
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32271 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599690 នាក់
ភ្នំពេញ៖ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមនឹង ដឹកនាំគណៈប្រតិភូគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៦» នៅទីក្រុងសៀមិន និង «វេទិកាវិនិយោគកម្ពុជា» នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសចិន។
យោងតាមលិខិតអញ្ជើញរបស់លោក ស៊ុន ចាន់ថុល និងការណែនាំពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងអ្នកឧកញ៉ា លាង ម៉េង អនុប្រធានទទួលបន្ទុកការងារសមាគមខែកញ្ញា បានចាត់តាំង ។សមាជិកគណៈប្រតិភូរួមមាន អ្នកឧកញ៉ា ស៊ឺង លីហេង, ឧកញ៉ាបណ្ឌិត ត្រាំង លី, ឧកញ៉ា សូ សុខប៊ុនលីម, អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីវ ឃុងថៃ, ឧកញ៉ា សុខ បញ្ញារិទ្ធ និងលោក ខេន ញ៉ន។
ក្នុងបេសកកម្មដ៏សំខាន់នេះ គណៈប្រតិភូដែលស្ងៀមស្ងាត់ដោយប្រធានត្រូវជាប់ក្នុងបញ្ជីទណ្ឌកម្មអាមេរិក នឹងនឹងចូលរួមក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តហ៊្វូជៀន និងតំណាងក្រុមហ៊ុនធំៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។សកម្មភាពនេះត្រូវបានសំគាល់ថាបានកើតឡើងបន្ទាប់ពីខាងសភាពាណិជ្ចកម្មរបស់អ្នកឧកញ៉ាគិតម៉េងមានសកម្មភាពជាហូហែតាមរាជរដ្ឋាភិបាលនិងបំពេញបេសកម្មនៅក្រៅប្រទេសដើម្បីទាក់ទាញវិយោគទុន។
ដោយឡែកមុននឹងមានព្រឹត្តិការណ៍ចេញទៅបំពេញបេសកកម្មក្រៅប្រទេសនេះសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៣១សីហាក៏បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) ជាមួយបណ្តាក្រុមហ៊ុនចំនួន ១០ ដែលក្នុងនោះរួមមានក្រុមហ៊ុនរបស់សមាជិកសមាគម និងក្រុមហ៊ុនជាដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សមាជិក និងសមាគមឧកញ៉ាកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគម ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនទាំង ១០។ ក្នុងឱកាសនេះ លោកអ្នកឧកញ៉ាប្រធានបានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ ធ្វើជាតំណាងសមាគមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនទាំង ១០។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគម និងដៃគូក្នុងវិស័យឯកជន ព្រមទាំងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនដល់ សមាជិក គ្រួសារសមាជិក បុគ្គលិករបស់សមាជិក និងបុគ្គលិករបស់សមាគម។ កិច្ចសហប្រតិបត្តិការទាំងនេះក៏នឹងជួយពង្រីកបណ្តាញសេវាកម្ម និងឱកាសដែលអាចផ្តល់តម្លៃបន្ថែមដល់សហគមន៍សមាគមផងដែរ។
ក្រុមហ៊ុនចំនួន ១០ ដែលបានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា រួមមាន៖១. អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA)២. មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital)៣. មន្ទីរពហុព្យាបាល សុខ រក្សា (Sok Reaksa Polyclinic).៤. ក្រុមហ៊ុន KH Haitech.៥. សាលាអន្តរជាតិ TIA International School
៦. សាលាអន្តរជាតិ Bromsgrove International School៧. សាលាអាមេរិកាំង ហ្គោលឌិនហ្គេត (Golden Gate American School).៨. ក្រុមហ៊ុន Professional Trader Cambodia
៩. ក្រុមហ៊ុន FSC KH Solutions១០. ក្រុមហ៊ុន CAMKO Motor Company Ltd.