដោយ​។​

​នៅក្នុង​រដ្ឋ​បឹង​ហ្កា​ល់​ខាងលិច ការតវ៉ា​ប្រឆាំង​បានអូសបន្លាយ​ដល់​ថ្ងៃទី​៣ នៅពេល​បាតុករ​ដុត​កង់​រថយន្ត អង្គុយ​តវ៉ា​នៅលើ​ផ្លូវថ្នល់​និង​ផ្លូវ​រថភ្លើង ។​ពួកគេ​ក៏បាន​ដុតបំផ្លាញ​រថយន្តក្រុង​និង​រថភ្លើង ហើយ​ប៉ូលិស​ត្រូវបាន​បញ្ជូន​ចូល​ដើម្បី​បំបែកហ្វូង​បាតុកម្ម​។​

​បាតុកម្ម ប្រឆាំង​ច្បាប់ សញ្ជាតិ​ដ៏​ចម្រូងចម្រាស​បង្ក​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្ស៊ូ អា​បេ (Shinzo Abe) នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​ផ្អាក​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ដែលមាន​គោលដៅ ទៅកាន់​ទីក្រុង Gauhati នា​ភាគ​ឦសាន នៃ​រដ្ឋ Assam ជា​កន្លែង ដែល​លោក​អា​បេ គ្រោង​នឹង​ជួប​ជាមួយនឹង​សម​ភាគី​ឥណ្ឌា​របស់លោក គឺ​លោក ណារិន​ដ្រា​ម៉ូ​ឌី​(Narendra Modi )​។

ប្រភពព័ត៌មាន​ដដែល បាន​បន្ដថា ការតវ៉ា​នេះ បាន​ផ្ទុះឡើង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​ក្រុមនិស្សិត ពលរដ្ឋ សិល្បករ តារាចម្រៀង រួមទាំង​តារា​តួកុន​ផងដែរ​។ ក្រុមអ្នកតវ៉ា​ឥណ្ឌា​បាននាំគ្នា​ធ្វើ​កូដកម្ម​បង្ក​ត់​អាហារ រយៈពេល​មួយថ្ងៃ​ពេញ ដើម្បី​ប្រឆាំងនឹង​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល ដែល​បានធ្វើ​វិសោធន​នក​ម្ម (​កែប្រែ​) ផ្តល់​សញ្ជាតិ​ឥណ្ឌា​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់ មកពី​ប្រទេសជិតខាង ដែល​រស់​នៅលើ​ទឹកដី​ឥណ្ឌា មុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​។​

​សារព័ត៌មាន​ឥណ្ឌា the Press Trust of India បាន​បញ្ជាក់ថា ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​នេះ គឺ​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់ កាន់សាសនា ដូចជា សាសនា​ហិណ្ឌូ សាសនា Sikhs សាសនាព្រះពុទ្ធ សាសនា​គ្រឹ​ស្ដ សាសនា Jain និង​អ្នក​សាសនា Parsis ។ ជនអន្ដោប្រវេសន៍​ទាំងនោះ​បានមក​រស់នៅ​លើ​ទឹកដី​ឥណ្ឌា ដោយ​ចូល​មកពី​ប្រទេសជិតខាង ដូចជា ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស និង​អា​ហ្វ​ហ្គា​នី​ស្ថាន នៅមុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​។ ដោយសារតែ​ការតវ៉ា​នេះ ទើប​រដ្ឋាភិបាល​ឥណ្ឌា បានសម្រេច​ដាក់​បម្រាម​គោចរ ដោយ​គ្មាន​កាលកំណត់​។​

តាម​គម្រោង នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក Modi បាន​អញ្ជើញលោក​នាយករដ្ឋមន្ដ្រី​ជប៉ុន អា​បេ នឹង​ទៅកាន់​ទីក្រុង Gauhati ដើម្បី​ជំនួប​កំពូល​នេះ និង​ចូលរួម​សន្និសីទ​សារព័ត៌មាន​រួមគ្នា នៅ​ទីនោះ​។ នៅក្នុង​គម្រោង​នោះ មេដឹកនាំ​ទាំង​២ ក៏​នឹង​ពិភាក្សាគ្នា អំពី​បញ្ហា​សន្ដិសុខ និង​គម្រោង​អភិវឌ្ឍ សម្រាប់​រដ្ឋ ដែល​នៅជាប់​នឹង​ប្រទេស​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​។a india japon a india japon3 


​