» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8956 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699127 នាក់

បង្ក្រាប​បណ្តាញ ក្រុម​Hacker ជនជាតិ​ចិន​ចូល Telegram ជាច្រើន ដើម្បី​ឆបោក​ប្រាក់​ ​មួយក្រុម


ភ្នំពេញ : កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ អាវុធហត្ថ​ភ្នំពេញ​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ សុំ​ប្តឹង​ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ហែក​ចូល​តេ​ឡេ​ក្រាម​របស់ខ្លួន និង​បាន​ឆា​តទៅ​បងប្អូន​មិត្តភក្តិ​ជាច្រើន​ដើម្បី​ខ្ចីប្រាក់ ព្រមទាំង​ឆាត​ទៅ​គម្រាម​ទារប្រាក់​អតិថិជន​ដែល​ជំពាក់​ខ្លួន​ផងដែរ​។ ស្របពេល​ជាមួយគ្នា​នោះ ក៏មាន​អតិថិជន​របស់ខ្លួន​ម្នាក់ ក៏ត្រូវ​បាន​គេ​ហែក​ចូល​តេ​ឡេ​ក្រាម​របស់គាត់​ដូចគ្នា ហើយ​បាន​ឆាត​មក​ខ្ចីប្រាក់​ខ្លួន​ចំនួន ៦០,០០០$ ហើយ​ខ្លួន​បាន​វេរ​ទៅ​ឲ្យ​អស់ ១០,០០០$ ក៏មាន​ការសង្ស័យ ហើយក៏​តេ​ទៅ​អតិថិជន​ផ្ទាល់​ដើម្បី​សួរនាំ ទើប​ដឹងថា​មានការ​ចាញ់បោក​ជនសង្ស័យ​យ៉ាងពិត​ប្រាកដ ព្រោះ​អតិថិជន​របស់ខ្លួន បាន​អះអាងថា មិនបាន​ឆាត​ខ្ចីប្រាក់​នោះទេ គឺមាន​គេ​ហែក​ចូល​តេ​ឡេ​ក្រាម​របស់គាត់​បាត់​ហើយ​។​a china heker 

​តាមរយៈ​វិធានការ​ជំនាញ និង​ការ​តាម​ប្រ​ម៉ាញ់​ជាប់​ប្រចាំ រហូតដល់​ថ្ងៃទី​១៧,១៨ និង​១៩ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់ (​ខ្មែរ​០១​នាក់​, ចិន​០៤​នាក់​) ដែលមាន​ការពាក់ព័ន្ធ​ជា​បណ្តាញ ជាមួយ​ក្រុម​Hacker នៅឯ​បរទេស ធ្វើ​សកម្មភាព ហែក​ចូល​តេ​ឡេ​ក្រា​មនុស្ស​ជាច្រើន ដើម្បី​ឆបោក​ប្រាក់​។​ជនសង្ស័យ​ទាំង ០៥​នាក់​រួមមាន​៖១.​ឈ្មោះ YU YULONG ជនជាតិ​ចិន ទទួលខុសត្រូវ​ក្នុងការ​ទំនាក់​ទំនងជា​មួយក្រុម Hacker នៅក្រៅ​ប្រទេស​។​២.​ឈ្មោះ មាស ស្រី​ចិន (​ហៅ​ស្រី​ពៅ​) ជនជាតិខ្មែរ ប្រពន្ធ​របស់​ឈ្មោះ YU YULONG ទទួលខុសត្រូវ​បកប្រែ​ឆាត ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ ទាំង​អក្សរ​និង​សម្លេង ឲ្យ​ក្រុម Hacker​។​

