» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11059 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701230 នាក់

រកឃើញ​សាច់មាន់​ប្រហិត​ចម្រុះ ខូចគុណភាព ៧​តោន​មកពី​សៀម​

​បន្ទាយមានជ័យ​៖ មន្ត្រី​ជំនាញ​ចម្រុះ បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ឃ្លាំង និង​បាន​ដកហូត​ផលិតផល​ធ្វើ​ពីស​ត្វ​ទម្ងន់ ៧ តោន ដែល​វិច​ខ្ចប់​ខុស​លក្ខណៈ​បញ្ចេ​ក​ទេស​នៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ នៅក្បែរ​ផ្សារ​ត្រី ស្ថិតនៅ​ភូមិ​ក្បាលស្ពាន ២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​a chiken spoil1 

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ចុះ​ពិនិត្យ​ឃ្លាំង ១​កន្លែង ដែល​នាំចូល​ទំនិញ​ផលិតផល​ធ្វើ​ពី​សាច់សត្វ នៅក្នុង​ឃ្លាំង​ជាង ២០​តោន​។​សម​ត្ត​កិច្ច​បាន​ដកហូត​សាច់​ចំនួន ៧ តោន ដែល​វិច​ខ្ចប់​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ខូច​គុណ​ភាណ ។ ផលិតផល​ទាំងនេះ មន្ត្រី​ជំនាញ​ព្រួយបារម្ភ​ពី​ជំងឺផ្តាសាយបក្សី ដែល​ឈ្មួញ​ជា​ម្ចាស់​ឃ្លាំង​នាំចូល​ពី​ប្រទេស​ថៃ សម្រាប់​នាំចេញ​ទៅ​លក់​បន្ត​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ។​

​មន្ត្រី​ជំនាញ​ក៏បាន​នាំ​ម្ចាស់​ឃ្លាំង​ស្តុក​សាច់​ក្លាស្សេ​ទៅ​សាកសួរ​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ។ ចំណែក​សាច់មាន់​ប្រហិត​ចម្រុះ ដែល​ដកហូត ត្រូវបាន​យកទៅ​ដុត​កម្ទេចចោល និង​កប់​ចោល​នៅ​ជាយក្រុង​សិរីសោភ័ណ នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះ ៕a chiken spoil2 

​