» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32320 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599739 នាក់

កុមារី​ត្រូវ​ឆ្មា​ខាំ​ស្លាប់​មិនមែន​ខាំ​ភ្លាម​ស្លាប់​ទេ​គឺ​២​ខែ​មកហើយ​

 


​ស្វាយ​រឿង​៖​កាលពី​ថ្ងៃទី ១៣​កុម្ភៈ ម្សិលមិញ វីដេអូ​ក្មេងស្រី​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​តាមរយៈ​ឆ្មា​ខាំ​បណ្តាល​ឲ្យ​ស្លាប់​ដែល​ត្រូវ​ឪពុក​ម្តាយ​ដឹក​មកពី​ពេទ្យ​វិញ​
​ត្រូវបាន​គេ​ចែកចាយ​ព្រោងព្រាត​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​a cat bite 

តាមរយៈ​ការរៀបរាប់​ក្នុង​វីដេអូ​របស់​ក្មេងស្រី​រងគ្រោះ​ឲ្យ​ដឹងថា ថ្ងៃ​ធ្វើទុក្ខ​ខ្លាំង​នោះ​មាន​អា​ការៈឈឺ​បំពង់ក ស្រេកទឹក ចុក​ទ្រូង ថប់ដង្ហើម​។ ឪពុកម្ដាយ និង​ជីដូន​បាន​នាំ​នាង​ទៅ​ពេទ្យ​ក្នុងស្រុក ពេទ្យ​ក្នុងស្រុក​មិន​ហ៊ាន​មើល ក៏​បញ្ជូនទៅ​វៀតណាម នៅ​ទីនោះ​ពេទ្យ​មិន​ហ៊ាន​មើល​ទៀត​ព្រោះថា​ហួសពេល​ហើយ ក៏​ឲ្យ​ត្រលប់មក​ផ្ទះ​វិញ​។

នៅ​រសៀល​ថ្ងៃទី ១២ កុម្ភៈ តាមផ្លូវ​មក​ផ្ទះ​ឪពុកម្ដាយ​និង​ជីដូន​បានត្រឹមតែ​ស្រែកយំ​ក្ដុកក្ដួល សោកស្ដាយ និង​អាណិតកូន​ពន់ពេក ពេល​ដឹងថា​កូន​រូបនេះ​ជិត​ស្លាប់​ទាំង​សភាព​មើល​ពី​ក្រៅ​នៅ​ស្រស់បស់​អង្គុយ​ជ្រងោ​។​​ដូច​ការសន្និដ្ឋាន​រប​ស់​ក្រុមគ្រូពេទ្យ​នៅ​យប់​ថ្ងៃទី ១២ កុម្ភៈ​ដដែល​នោះ ក្មេងស្រី​រងគ្រោះ​ពិតជា​បាន​ស្លាប់បាត់​បង់ជីវិត​ប្រាកដ​មែន​។​ការពិត​កុមារី​មិនមែន​ត្រូវ​ឆ្មា​ខាំ​ហើយ​ស្លាប់​ភ្លាម​ពេទ្យ​ជួយ​មិនបាន​នោះទេ​។​

ព្រោះ​បើ តាម​ប្រភពពី​សាច់ញាតិ​ក្មេងរងគ្រោះមានឈ្មោះទាវវត្តីអាយុ១១ឆ្នាំ នាង​ត្រូវបាន​ឆ្មា​មួយ​ក្បាល​ចិញ្ចឹមក្នុងផ្ទះ​ខាំ និង​ក្រញៅ​មុត​ជើង​នាង​ពេល​អង្គុយលេង​ហូរឈាម តាំងពីដើម​ខែធ្នូ ឆ្នាំ ២០១៨​មក​ម្លេះ ។​កាលនោះ​បន្ទាប់ពី​ឆ្មា​ខាំ ម្ដាយ​បាន​នាំយក​កូនស្រី​ទៅ​ឲ្យ​ពេទ្យ​ភូមិ​ចាក់​ថ្នាំ​ដែរ តែ​មិនដឹង​ប្រភេទ​ថ្នាំ​អ្វី ដោយ​គ្រូពេទ្យ​នោះ​ប្រាប់ថា ៣​ខែក្រោយ ចាំ​មកចាក់​ម្ដងទៀត​។

