
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5379 នាក់
ម្សិលមិញ 5667 នាក់
សរុប 18744405 នាក់
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គ្រប់សាលាទាំងអស់ក្នុងខេត្តកណ្ដាល មិនត្រូវប្រើប្រាស់វិធានការរដ្ឋបាលលុបឈ្មោះសិស្សដែលមានបញ្ហាមិនប្រក្រតីចេញពីសាលាទេ ត្រូវចាត់ទុកថា «នេះគឺជាការខ្វះខាតរបស់យើងទាំងអស់គ្នា ក្នុងការអប់រំសិស្សានុសិស្ស»។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលលោកអភិបាលខេត្ត បញ្ជាក់ថា៖បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។
ប៉ុន្តែប្រសិនបើពួកគេមកបង្កហិង្សានៅក្នុងសាលា ឬបញ្ហាប្រឈមផ្សេងៗដែលល្មើសនឹងច្បាប់ នោះទុកឱ្យច្បាប់ជាអ្នកអនុវត្តចំពោះពួកគេ។ ប៉ុន្តែក្នុងករណីខុសវិន័យ ឬមានអវត្តមានញឹកញាប់ ត្រូវខិតខំពន្យល់ពួកគាត់ និងអូសទាញពួកគាត់ឲ្យមកបន្តការសិក្សាបន្តទៀតកុំឲ្យពួកគាត់បោះបង់ចោលការសិក្សាឡើយ។
លោកអភិបាលខេត្ត បញ្ជាក់ពីមូលហេតុថា ប្រសិនបើយើងបណ្ដេញពួកគាត់ចេញពីសាលា ពួកគាត់ទៅនៅក្នុងសង្គមដោយមិនបានសិក្សា ធ្វើឱ្យគាត់អាចក្លាយទៅជាក្មេងទំនើង ឬអ្នកបង្កបញ្ហា ឬបញ្ហាផ្សេងៗទៅដល់សង្គមរបស់យើង៕ (រូបភាពរដ្ឋបាលខេត្តកណ្ដាល)