» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695105 នាក់

សម្តេចធិបតីបើរដ្ឋធ្វើបាបប្រជាជនមិនមែនធ្វើយន្តការវាស់វែងដី្លធ្លីចែកជូនប្រជាពលរដ្ឋទេ

ភ្នំពេញ​៖​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នែ​កម្ពុជា បាន​ថ្លែងថា នៅក្នុង​រយៈពេល​១៦​ខែ​នៃ​នីតិកាល​ទី​៧ រាជរដ្ឋាភិបាល បាន​វាស់វែង​ចុះបញ្ជី​ក្បាលដី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ បាន​ជាង​៣​លាន​ក្បាលដី និង​ចេញ​បណ្ណ​កម្មសិទ្ធិ​បាន ៨​ម៉ឺន​៧​ពាន់​ក្បាលដី​។​ផ្ទៃដី​ដែល​នៅសល់​មាន​ប្រមាណ ១​លាន​៣​សែន​ក្បាលដី ដែល​មិនទាន់​វាស់វែង នឹង​គ្រោង​បញ្ចប់​ការវាស់វែង​នៅ​ឆ្នាំ​២០២៥​ខាងមុខ​។​a manet land cham1 

​ក្នុងឱកាស​អញ្ជើញ ប្រកាស បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រសាសន៍ថា​៖ «​អញ្ចឹង​នៅក្នុង​អា​ណិ​ត្ត​មុនទី​៦​នេះ បើតាម​ទិ​ន្និ​ន័យ​ដែលមាន គឺ​អាណត្តិ​មុន​យើង​បាន​វាស់វែង ៧​លាន​៧​សែន​ក្បាលដី ហើយ​រៀបចំ​ចែក​បណ្ណ​ជូន​ប្រជាជន​បាន​៧​លាន​ក្បាលដី​។ អញ្ចឹង​នៅក្នុង​អាណ្ណត្តិ​ទី​៧​នេះ បើ​យើង​រាប់​ទៅ​ខ្វះ​តែ​១​ថ្ងៃ​គ្រប់​១៦​ខែ ព្រោះ​យើង​ចាប់ផ្ដើម​ថ្ងៃ​២២ ខែ​០៨ ឆ្នាំ​២០២៣ ហើយ​ឥលូវ​យើង​ថ្ងៃ​២១ ខែ​១២ ឆ្នាំ​២០២៤ ស្អែក​ថ្ងៃ​២២ គ្រប់​១៦​ខែ​»​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្តថា​៖ «​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ រាជរដ្ឋាភិបាល​បាន​ជម្រុញ​ការចុះបញ្ជី​ក្បាលដី​បន្ថែម​បាន ៣​លាន​៤​សែន​ក្បាលដី ហើយ​មកដល់​ម៉ោង​នេះ​យើង​ចេញ​បណ្ណ​បាន ៨​ម៉ឺន​៧​ពាន់​ហើយ ហើយ​យើង​នៅសល់​ប្រហែល​១​លាន​៣​សែន​ក្បាលដី​ទៀត ដែល​ត្រូវ​វាស់វែង​បញ្ចប់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​នៅ​ទូទាំងប្រទេស ហើយ​យើង​ខិតខំ​ធ្វើយ៉ាងណា ឱ្យ​គោលដៅ​របស់​យើង​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ ក្នុងការ​វាស់វែង​ចុះបញ្ជី​ក្បាលដី​។ ដើម្បី​ឈានទៅដល់​ការចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទទួលបាន​នៅក្នុង​អំឡុង​ឆ្នាំ​២០២៧ និយាយ​រួម​ជិត​៤០​ឆ្នាំ នៃ​ខួប​នៃ​ការផ្ដល់​ដី​សម្បទាន​។ អញ្ចឹង​ខ្ញុំ​សូម​ជូន​ព័ត៌មាន​នេះ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប ដែល​បងប្អូន​ជាង​១​ម៉ឺន​នាក់​នៅទីនេះ​ទទួល​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​ប្រជាពលរដ្ឋ​រាប់លាន​ក្បាលដី​ទៀត រាប់សែន​គ្រួសារ​ទៀត ដែល​នឹង​បាន​ទទួលផល​ទូទាំងប្រទេស​អំពី​ការរៀបចំ​ចុះបញ្ជី​ក្បាលដី និង​ផ្ដល់​កម្មសិទ្ធិ​ជូន​នៅក្នុង​អាណ្ណត្តិ​នេះ សូម​អបអរសាទរ​»​។​