ប៉ុន្តែ​បាន​ត្រឹម​រយៈពេល​ប្រមាណ ២​ខែ នាង​ស្រាប់តែ​ធ្វើទុក្ខ​ខ្លាំង​នៅ​កណ្ដាល​ថ្ងៃទី ១១​កុម្ភៈ ហើយ​ដល់​ថ្ងៃទី ១២​កុម្ភៈ​យកទៅ​ពេទ្យ​វៀតណាម ពេទ្យ​ថា​អស់សង្ឃឹម​ហួសពេល​ហើយ​។ សព​របស់​នាង​តូច​វ័យ​ជាង ១០​ឆ្នាំនេះ​ត្រុ​វ​បាន ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ភូមិ​ឆ្លក ឃុំ​ច្រកម្ទេស ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ថ្ងៃទី ១៣​កុម្ភៈ​។ ក្រោយពី​កើត​ករណី​យ៍​មួយ​នេះ​ខាង​វិទ្យាស្ថាន​ប៉ា​ស្ទ​រ័​បានចេញ​ការណែនាំ​ខ្លី​មួយ​ថាបើ​មាន​សត្វ​ចំនួន​៥​មុខ​ដែលមាន​ធ្មេញ​ដូច​មនុស្ស​ដែរ​គឺ​ឆ្កែ​ឆ្មា​ស្វា​កណ្តុរ​ប្រជៀវ​ខាំ​ត្រូវយក​មកចាក់​ថ្នាំ​។​សត្វ​ដែល​ខាំ​កុំ​សម្លាប់​វា​ទុក​តាមដាន​មើល​។​បើ​វា​ងាប់​ត្រូវ​កាត់​ក្បាល​ត្រាំ​ទឹក​ក​យកមក​ឲ្យ​ជម​នា​ញ​ស្រាវច្រាវ​ថា​វា​មាន​ជម្ងឺឆ្លង​អី​ដែរ​ឬ​អត់​?​។​

​​ដោយឡែក​ការផ្តល់​អនុសាសន៍​ពី​អ្នកជំនាញ​ដែល​ដឹង​ពី​ចំណាត់ការ​នៅ​បរទេស​ថា​៖​រាល់​សត្វ​ទាំងអស់​ដែល​ចិ​ញ្ចិ​ម​ប្រភេទ​ខាងលើ​ត្រូវ​ចាក់​ថ្នាំ​ការពារ​, ជាធម្មតា ថ្នាំ​ចាក់​បង្ការ​មាន​ពីមួយ​ឆ្នាំ​ដល់​បី​ឆ្នាំ​, រៀងរាល់ឆ្នាំ​ម្ចាស់​សត្វ​ត្រូវយក​ក្រដាស់​បញ្ជាក់ថា សត្វ​នោះ​មាន​ចាក់​បង្កា ហើយ​មិនទាន់​ផុតកំណត់​,​ម្ចាស់​សត្វ​មិនអាច​ទុក​សត្វ​ទាំងនោះ​នៅផ្ទះ​ខ្លួន​បានទេ​បើ​គ្មាន​លិ​ខឹ​ត​បញ្ជាក់ថា​សត្វ​ទាំងនោះ​មាន​ចាក់​ថ្នាំ​។​ម្ចាស់​សត្វ​ត្រូវ​ទទួលខុសត្រូវ​ពេល​សត្វ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ឬ​ខាំ​អ្នក់​ដ៏​ទៃ​។ សត្វ​ដែល​ដើរ រហេតរហូត​ក្រៅ​ផ្ទះ​ត្រូវ​ចាប់​ទុក ហើយ​ហៅ​ម្ចាស់​មក​បង់ពិន័យ​។​។​ភូមិ​ឃុំ​ត្រូវ​ត្រួតពិនិត្យ​និង​ចុះបញ្ជីរ​ម្ចាស់​ស់​ចិ​ញ្ចិ​ម​សត្វ​ទាំងអស់​,៕a cat bit4 a cat bite1 a cat bite2 a cat bite3 a cat bite4 
​