» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10305 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700476 នាក់

កម្មវិធី «​ដារ​លាន​-​ដាល់អំបុក​ឈ្នះ ឈ្នះ​» នៅ​រុន​តា​ឯក​

 

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ដារ​លាន ដាល់អំបុក​ឈ្នះ​-​ឈ្នះ លើក​ទី ៤ ដើម្បី​អបអរ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​a men samon taek2 

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ពិធី​បុណ្យដារលាន គឺជា​ពិធីបុណ្យ​ប្រពៃណី​ដូនតា​ខ្មែរ ដើម្បី​ជួបជុំ និង​អបអរ បន្ទាប់​ហត់នឿយ​ក្នុងពេល​បង្កបង្កើនផល​រហូតដល់​ប្រមូល​ផល​ស្រូវ អស់​រយៈពេល​ជាច្រើន​ខែ​មក​។​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ដោយសារ​សម្តេច​បានរ​ក​ឃើញ នូវ​នយោបាយ ឈ្នះ ឈ្នះ ហើយ​បាននិងកំពុង​អនុវត្ត​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល ២៦​ឆ្នាំ​មកនេះ​។

​សម្តេច​បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​យក​ថ្ងៃទី ២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដើម្បី​ជាការ​រំលឹក​ដឹងគុណ​និង​ចងចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ការធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងរ​បស់​វីរបុរស និង​វីរនារី​ស្នេហា​ជាតិ​របស់​កម្ពុជា ដែល​បាន​ប្រយុទ្ធ និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​គ្រប់​ដំណាក់កាល រហូត​សម្រេចបាន​នូវ​ការបញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា ដោយ​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​នាំមក​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ថ្លែង​កោត​ស​សើរ​ដល់​ថ្នាក់ដឹកនាំ​គ្រ​បប់​លំដាប់ថ្នាក់ នៃ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ដែល​បានរួម​សហការគ្នា​ក្នុងការ​ដឹកនាំ គ្រប់គ្រង និង​កសាង ត្បិត​ក្រុង​ថ្មី​នេះ ទើបតែ​បង្កើត​ថ្មី​នៅ​ដើមឆ្នាំ​២០២៤ ។​នៅក្នុង​ពិធី​ដារ​លាន​ដាល់អំបុក​ឈ្នះ​ឈ្នះ​លើក​ទី​៤ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៦​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នាពេល​នោះដែរ​ក៏មាន​កម្មវិធី​ជាច្រើន​ដូចជា​បញ្ជាន់ស្រូវ ដាល់អំបុក លេងល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ ការតាំង​ស្តង់​លក់​ម្ហូបអាហារ​ខ្មែរ និង​នំចំណី​អាហារ​ខ្មែរ​សម្បូរបែប​ដែលមាន​រស់ជាតិ​ប្រចាំ​តំបន់​នីមួយៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​a men samon taek a men samon taek1 a men samon taek3 


​