» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 160 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299080 នាក់

ខុទ្ទកាល័យ​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ប្រតិកម្ម​ចំពោះ​សម្តី​បុគ្គល​ឈ្មោះ​មុំ​ង​ស្ស​នី​

 

​ភ្នំពេញ​៖​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ឈ្មោះ​មុំ​អស្សនី​ដែល​គេ​ខ្លួន​ទៅ​រសនៅ​ប្រទេស​នូ​វែ​ល​ហ្ស​ឡង់​បានធ្វើ​ឲ្យ​កក្រើក​អ្នកលេង​បណ្តាញ​សង្គម​តាមរយៈ​និយាយ​វាយប្រហារ​ការដឹកនាំរ​បស់​អាជ្ញាធរ​កម្ពុជា​។​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣​ទើប​ឃើញ​មាន​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បានចេញ​មក​មក​វាយបក​ការ​បរិហារ​របស់​បុគ្គ​ល​ឈ្មោះ​មុំ​អស្សនី​ដោយ​បើក​កកាយ​ពី​បុគ្គល​រូបនេះ​គឺជា​អ្នកមាន​ទោស​រឿង​ឆបោក​។​ជាមួយគ្នានេះដែរ ខុទ្ទកាល័យ​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ក៏ បានចេញ​ធ្វើការ​បដិសេធ និង​ថ្កោលទោស ចំពោះ​ខ្លឹមសារ​នៃ​បទសម្ភាសន៍​រវាង​បុគ្គល​ឈ្មើ មុំ អស្សនី និង​ឈ្មោះ​តាំង សា​រ៉ា​ដា បុគ្គលិក The Cambodia Daily Khmer កាលពី​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ៨:០០​យប់ ក្រោម​ប្រធានបទ សមុទ្រ​ខ្មែរ កំពុង​រង​នូវ​ការបំពាន និង​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វីខ្លះ​?​ផងដែរ​។a mom asny1 

សេចក្តីបកស្រាយបានចាត់ទុក រាល់​ខ្លឹមសារ​ការបកស្រាយ​រប​ស់ ជន​អគតិ​នេះ តែងតែ​ផ្សារភ្ជាប់​លើកឡើង​អំពី​ឈ្មោះ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គំនិត​ខ្មៅ​កខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​ចេតនា​ទុច្ចរិត​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព របស់​ប្រទេសជាតិ​។

​សេចក្តី​បកស្រាយ​របស់​ខុទ្ទកាល័យ​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​បានលើកឡើង​ថា​ជន​អគតិ មុំ អស្សនី គ្រាន់តែ​ធ្លាប់បាន​បម្រើការ​ងា​ររ​យៈ​ពេល​ខ្លី​ជាង​០២​ខែ ក្នុង​ឆ្នាំ​២០០៩ នៅក្នុង​ខុទ្ទកាល័យ​លោក ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ហើយ​ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​ដោយ​មូលហេតុ ជននេះ​គ្មាន​វិន័យ គ្មាន​សីលធម៌ ដើរ​និយាយ​កុហក​ភូតភរ និង​បោកប្រាស់​សាធារណជន ព្រមទាំង​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ជាច្រើន​។

​ការលើកឡើង​របស់​ជ​ន​អគតិ មុំ អស្សនី ដោយ​ធ្វើការ​ប្រៀបធៀប​អំពី​ឋានន្តរស័ក្តិ និង​ចំនួន​មេបញ្ជាការរង តាម​អង្គភាព​ទ័ព​ពី​ពេលមុន​ប្រៀបធៀប​នឹង​បច្ចុប្បន្ន គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ ព្រោះ​ការរៀបចំ​កងទ័ព ត្រូវ​ដើរ​ស្របតាម​សភាពការណ៍​វិវត្តន៍​នៃ​ប្រទេសជាតិ ស្របតាម​យុទ្ធសាស្ត្រ​និង​សៀ​ភៅ ស ការពារជាតិ ហើយក៏​មិនអាច​យក​បញ្ហា​ស័ក្តិធំ និង​ចំនួន​មេបញ្ជាការរង​ច្រើន មក​វាយតម្លៃ​អវិជ្ជមាន​លើ​សមត្ថភាព​ដឹកនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ដែល​បាន​នឹង​កំពុង​ដឹកនាំ​ការកែទម្រង់ និង​ទំនើបកម្ម​វិស័យ​កងទ័ព ឲ្យ​ស្របតាម​សភាពការណ៍​តំបន់​និង​សកលលោក​នាពេល​បច្ចុប្បន្ន​។

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ប្រកាន់​ជំហរ​ឥត​ងាករ​តាម​មាគ៌ា​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស និង​គាំទ្រ​ជានិច្ច លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្តវេន​នៅពេល​អនាគត​។​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូម​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ ចាត់​វិធានការណ៍​ផ្លូវច្បាប់​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​ជន​អគតិ​រូបនេះ និង​ស្នើសុំ​សាធារណជន​ទាំងអស់​កុំ​ជឿ នូវ​ពាក្យសំដី​របស់​ជន​អគតិ​វង្វេងជាតិ មុំ អស្សនី និង​ក្រុម​ក្បត់ជាតិ​ទាំងនេះ ដែល​តែងតែ​និយាយ​បង្កាច់ បង្ខូច​ឥទ្ធិពល​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​ទុច្ចរិត ធ្វើ​ប្រជា​ភិ​ថុ​ត​នយោបាយ ញុះញង់ បំបែកបំបាក់​ការឯកភាព​ជាតិ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​ដែល​ឧបាយកល​ទាំងអស់នេះ តែងតែ​ត្រូវបាន​លាតត្រដាង និង​ទទួល​បរាជ័យ​តាំងពីដើម​រហូតមក​៕a mom asny a mom asny2 a mom asnya