» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10120 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700291 នាក់

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឲ្យ​ក្រុមប្រឹក្សា​ពិន័យ ស្រាវជ្រាវ​រក​ការពិត រឿង​ផ្កាយ​២ គំរាម​បាញ់សម្លាប់ ស្ត្រី​ពាណិជ្ជករ​


​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា “​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ក្រុមប្រឹក្សាវិន័យ នឹងសិក្សា​ស្រាវជ្រាវ រឿងនេះ​។ ប៉ុន្តែ​សម្តេច​មិនទាន់​ទទួលបាន របាយការណ៍​នៅឡើយ​ទេ ហើយ​សម្តេច បានឃើញ​សារព័ត៌មាន ចុះផ្សាយ​រឿងនេះ ហេតុនេះ ត្រូវតែ​ពិនិត្យមើល ស៊ើបអង្កេត​មើល​សិន មិនទាន់​សន្និដ្ឋានថា រឿងនេះ​វា​យ៉ាងណាទេ​។ បន្តិចទៀត ធ្វើការ​ស៊ើបអង្កេត​ហើយ កិច្ចការ​ទាំងអស់នេះ គឺ​ក្រុមប្រឹក្សាវិន័យ ត្រូវតែ​បង្កើតឡើង សិក្សា​ស្រាវជ្រាវ មើល​អំពី​មូលហេតុ និង​ការខុសឆ្គង​របៀប​ណា​”​។​a banh army1 

រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ដែល​រង​ការចោទប្រកាន់ ពី​ស្ត្រី​ជា​ពាណិជ្ជករ​ម្នា​ក់ថា បាន​ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​នោះ ឥឡូវនេះ ក្រុមប្រឹក្សាវិន័យ នឹងសិក្សា​ស្រាវជ្រាវ​រឿងនេះ​ហើយ ខណៈដែល​មាន​អ្នកសម្របសម្រួល ជាមួយ​ភាគី​ស្ត្រី​រងគ្រោះ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ត្រូវបាន​អ្នកស្រី ឌួង ហេ​ម៉ាលី​ស មុខរបរ ពាណិជ្ជករ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ ខេត្តកំពង់ស្ពឺ ពីបទ​ប្រើ​ហិង្សា និង​បង្ខាំង ដោយ​ខុសច្បាប់​។​

​នៅក្នុង​ពាក្យបណ្តឹង របស់​ស្ត្រី​ជា​ពាណិជ្ជករ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត ដែល​កំពុង​ជិះ​តែ​ពីរ​នាក់ លើ​ដងផ្លូវ ស្ថិតនៅ​ចំណុច​ម្ដុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ឈ្មោះ សូ​យ ចាន់​ធឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង និង​បាញ់សម្លាប់ តាមផ្លូវ​រហូត​ទៅដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន​ចាប់​បង្ខាំង​ទុក នៅផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី​ជា នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូតដល់​វេលា​ម៉ោង ៧ យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះមក​អន្តរាគមន៍ រំដោះ​អ្នកស្រី ចេញពីផ្ទះ ដែល​បាន​បង្ខាំង​អ្នកស្រី យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​
​

ទាក់ទង​ករណីនេះ​ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ បានទេ​ព្រោះ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ ៕a banh army a banh army2 a banh army3 

​