» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5122 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695293 នាក់

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​តៃវ៉ាន់ TSMC ប្រកាស​វិនិយោគ ១០០​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ថ្មី​ចំនួន ៥​ទៀត នៅ​អាម៉េរិក​

 


​អាមេរិក​៖ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​តៃវ៉ាន​( Taiwan Semiconductor Manufacturing Co. (TSMC)) ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប AI កំពូល​របស់​ពិភពលោក គ្រោង​នឹង​វិនិយោគ​បន្ថែមចំនួន ១០០​ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ពង្រីក​ផលិតកម្ម​បន្ទះ​ឈី​ប​របស់ខ្លួន​នៅលើ​ទឹកដី​អាម៉េរិក និង​គាំទ្រ​ដល់​គោលដៅ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​បង្កើន​ការផលិត​ក្នុងស្រុក​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg​។a tai van trum 

​គម្រោង​វិនិយោគ​ដ៏​ធំ​នេះ គឺ​ក្រុមហ៊ុន TSMC គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​បន្ថែមចំនួន ៥​ទៀត នៅក្នុង​ទឹកដី​អាម៉េរិក ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TSMC លោក Wei បាន​ចូលជួប​ជាមួយ​លោក ត្រាំ នៅ​សេត​វិមាន​ដើម្បី​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​សម្រាប់​ការពង្រីក​ទីតាំងនៅ​សហរដ្ឋ​អាម៉េរិក ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០២០ ក្នុងអំឡុងពេល​អាណត្តិ​ដំបូង​របស់​ប្រធានាធិបតី ត្រាំ​។

​លោក ត្រាំ បាន​ថ្លែង​ពី​បន្ទប់ Roosevelt ថា បើ​គ្មាន​ឧបករណ៍ semiconductors ទេនោះ គ្មាន​សេដ្ឋកិច្ច​ដែល​ផ្តល់​ថាមពល​ដល់​អ្វីៗ​គ្រប់យ៉ាង​រាប់​ចាប់តាំងពី AI ដល់​រថយន្ត និង​ដល់​ការផលិត​កម្រិត​ខ្ពស់​នោះទេ​។​លោក ត្រាំ បាន​និយាយថា ការផ្លាស់ប្តូរ​នេះ​មានន័យថា «​បន្ទះ​ឈី​ប AI ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ពិភពលោក នឹងត្រូវ​បានធ្វើ​ឡើង​នៅ​អាម៉េរិក​»​។TSMC គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ការផលិត semiconductors កម្រិត​ខ្ពស់​ដែល​ប្រើ​សម្រាប់​បញ្ញា​សិប្បនិម្មិត (AI) ហើយ​ក្រុមហ៊ុន​នេះ បាន​បម្រើការ​ជា​ដៃគូ​ផលិត​បន្ទះ​ឈី​ប​សំខាន់​សម្រាប់​ក្រុមហ៊ុន Nvidia Corp និង​ក្រុមហ៊ុន Apple Inc​។

​លោក Wei បាន​អះអាងថា​៖ «​យើង​នឹង​ផលិត​បន្ទះ​ឈី​ប​ជាច្រើន ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​របស់ AI និង​ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ស្មា​ត​ហ្វូ​ន ហើយ​យើង​សូម​អរគុណ​ដល់​លោក​ប្រធានាធិបតី ត្រាំ ម្តងទៀត​សម្រាប់​ការគាំទ្រ​របស់គាត់​»​។ លោក Wei បាន​បន្ថែមថា ការផ្លាស់ប្តូរ​នេះ នឹង​បង្កើត​ការងារ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​រាប់ពាន់​កន្លែង​។

​ទោះជា​យ៉ាងណា ការចំណាយ​បន្ថែម​ដ៏​សម្បើម​របស់​ក្រុមហ៊ុន TSMC នៅ​សហរដ្ឋ​អា​ម៉េ​រិ ក​នឹង​ត្រូវការ​ការយល់ព្រម​ពី​អាជ្ញាធរ​របស់​តៃវ៉ាន់​ផងដែរ​។ នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់ លោក Kuo Jyh-Huei បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «TSMC មាន​រោងចក្រ​រួចហើយ​នៅក្នុង​ទឹកដី​សហរដ្ឋ​អាម៉េរិក និង​ជប៉ុន ហើយ​ឥឡូវនេះ​វា​កំពុង​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ ទាំងនេះ​មិន​ពាក់ព័ន្ធ​នឹង​ពន្ធគយ​ទេ​។ ការពង្រីក​ជា​សកល​របស់ TSMC គឺជា​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​»​។​ទោះជា​យ៉ាងណាក៏ដោយ ភាគហ៊ុន​របស់​ក្រុមហ៊ុន TSMC បាន​ធ្លាក់ចុះ ១,៥% ដោយសារ​ក្តីបារម្ភ​ជុំវិញ​ការដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំងនឹង​ប្រទេស​កាណាដា ម៉ិ​ក​ស៊ី​កូ និង​ចិន​។

​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹងថា​យោងតាម​របាយការណ៍​ចុះ​ផ្សាយបាន​បង្ហាញថា លោក Trump បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា លោក​គ្រោង​នឹងដាក់​ពន្ធ​ថ្មី​លើ​ទំនិញ​នាំចូល​ដូចជា បន្ទះ​ឈី​ប ឱសថ និង​ដែកថែប​។ យ៉ាងណា​ក្នុងការ​ឆ្លើយតប​នឹង​ប្រកាស​នេះ តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ផ្សេងទៀត គឺមាន​ភាពស៊ីសង្វាក់​គ្នា​យ៉ាងខ្លាំង​ចំពោះ​គ្នា​ទៅវិញទៅមក ជាពិសេស​ការ​ឌី​ហ្សា​ញ​ដោយ​សហរដ្ឋអាមេរិក​, គំរូ​រោងចក្រ​តៃវ៉ាន់ ដែល​បង្កើតជា​គំរូ​អាជីវកម្ម​ឈ្នះ​ឈ្នះ សម្រាប់​ឧស្សាហកម្ម​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​»​។ ពោលគឺ ភាពជា​អ្នកដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​របស់​តៃវ៉ាន់​ក្នុង​ការផលិត​គ្រឿង​អេឡិចត្រូនិក​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់ ដែល​កាត់បន្ថយ​ផលប៉ះពាល់​ដែល​អាច​កើតមាន​ពី​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​។​

​ក្រសួង​សេដ្ឋកិច្ច​របស់​តៃវ៉ាន់ បាន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុងការ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សម​ភាគី​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការពារ​ផលប្រយោជន៍​ឧស្សាហកម្ម​របស់​ប្រទេស​ទាំងពីរ​។​​តៃវ៉ាន់​គឺជា​ផ្ទះ​របស់ TSMC ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​កិច្ចសន្យា​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​កម្រិត​ខ្ពស់​ដល់​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក​ដូចជា Apple និង Nvidia ជាដើម​។​​គួររំលឹកថា កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយចំនួន រួមមាន​៖ Apple, OpenAI និង Meta Platforms Inc បាន​សន្យា​វិនិយោគ​មានតម្លៃ​សរុប​ជាង ១​ទ្រី​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ​៕
​