» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7098 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697269 នាក់

មានតែ​៣​គណបក្ស​ទេ​ដែល​ហែរ​បើកឆាក​ឃោសនា​ថ្ងៃ​ដំបូង​នៅ​ភ្នំពេញ​!

​ភ្នំពេញ ៖ គណបក្ស​ចំនួន ៣​ក្នុងចំណោម​២០​បានដាក់​ពាក្យសុំ​ធ្វើការ​ឃោសនា ស្វែង​សំឡេងឆ្នោត​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ឃោស​នាទី​១​។ នេះ​បើតាម​លោក លន់ ឆេង​កៃ ប្រធាន​គណៈ​ក​ម្មា ធិ​ការ​រាជធានី​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ ដឹងថា សម្រាប់​ការឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​គឺ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​មាន​គណបក្ស​ចំនួន​៣​ធ្វើ​សកម្មភាព​។a fun koh 

ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ដាក់ពាក្យ​មុនគេ​ហើយនឹង​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ ជួបគ្នា​នៅ​កោះ​ពេជ្រ ដោយមាន​សមាជិក​ចូលរួម​ប្រមាណ​៦​ម៉ឺន​នាក់ ហើយ​ហែរ​ក្បួន​ចេញពី​កោះ​ពេជ្រ​ទៅតាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ។​

​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ យុទ្ធនា​ការហែក្បួន​នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស​ហ្វុនស៊ិនប៉ិច​ក៏​នឹង​ហែរ​ក្បួន​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ចេញដំណើរ​ពី​ទីស្នាក់ការ​គណបក្ស​ដែលមាន​ទីតាំង​ស្ថិតនៅ​ត្រើយ​ខាងកើត​ទន្លេ​ក្នុង​ខណ្ឌ​ជ្រោយ ចង្វា ហើយ​មាន​សមាជិក​ចូលរួម​ប្រមាណ​២​ពាន់​នាក់ ។​

​គណបក្ស​ហ្វុនស៊ិនប៉ិច​នឹង​ទៅ​ឈប់សម្រាក​ហូបបាយ​នៅ​ផ្លូវ​៦០​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែលើ​។ ឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក៏​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​រាជធានី ភ្នំពេញ​ថ្ងៃទី​១​ដែរ​តាម​គម្រោង​មាន​សមាជិក​ចូលរួម​១៥០០០​នាក់​ដោយ​ចេញពី​ផ្លូវ​៦០​ម៉ែត្រ​ទៅ​បញ្ចប់​នៅ​មាត់ទន្លេ​ត្រើយម្ខាង​។សម្តេចក្រុមព្រះនរោត្តមរណរិទ្ធប្រធានគណបក្សដែលរងរបួសពីគ្រោះថ្នាក់ចរាចរអាចនិងមិនមានវត្តមានក្នុងក្បួនទេ!។ 

​លោក លន់ ឆេង​កៃ អះអាងថា លោក នឹងដាក់​លិខិត​ទៅកាន់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សាគ្នា​ក្នុង​ការរៀបចំ​កម្លាំង​ការពារ​សន្តិសុខ​ជូន គណបក្សនយោបាយ​ក្នុងការ​ឃោសនាបោះឆ្នោត​ផងដែរ ៕a fun 1 a fun ldp 

​