» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7520 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697691 នាក់

លោក ម៉ិច ដា​រ៉ា​អ្នកកាសែត ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ បន្ទាប់​សុំទោស​និង​មាន​ទូត​បារាំង និង​អាមេរិក​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការចាប់ខ្លួន​

 


​ភ្នំពេញ​៖ លោក ម៉ិច ដា​រ៉ា ជា​អ្នកសារព័ត៌មាន​ឯករាជ្យ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បន្ទាប់ពី​ទទួលស្គាល់​កំហុស និង​ប្រកាស​សុំទោស​ជា​សាធារណៈ​តាមរយៈ​វីដេអូ និង​ជា​លិខិត ចំពោះ​សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី កាលពី​យប់​ថ្ងៃទី​២៣ ខែតុលា​។ ការដោះលែង​ធ្វើឡើង​នៅវេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​តី​២៤ ខែតុលា ឆ្នាំ​២០២៤ ត្រូវបាន​តុលា​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ បន្ទាប់ពី​ជាប់ពន្ធនាគារ​ជិត​១​ខែ​។តាមរយៈ​វីដេអូ​សុំទោស លោក ដា​រ៉ា ក្រៅពី​ទទួលស្គាល់​កំហុស លោក​បាន​សន្យា​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ប៉ះពាល់​ដល់​កេរ្តិ៍៍ឈ្មោះ​កម្ពុជា​ផងដែរ​។a mech dara1 

​លោក ដា​រ៉ា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។ ក្រោយ​ការសាកសួរ​នៅ​រសៀល​ថ្ងៃទី​១ ខែតុលា តុលាការ​សម្រេច​ចោទប្រកាន់ ពីបទ​«​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​។​ទាកទង​និង​កា​រាប់​ឃុំខ្លួន​លោក​ម៉ិច​ដា​រា​ដែលជា​អ្នក​សារ​ពត៍​មាន​ជួយ​សង្គម​ច្រើន​តាមរយៈ​អត្ថបទ​របស់​​ខ្លួន​រហូត​ទទួលបាន​មេដាយ​ពី​អាមេរិក​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ និង​ក្រសួងការបរទេស​អាមេរិក ព្រមទាំង​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​សម្តែង​ប្រតិកម្ម​ចំពោះ​ការចាប់ខ្លួន​អ្នកសារព័ត៌មាន​សេរីលោក ម៉ិច ដា​រ៉ា​។ ពួកគេ​យល់ថា ការចាប់ខ្លួន​អ្នកសារព័ត៌មាន​ក្នុងប្រទេស​ប្រជាធិបតេយ្យ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។

​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ចំណាត់ការ​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន ម៉ិច ដា​រ៉ា បាន​បង្ក​ជា​ក្តីបារម្ភ ព្រោះថា សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​តម្លាភាព និង​ការទទួលខុសត្រូវ​រប​ស់​ស្ថា​ប័​នានា​ក្នុងនាម​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​។ ក្នុងន័យនេះ ស្ថានទូត​បារាំង​បាន​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​បាន​នូវ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ដោយ​ពិនិត្យ​ក្រមព្រហ្មទណ្ឌ​របស់ខ្លួន​ឡើងវិញ​។ ជំហរ​របស់​ស្ថានទូត​បារាំង គឺ​គាំទ្រ​ចំពោះ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ធ្វើការ​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​។​

​ក្តីកង្វល់​របស់​ស្ថានទូត​បារាំង​ចំពោះ​សំណុំរឿង​អ្នកសារព័ត៌មាន ម៉ិច ដា​រ៉ា​ត្រូវ​បានលើកឡើង​ដោយផ្ទាល់​នៅក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​បារាំង លោក ហ្សា​ក់ ប៉ឺ​ឡេ និង​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ចន្ទ ទី​០៧​តុលា​។ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​ទូច សុ​ឃៈ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ តុលា​នេះ​ថា ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា តម្កល់​ច្បាប់​ជាធំ និង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ បើ​បុគ្គល​ណាមួយ​ប្រព្រឹត្ត​បទល្មើស នោះ​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅតាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​។​

​ក្រៅពី​ប្រតិកម្ម​របស់​ស្ថានទូត​បារាំង ក្រសួងការបរទេស​អា​មេ​រិ​ក តាមរយៈ​អ្នកនាំពាក្យ​លោក Matthew Miller ក៏បាន​បង្ហាញ​ក្តីកង្វល់​ជា​ពន់ពេក​ចំពោះ​ការចាប់ខ្លួន​លោក ម៉ិច ដា​រ៉ា​ដែរ​។ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​នៅ​ថ្ងៃ​០៩ តុលា លោក Matthew Miller ថា​អាមេរិក​ពិតជា​បារម្ភ​ខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក ម៉ិច ដា​រ៉ា​ដែលជា​អ្នកកាសែត​អន្តរជាតិ​ដ៏​គួរ​ឲ្យ​គោរព​។ តាម​លោក Matthew Miller អាមេរិក​បាន​លើក​រឿងនេះ​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការបញ្ចេញមតិ​ដោយ​ចម្រុះ និង​ជំរុញឱ្យមាន​សារព័ត៌មាន​ឯករាជ្យ​។​

​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដា​រ៉ា ត្រូវបាន​មេធាវី​ការពារ​ក្តី​បញ្ជាក់​នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ​ថា កូនក្តី​របស់ខ្លួន​កំពុងមាន​ជំងឺ​ថប់​អារម្មណ៍​ដោយសារ​មិនបាន​ទទួល​ដំណេក​គ្រប់គ្រាន់ និង​ថា លោក ម៉ិច ដា​រ៉ា ក៏​កំពុង​បារម្ភ​ពី​ម្តាយ​ដែលមាន​វ័យ​ចំណាស់​ដែរ​។ តាម​មេធាវី​ការពារ​ក្តី​រូបនេះ​ដដែល លោក ម៉ិច ដា​រ៉ា បាន​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ខណៈ​អ្នក​រួម​អាជីព​ស្នើ​ឲ្យ​ដោះលែង លោក ម៉ិច ដា​រ៉ា​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​នា​ថ្ងៃទី​១៥ តុលា​នេះ លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ខាម​បូ​ចារ​) ស្នើ​ឲ្យ​អ្នកសម្រេចចិត្ត​លើ​ករណីនេះ​មានការ​ថ្លឹងថ្លែង​រវាង​កំហុស​របស់លោក ម៉ិច ដា​រ៉ា និង​ស្នាដៃ​របស់លោក​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​តាមរយៈ​អត្ថបទ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​កាលពី​ឆ្នាំ ២០២៣ លោក ម៉ិច ដា​រ៉ា​ទទួលបាន​ពានរង្វាន់​អ្នកកាសែត​ឆ្នើម «Hero Awards» ពី​សំណាក់​លោក អង់​តូ​នី ប្ល៊ី​ង​កិន ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​។ ជា​ពានរង្វាន់​សម្រាប់​ការសរសេរ​អត្ថបទ​ដ៏​ល្បីល្បាញ​របស់លោក​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​អំពី​ជួញដូរ​មនុស្ស និង​ការ​ឆរ​បោក​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ស្រុក​ខ្មែរ ពិសេស​ទាក់ទង​នឹង​ជនជាតិ​ចិន​នៅ​កំពង់សោម​។​a mech dara a mech dara2 a mich dara 
​