» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4066 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992070 នាក់

នារី​វ័យក្មេង​លែងលះគ្នា​នៅ​ស្រលាញ់​ប្តី​ពេក មក​លោតទឹក​សម្លាប់ខ្លួន បង្ហាញ​ចិត្ត​?

​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់​ទើប​លែង​ប្តី និង​មានកូន​ម្នាក់​អាយុ ១​ខួប បាន ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វា នៅ​ថ្ងៃទី​២៣​ខែ មីនា ឆ្នាំ​២០២៣ បន្សល់​តែ​លេខ​ទូរស័ព្ទ ស្បែកជើង និង​ម៉ូតូ ១​គ្រឿង នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ ប្រភពពី​ក្រុមគ្រួសារ​ឱ្យដឹងថា​នារី​ដែល​លោតទឹក ឈ្មោះ សា​លីម ហ្សា​ហ្វូ​រ៉ា អាយុ​២៣​ឆ្នាំ មាន​លំនៅ ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ទើបតែ​លែង​ប្តី​មានកូន​ប្រុស​អាយុប្រមាណ​១​ខួប​ក្នុងបន្ទុក ។​a die chongva 

​នារី​រូប​នោះបាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1GB.2686 បានធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ពី​កើ​តទៅ​លិច រួច​ក៏បាន​វៀង​១​ជុំ​ដល់​រង្វង់​មូល​កួច​កាណុង​ក៏បាន​ត្រឡប់​ទៅ​ស្ពាន​ជ្រោយចង្វា វិញ​។ ពេល ចុះ​ពីលើ​ស្ពាន​បាន​បន្តិច ក៏បាន​ឈប់​ម៉ូតូ ដោះ​ស្បែកជើង ព្រមទាំង​សរសេរ​ទុក​លេខ​ទូរស័ព្ទ​ម្តាយ​០១៦ ៥២២៣០០ រួច​លោត​ចុះទៅ​ក្នុង​ទន្លេ​សម្លាប់ខ្លួន​តែម្តង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​ស្ត្រី​ជា​ម្តាយ បាន​យំ​រៀប​រាប់ទាំង​ទឹកភ្នែក​ឱ្យដឹងថា មូលហេតុ ដែល​ធ្វើឱ្យ​កូនស្រី​របស់គាត់​លោតទឹក​សម្លាប់ខ្លួន​ដោយសារតែ​វិបត្តិ​ក្នុង​គ្រួសារ ដោយសារតែ ប្តី ឈ្លោះទាស់ទែង​លែងលះ គ្នា ប្រមាណ​១​ឆ្នាំ មកហើយ តែ​កូនស្រី​គាត់​ចិត្ត​មិន​ដាច់​នៅតែ​នឹក​អា​លោះ​អាល័យ ប្តី គ្មាន​ពេល​ល្ហែ​និង​បាន​ព្យាយាម​សម្លាប់ខ្លួន ប្រមាណ​ជាង​១០​ដង​មកហើយ តែ​ឃាត់​ទាន់​។

នៅ​មុនពេល​កើតហេតុ គាត់​កំពុងតែ​យោល អង្រឹង​ចៅ​ឱ្យ​ដេក ស្រាប់តែ កូនស្រី​គាត់​បាន​ជិះ​ម៉ូតូ ចេញទៅ​បាត់​។​ពេលដែល​គាត់​ទៅ​ថ្វាយបង្គំ​នៅ​វិហារ ស្រាប់តែ មាន​នារី​ម្នាក់​បាន​ទូរស័ព្ទ​មក​ថា កូនស្រី​គាត់​បាន​លោតទឹក​សម្លាប់ខ្លួន​បាត់​ហើយ​។​បុរស​ជា​ឪពុក ក៏បាន​ទាក់ទង​បងប្អូន ខ្មែរ​អ៊ិ​ស្លាម​ជួយ​រាវរក តែ​មិនទាន់​ឃើញ​សព​នៅឡើយ ៕a die chongva1