» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6458 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696629 នាក់

ក្រសួងកសិកម្ម​ចេញមុខ​ការពារ​កូនចៅ​ដែល​អាមេរិក​ចាប់​រឿង​រត់ពន្ធ​ស្វា​ក្តាម​

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការឃាត់ខ្លួន​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះ​ផល ក្នុងអំឡុង​ពេលដែល​លោក​ធ្វើដំណើរ​ឆ្លងកាត់​សហរដ្ឋអាមេរិក ទៅ​ចូលរួម​កិច្ចប្រជុំ​អនុសញ្ញា​សាយ​តេស ( CITES) នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។​a keo omalis3 

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងកសិកម្ម ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បានបង្ហាញ​ការភ្ញាក់ផ្អើល និង​ក្តី​ទោមនស្ស​យ៉ាងខ្លាំង ជុំវិញ​ការឃាត់ខ្លួន លោក គ្រី ម៉ះ​ផល ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុងការ​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​សហរដ្ឋអាមេរិក​។​​ក្រសួងកសិកម្ម​បញ្ជាក់ថា ការឃាត់ខ្លួន​នេះ គឺ​រឿង​គួរឱ្យ​ហួសចិត្ត​ជាទីបំផុត ដែល​លោក​ត្រូវបាន​ឃាត់ខ្លួន​ក្រោម​បទចោទប្រកាន់​នេះ ខណៈដែល​លោក​កំពុងធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្លូវការ ដើម្បី​ការពារ​សត្វ និង​រុក្ខា​ជាតិ​ជិត​ផុត​ពូជ​នៅឯ​វេទិកា​អង្គការសហប្រជាជាតិ និង​ខណៈពេលដែល​កម្ពុ​ជា​និង​អាមេរិក​កំពុងមាន​ទំនាក់ទំនង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​។​

​ក្រសួងកសិកម្ម បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​របស់ខ្លួន​។​​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​បាន បញ្ជាក់ថា សត្វ​ស្វា​ក្តាម ត្រូវបាន​ចិញ្ចឹម​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៥ ហើយ​ត្រូវបាន​នាំចេញ​សម្រាប់​គោលដៅ​វេជ្ជសាស្ត្រ ជាពិសេស​សម្រាប់​ដំណាក់​ការធ្វើ​ពិសោធន៍ ដើម្បី​ផលិត​ឱសថ វ៉ាក់សាំង ឬ​គ្រឿងសំអាង​។ សត្វ​ស្វា​ក្តាម​ដែល​ត្រូវបាន​នាំចេញ​ទាំងនេះ មិនមែន​ត្រូវបាន​ចាប់ពី​ព្រៃ ហើយ​បញ្ជូន​ចេញទៅ​ក្រៅប្រទេស​នោះទេ​។ ចំណែក​កសិដ្ឋាន​ដែល​ចិញ្ចឹមសត្វ​ស្វា​ក្តាម​ទាំងនេះ​ទៀតសោត ទម្រាំ​ទទួលបាន​ការទទួលស្គាល់​ផ្លូវច្បាប់ គឺ​សុទ្ធតែ​តម្រូវឱ្យ​គោរព​តាម​បទដ្ឋាន​អនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ ដើម្បី​រក្សា​ឱ្យបាន​នូវ​ហ្សេ​នេ​ទិ​ករប​ស់វា​មិនឱ្យ​ផុត​ពូជ​នោះឡើយ​។​​ក្រសួងកសិកម្ម​បញ្ជាក់​បន្ថែមថា ការនាំចេញ​សត្វ​ស្វា​ក្តាម ត្រូវ​អនុញ្ញាតឱ្យ​នាំចេញ ដោយ​ផ្អែកលើ​ច្បាប់ និង​បទបញ្ញត្តិ​ជាតិ និង​អន្តរជាតិ​។ ចំពោះ​ការនាំ​ចូលទៅ​សហរដ្ឋអាមេរិក គឺ​ត្រូវបាន​អនុវត្ត​ទៅតាម​នីតិវិធី​របស់​ស​ហ​រដ្ឋ​អាមេរិក​ផងដែរ​។​

យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​មេធាវី​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​ផ្លរីដា (U.S. Attorney’s Office for the Southern District of Florida) កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា បានឱ្យដឹងថា អនុប្រធាននាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះ​ផល ត្រូវបាន​ចាប់ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy ដែលនាំឱ្យ​ឈានដល់​ការចោទប្រកាន់ ទាក់ទង​នឹង​ការរត់ពន្ធ​សត្វ​ស្វា​ព្រៃ​ខុសច្បាប់​។​

​ជនជាប់ចោទ​ដែល​ប្រឈម​នឹង​ការចោទប្រកាន់​បទល្មើស​ទាំងនេះ​មាន​៖​កែវ អូ​ម៉ាលី​ស អាយុ ៥៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។លោកំគ្រីមគ្គផល(Masphal Kry) អាយុ 46 ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ជា​អនុប្រធាននាយកដ្ឋាន​ស​ត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​លោកJames Man Sang Lau អាយុ 64 ឆ្នាំ មកពី​ហុងកុង ស្ថាបនិក​/​ម្ចាស់​ក្រុមហ៊ុន Vanny Resources Holdings, Ltd. និង Vanny Bio Research (Cambodia) Corporation Ltd.
​។ លោក Dickson Lau អាយុ 29 ឆ្នាំ មកពី​ហុងកុង អ្នកគ្រប់គ្រង​ទូទៅ Vanny Resources Holdings Ltd.​។ Sunny Chan រស់នៅ​ទីក្រុង​ហុងកុង អគ្គនាយករង (​ប្រតិបត្តិការ​) នៅ Vanny Group
​។ Raphael Cheung Man អាយុ 71 ឆ្នាំ មកពី​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ទំនាក់ទំនង​សាធារណៈ និង​ជា​ប្រធាន​ផ្នែក​នាំចេញ​នៃ​ក្រុមហ៊ុន Vanny Bio Research (Cambodia) Corporation Ltd.
​។​Sarah Yeung រស់នៅ​ទីក្រុង​ហុងកុង និង​ជាម​ន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Vanny Group​។​Hing Ip Chung អាយុ 61 ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Vanny Bio Research (Cambodia) Corporation Ltd.​។​a keo omalis true a keo omalis tru1   

 

​