​សម្ដេច​មហា​បវរ​ធិបតី បាន​បកស្រាយ​ថា​៖ «​បើ​រដ្ឋ​ធ្វើបាប​ប្រជាជន មិន​គិតគូរ​ពី​ប្រជាជន​រឿង​ដីធ្លី ធ្វើបាប​តែ​ប្រជាជន​ដូច​គេ​និយាយ​នោះ មិនមែន​ដាក់​គោលការណ៍​ដើម្បី​រៀបចំ​វាស់វែង​ចែក​រាប់លាន​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​នោះទេ គឺ​យើង​ធ្វើ​ដើម្បីឱ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​។ ជម្លោះ​វិវាទ​យើង​មាន​ពិតណាស់ ប៉ុន្តែ​ការឈាន​ដោះស្រាយ​ដើម្បី​បញ្ចប់ យើង​ត្រូវ​ធ្វើតាម​វិធីសាស្ត្រ​ត្រឹមត្រូវ យើង​មិន​ដោះស្រាយ​តាម​ហ្វេ​ស​ប៊ុ​ក​ទេ យើង​មិន​ដោះស្រាយ​តាម​យន្តការ​ត្រឹម​ស្រែក​អា​ឡេ​អា​ឡូ​នោះទេ យើង​ដោះស្រាយ​តាម​យន្ត​ការពិត​ក្រុមការងារ​ពិត ទម្លាក់​ថវិកា​ពិត ដាក់​គោលនយោបាយ​ប្រើ​បច្ចេកវិទ្យា​ពិត វាស់វែង​ពិត ធ្វើបាន​ពិត ចែក​ពិត​ជូន​ប្រជាពលរដ្ឋ មិនមែន​ចែក​លើ​តាម​ហ្វេ​ស​ប៊ុ​ក​នោះទេ​»​។​​សម្ដេច​មហា​បវរ​ធិបតី បានបញ្ជាក់​ទៀតថា ការវាស់វែង​ដីធ្លី​ធ្វើឱ្យ​ការគ្រប់គ្រង​ដី​មាន​ភាពច្បាស់លាស់ បញ្ចប់​ជម្លោះ​ប្រជាពលរដ្ឋ និង​កសាង​ផែនការ​អភិវឌ្ឍ​មាន​ភាពងាយស្រួល​។​

 

​សម្រាប់​ការចុះបញ្ជីរ​ដីធ្លី​នេះដែរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ខាងមុខនេះ​រាជរដ្ឋាភិបាល នឹង​រៀបចំ​ចងភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ របស់​ស្ថាប័នរដ្ឋ​ជាមួយគ្នា ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការទាញយក​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំពោះ​ប្រព័ន្ធ​ឌីជីថល​នេះ​ពេល​តម្លើង ដាច់ខាត​ត្រូវមាន​ការរៀបចំ​តម្លើង​ប្រព័ន្ធ​ការពារ ព្រោះ​នៅពេល​ប្រេ​ី​ប្រាស់​ត្រូវការពារ​ឲ្យ​បាន ព្រោះ​ទិន្នន័យ​ឥឡូវនេះ​លែង​ដាក់​ក្នុង​ទូ​ទៀតហើយ ប៉ុន្ដែ​ដាក់​លើ​អាកាស ដូច្នេះ​ត្រូវតែ​ច្បាស់លាស់ បើ​មិន​ច្បាស់​នោះទេ នឹង​បង្ក​ការលំបាក​នៅ​ថ្ងៃក្រោយ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា «​ទៅ​ថ្ងៃក្រោយ​យើង​នឹងមាន​ទិន្នន័យ​ជារួម​ព្រោះថា បច្ចុប្បន្ន​ទិន្នន័យ​យើង​មាន​ច្រើន ក្រសួង​នីមួយៗ​មាន​ទិន្នន័យ​ខុសៗ​គ្នា​។ រដ្ឋាភិបាល​នឹង​រៀបចំ​ការ ផ្គុំ​ទិន្នន័យ ចែករំលែក​ព័ត៌មាន​ពី ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​»​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ដូច្នេះ​ពេល​ជាមួយគ្នា​ក្នុងការ​ធ្វើ​ទំនើប​កម្មនេះ គឺ​សូម​ការពារ​ឲ្យ​បាន និង​សុំ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន [....]៕a manet land cham 
​