» គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1531 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149107 នាក់

កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​?

​មណ្ឌលគិរី ៖​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​មណ្ឌល​គី​រី​នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា នេះ​ចំពោះ​៖​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ពី​ដំណើររឿង ពាក់ព័ន្ធ​ករណី​ការផ្តល់​ការអនុញ្ញាត​ជំហាន​ទី​១​ចំនួន​១.០០០​ហិកតា ក្នុង​អនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និង​អនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី ។​a lor rasmey 

​លោក ម៉ម វ៉ាន់ដា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី មិនបាន​ប្រាប់​ពី​ចំណាត់ការ​លោក​ហៀ​ង​សុ​ភក្ត្រ​យ៉ាងណាទេ​គ្រាន់តែ​ថា “​គាត់​បាន​ចូល​បំភ្លឺ​រួចរាល់​ហើយ ក្នុងនាម​ក្រសួង ស្ថាន​ប័ន​ជំនាញ​”​។​​លោក ឡោ រស្មី​អនុ​រដ្ឋលេខា​​ធិ​ការ​ក្រសួងកសិកម្ម ត្រូវបាន​សង្ស័យថា បានអនុញ្ញាត​ផ្តល់​ការអនុញ្ញាត​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី តែ​ក្រុមហ៊ុន នេះ មានការ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ និង ដឹកជញ្ជូន​នាំចេញ​។​

​ពាក់ព័ន្ធ​បទល្មើស​ដីធ្លី​នៅក្នុង​មណ្ឌលគិរី​នេះដែរ កាលពីពេល​ថ្មីៗ​នេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​ទើបតែ​ចេញ​លិខិត​ដកហូត​ដី​ជិត ១.០០០​ហិកតា ពី​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ក្រោយពី​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ដក​លោក សេង សុវណ្ណារ៉ា ចេញពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តមណ្ឌលគិរី​ដោយសារ​ពាក់​ព​ន្ធ័​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ការពារ​ដោយ​ខុសច្បាប់​។​

គេ​មិនដឹងថា​ចំណាត់ការ​របស់​តុលាការខេត្ត​មណ្ឌល​គី​រី​ខាងលើ​ពាក់​ព​ន្ធ័​និង​​ចំណាត់ការ​របស់ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជា​បន្តបន្ទាប់​ដែរ​ឬ​អត់​នោះទេ​? ។​

​ព្រោះ ក្រៅពី​លោក ឡោ រស្មី ក៏មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​, ថៅកែ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ជនជាតិ​ចិន​, មន្ត្រី​ក្រសួង​ម​រិ​ស្ថាន និង​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជាង ២០​នាក់​ទៀត ក៏ត្រូវ​តំណាង​អយ្យការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ផងដែរ បន្ទាប់ពី​ឧកញ៉ា ស៊ឹង សំអុល ឈ្មួញ​ឈើ​ប្រចាំខេត្ត​មណ្ឌលគិរី និង​កូនចៅ​៣​នាក់​ទៀត រួមជាមួយ​មន្ត្រី​ជំនាញ​ព្រៃឈើ​២​នាក់ និង​ជនជាតិ​វៀតណាម​២​នាក់​ផង ត្រូវបាន​តុលាការខេត្ត​មណ្ឌលគិរី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ​។​

ទោះជាយ៉ាងណាគេមិនយល់ថាបើរកឃើញបទល្មើសក្នុងអាណាចក្រខេត្តមណ្ឌលគីរីច្រើនចឹងហេតុអីក៏ប្រធានគណបញ្ជាការឯកភាពខេត្តដែលមានអំណាចពេញដៃក្នុងការបង្ក្រាបនិងទប់ស្គា់តអត់មានពាក់ពន្ធ័ចឹងហ្ន!?។a lor rasmey1 a seng sovanara a sao2