៣.​ឈ្មោះ HUANG ZHENG LIANG ជនជាតិ​ចិន ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ​, រក​បណ្តាញ​បន្ថែម និង​ពេលខ្លះ ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម Hacker​។៤.​ឈ្មោះ ZHANG ZHAOCUN ជនជាតិ​ចិន ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ​។​៥.​ឈ្មោះ LI QUEQIN ទទួលខុសត្រូវ​តម្កល់​ប្រា​ក់នៅ​ធនាគារ ដើម្បី​ធានា​ប្រតិបត្តិការ​ឲ្យ​ក្រុម Hacker នៅក្រៅ​ប្រទេស​។​​តាម​ចម្លើយសារភាព​របស់​ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន បាន​ឲ្យ​ដឹងថា ពួកគេ​ស្គាល់​ក្រុម Hacker តាមរយៈ​តែ​វី​ឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថា​ពួក​នោះ​នៅទីណា​ទេ គ្រាន់តែ​ធ្លាប់​ឭ​ពួកវា​ប្រាប់ថា​រស់នៅ​ប្រទេស​ថៃ ហើយ​ពួកវា​ប្រាប់ថា អាច​ហែក​តេ​ឡេ​ក្រាម​បាន​។ តាមរយៈ​ផ្ញើ​សារ​ឬ​កម្មវិធី​អ្វីមួយ​ទៅ​បុគ្គល​ណា​ម្នាក់ ប្រសិនបើ​បុគ្គល​នោះ​ចូល​មើល នោះ​ពួកវា​នឹង​ចូលទៅ​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទ​ឬ​ឈានដល់​គ្រប់គ្រង​អា​ខោ​ន​ធនាគារ​បាន និង​ម្យ៉ាងទៀត​ប្រសិនបើ​យើង​ថត​ស្កែ​ន​លេខ​តេ​លេ​ក្រាម​៥​ខ្ទង់​ផ្ញើ​ទៅ​ឲ្យ​ពួកវា នោះ​ពួកវា​ក៏​អាច​គ្រប់គ្រង Telegram យើង​បាន​ដូចគ្នា​។ រាល់​ប្រតិបត្តិ​ការជោគជ័យ​ទាំងអស់ ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ផ្ញើ​ទៅ​ឲ្យ ក្រុម Hacker តាមរយៈ​ធនាគារ ហ៊ុយ​វ័ង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដោយសារតែ​បច្ចេកវិទ្យា​ដើរ​លឿន​ពេក ធ្វើ​ឲ្យ​មានកម្ម​វិធី​ជាច្រើន​ដែល​យើង​មិនអាច​តាម​ទាន់​បាន​។ ដូច្នេះ បងប្អូន​ដែល​ប្រើ​ទូរស័ព្ទ​ទាំងអស់ មិនត្រូវ​ចូល​មើល Link ឬ App ណាមួយ ដែលមាន​ប្រភព​មិន​ច្បាស់លាស់ ហើយ​ផ្ញើមក​ឲ្យ​យើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជា​មិនត្រូវ ឆ្លើយឆ្លង​ជាមួយ​សារ​ទាំងឡាយណា ដែល​ទាមទារ​ឲ្យ​យើង​បង្ហាញ​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន ទិន្នន័យ​ធនាគារ ឬ​ថត​ស្គ្រី​ន​ទូរស័ព្ទ របស់​យើង ទៅ​ពួកគេ​នោះឡើយ ហើយ​បើ​មាន​អ្នក​ស្គាល់​ផ្ញើ​សារ​ជា​អក្សរ​ខ្មែរ ឬ​អក្សរ​បរទេស​មក​យើង ដើម្បី​ខ្ចីប្រាក់ ឬ​ទារប្រាក់ ឬ​បង្ខំ​ឲ្យ​ទូទាត់​អ្វី​ផ្សេងៗ យើង​មិនត្រូវ​ផ្ទេរប្រាក់​ទៅ​ភ្លាមៗ​នោះទេ គឺ​ត្រូវ​ឆែក​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ដើម្បី​ជៀង​វាង​ការខាតបង់ ឬ​ការចាញ់បោក ដោយ​ប្រការ​ណាមួយ លើ​ការប្រើប្រាស់​ទូរស័ព្ទ​៕​សហការី​a china heker1 a china heker2 

​