» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2110 នាក់

ម្សិលមិញ 4250 នាក់

សរុប 16288985 នាក់

នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៥​កុម្ភៈ​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​និង​សមាជិក​រាជរដ្ឋាភិបាល​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​នៅ​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​a manet hongda1 

​ក្រុមហ៊ុន អិន ស៊ី អិ​ច គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត និង​ចែកចាយ​ម៉ូតូ ។ ផ្តើម​ពី​ឆ្នាំ​១៩៩២ ក្រុមហ៊ុន អិន ស៊ី អិ​ច បាន​នាំចូល​ផលិតផល​សម្រេច​ម៉ាក​ហុងដា (CBU) សម្រាប់​ទីផ្សារ​កម្ពុជា​។ ជាមួយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​របស់​អតិថិជន ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការគាំទ្រ ក្រុមហ៊ុន​បាន​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំបូង​របស់ខ្លួន​នៅ​ទី​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៩៩​។​

​ច្រវាក់​ផលិតកម្ម​ខ្នាតតូច​នេះហើយ គឺជា​ការចាប់​ផ្តើមដំបូង​របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ពី​ការនាំ​ចូលមក​ជាការ​ដំឡើង​ម៉ូតូ​ដោយ​ខ្លួនឯង​ក្នុង​ទម្រង់​ពាក់កណ្តាល​សម្រេច (IKD)​។ ក្នុង​ឆ្នាំ​២០០៤ ក្រុមហ៊ុន​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ជាមួយ​ខ្សែ​ច្រវាក់​ផលិតកម្ម​ធំ​ជាង​មុន ដោយ​ការបង្កើន​សមត្ថភាព​ផលិត​ទាំង​ក្នុង​ទម្រង់​ពាក់កណ្តាល​សម្រេច (IKD) និង​ពាក់កណ្តាល​សម្រេច​១ (IKD1)​។​​បច្ចុប្បន្ននេះ អិន ស៊ី អិ​ច មិន​ត្រឹម​តែមាន​សមត្ថភាព​ក្នុងការ​ដំឡើង​ម៉ូតូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានចាប់ផ្តើម​ផលិត​គ្រឿងបន្លាស់​ម៉ូតូ​សំខាន់ៗ​ក្រោម​ប្រព័ន្ធ​កម្រិត​ខ្ពស់ ( IKD1.5)​ផងដែរ​។​​ក្រុមហ៊ុន បាន​ប្រើប្រាស់​បុគ្គលិក​កម្មករ​ខ្មែរ នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ដោយបាន​អនុវត្តន៍​ទៅតាម​ស្តង់ដារ​របស់​ក្រុមហ៊ុន​ហុងដា យ៉ាង​ត្រឹមត្រូវ ព្រមទាំង​មានកម្ម​វិធី​បង្កើន​ជំនាញ​ដល់​បុគ្គលិក​កម្មករ ស្របតាម​បរិបទ​នៃ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​សម័យកាល​ឌីជីថល​។​​ទន្ទឹមនឹង​ការផលិត​គ្រឿង​បំណែក​ម៉ូតូ បម្រើឱ្យ​ការដំឡើង​ក្នុងស្រុក​ក្រុមហ៊ុន ក៏បាន​នាំចេញ​គ្រឿង​បំណែក​មួយចំនួន​ទៅ​ក្រៅប្រទេស​ផងដែរ ដូចជា​ទៅកាន់​ប្រទេស​ថៃ​ជាដើម​។​

​រោងចក្រ​ក៏មាន​រៀបចំ​កន្លែង​ចម្រុះ​ទឹក​កខ្វក់​ឱ្យទៅជា​ទឹកស្អាត មុន​បង្ហូរ​ចេញទៅ​លូ​សាធារណៈ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ឱ្យបាន​ល្អ ស្របតាម​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​​ក្រុមហ៊ុន បានចាប់ផ្តើម​ដំណើរការ​ជាមួយ​ការដំឡើង​ម៉ូតូ​បាន​៥០​គ្រឿងក្នុង​មួយ​វេន​នៅ​ឆ្នាំ​១៩៩៩ កើន​ឡើងដល់​ប្រមាណ ៨០០​គ្រឿងក្នុង​មួយ​វេន នៅ​ឆ្នាំ​២០១៥​។​​យោងតាម​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ចំនួន​៥​ប្រភេទ រួមមាន​៖ Click, Scoopy, Dream, Wave និង Beat​។ បុគ្គលិក​ជាន់ខ្ពស់​រូប​នេះ បានឱ្យដឹងថា នៅមុន​ពេល​ជំងឺ​កូ​វីដ​១៩​រាតត្បាត ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ចែកចាយ​លើ​ទីផ្សារ​ប្រមាណ ៤០​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ​។ ឆ្នាំ​២០២៤ ក្រុមហ៊ុន​ដំឡើង​ចែកចាយ​ប្រមាណ ២៥​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ​។ ចំនួន​នេះ មានការ​កើនឡើង​ប្រមាណ​ពី​១៧​ភាគរយ ទៅ​២០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣​។​​ជាមួយនឹង​ដំណើរការ​ដំឡើង និង​ផលិត​គ្រឿងបន្លាស់​នេះ ក្រុមហ៊ុន​បានផ្តល់​ការងារ​ដល់​បុគ្គលិក និង​កម្មករ​សរុប​ប្រមាណ ១,២២១​នាក់ ដែល​សុទ្ធសឹង​ជា​ពលរដ្ឋ​ខ្មែរ មាន​បរទេស​តែ​៧​នាក់​ប៉ុណ្ណោះ​។ បុគ្គលិក និង​កម្មករ ទទួលបាន​ប្រាក់​ឈ្នួល​ទាប​បំផុត​ជិត ៣០០​ដុល្លារ​អាមេរិក​៕a manet hongda2 a manet hongda3