» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4627 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983318 នាក់

ល្បីឈ្មោះ​ឧកញ៉ា​លី​ហួ​រឿង​រំលោភ​ដី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​!


ឧ​ត្ត​រ​មានជ័យ​៖​ឧកញ៉ា​លី​ហួរ​ដែល​ល្បី​ឈ្មោះថា​ជា​មេ​ហាងឆេង​លុយ​នៅ​ស្រុក​ខ្មែរ​និង​បច្ចុប្បន្ន​ម្ចាស់​អចលនៈទ្រព្យ​ជាច្រើន​កន្លែង​ថ្មីៗ​នេះ​មានឈ្មោះ​ល្បី​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​រឿង​វិវាទ​ដី​ថ្លី​ជាមួយ​ប្រជាពលរដ្ឋ​!​។ ប្រជាពលរដ្ឋ​ដែល​អះអាងថា​ជា​អ្នករងគ្រោះ​បាន​ឲ្យ​ដឹងថា​៖ ឧកញ៉ា លី ហួរ​បាន​និង កំពុង​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ការរស់នៅ​របស់​ពួក គាត់​យ៉ាង​ពេញបន្ទុក ឯម ន្ត្រី​អាជ្ញាធរ​មូល ដ្ឋា​ន​មិន​ជួយ​ដោះស្រាយ​ពួកគាត់​ឡើយ​។

post1010101049

  ប្រជាពលរដ្ឋ​ចោទ ថា ឧកញ៉ា លី ហួរ បានធ្វើ សកម្មភាព​ភ្ជួរ​រាស់​លើដី​ស្រែ​ច ម្ការ​របស់​ពួកគាត់​ស្ទើរ​អស់ ទៅហើយ​ដោយបាន​ប្រើប្រាស់​កម្លាំង​អាវុធ ហត្ថ​ស្រុក​ត្រពាំង​ប្រា​សា ទ ឲ្យ​រារាំង​ទប់ ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ដី​ចូលទៅ​បង្កបង្កើនផល​លើដី​របស់ខ្លួន​ទៀតផង​។

ឧកញ៉ា លី ហួរ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ទំហំ​១២០​ហិកតា​ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ ក៏បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​ព្រោះ​ពួកគាត់​ត្រូវ​បាត់បង់​ដីស្រែ​ចម្ការ​យ៉ាង​អយុត្តិធម៌​។ oknha_ly_hour

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ ឆក់​ប្លន់​ដីធ្លី​ទំហំ​១២០​ហិកតា​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​ធ្លាប់បាន​សុំ​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ស្រុក​អន្លង់វែង និង​អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ ជួយ​ដោះស្រាយ​ផងដែរ​តែ​ស្ងាត់​។  ខាង​មន្ត្រី​អាជ្ញាធរ បានត្រឹមតែ​ធ្វើការ​សន្យា​ចំពោះមុខ​ពួកគាត់​ថា​នឹង​ជួយ​ដោះស្រាយ ប៉ុន្តែ​ជាក់ស្ដែង​មន្ត្រី​អាជ្ញាធរ​មិនទាន់​ជួយ​ដោះស្រាយ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ លី ហួរ ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពី​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​កំរោល​។ post1010101050

ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​ដើម្បី​ពួកគាត់​មាន​ដីស្រែ​ចម្ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​តទៅទៀត​។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពី​អាជ្ញាធរ​ក៏ដូចជា​ឧកញ៉ា​លី​ហួ​ករណី​ប្រជាពលរដ្ឋ​ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​ចោទប្រកាន់​ខាងលើនេះ​៕