» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5814 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695985 នាក់

ស្ទាវ​នៅ​ស្រុក​ក​ណ្ឌៀ​ង​ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​តាមផ្លូវ​ត្រូវ​ចាប់ខ្លួន​មក​កោរ​ក្បាល​

ពោធិ៍សាត់​៖ មុខសញ្ញា​ក្មេង​ទំនើង ចំនួន​០២​នាក់ ក្នុងចំណោម​៦​នាក់ ត្រូវបាន​នគរបាល​ស្រុក​កណ្ដៀង​ចាប់ខ្លួន​ខណៈដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ ០៣​គ្រឿង ធ្វើ​សកម្មភាព​ដេញ​វៃ​តប់​គ្នា​នៅ​ទីសាធារណៈ​យកមក​អប់រំ ធ្វើ​កិច្ចសន្យា និង​កោរសក់​ក្រាប​សំពះសុំទោស សច្ចា​បញ្ឈប់​សកម្មភាព នៅ​ចំពោះមុខ​ឪពុកម្ដាយ ។​​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១០ និង​១៥ នាទី​យប់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២ នៅលើ​បណ្ដោយ​ផ្លូវ​កៅស៊ូ​លេខ​១០១ ប្រប​មាត់​ស្ទឹង​ពោធិ៍សាត់ ត្រើយ​ខាងលិច​ត្រង់ចំណុច​ស្ពានថ្ម​វត្ត​ពោធិ៍​សុវណ្ណ​រង្សី ក្នុងភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​a boy po 

​លោក អ៊ុន​ស៊ី អធិការនគរបាល​ស្រុក​កណ្ដៀង បានឱ្យដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ វ៉ាត ស៊ីថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅក្នុង​ភូមិ​បឹង​ក្រាញ់ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ ទី​២ មានឈ្មោះ សុ​ឹ​សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅក្នុង​ភូមិពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​​លោក​អធិការ​បញ្ជាក់ថា​ពេលដែល​កម្លាំង​របស់លោក ចុះ​ល្បាត​ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នៅពេល​យប់ ស្រាប់តែ​ជួប​ក្រុម​ក្មេង​ទំនើង ចំនួន​០៦​នាក់ ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង ប្រដេញ​វាយតប់​គ្នា នៅលើ​បណ្ដោយ​ផ្លូវ​លេខ​១០១ ប្រប​មាត់​ស្ទឹង​ពោធិ៍សាត់ ត្រើយ​ខាងលិច ចាប់ពី​ចំណុច​ស្ពាន​អាកាស​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ឃើញ​ដូច្នេះ​សមត្ថកិច្ច​បាន​ដេញចាប់​ប្រផាប់​ប្រ​ភីង ស្ទាក់​ឃាត់ខ្លួន​បាន ចំនួន​០២​នាក់ នៅត្រង់ចំណុច​ខាងលើ​។ ចំណែក​០៤​នាក់​ផ្សេងទៀត​បាន​ជិះ​គេចខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​ផងដែរ​។​a boy po1 

​