» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31539 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598958 នាក់

ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់ ស្លាប់​រថយន្ត​ដឹកយក​ទៅ​វត្ត​ញាណ​រង្សី​ទាំងយប់ សង្ឃ​មិន​ឲ្យ​ចូល​ដឹកយក​ទៅផ្ទះ​វិញ​សិន


​ភ្នំពេញ​៖ ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នា​ក់មាន​ជំងឺ​ធ្ងន់ធ្ងរ​បាន​ស្លាប់​នៅតាម​ផ្លូវ​ពេល​ដឹក​ទៅ​ពេទ្យ​កាល​ម៉ែត្រ ហើយ​ត្រូវបាន​សាច់ញាតិ​ដឹក​ដឹក​សព មក​តម្កល់​នៅ​វត្ត​ញាណ​រង្សី ប៉ុន្តែ​ត្រូវបាន​គណៈកម្មការ​វត្ត​មិន​ឲ្យ​ចូល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​មុខ​វត្ត​ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​a car die 

​ទោះ​ជាំ​យ៉ាងណា​សព​ស្ត្រី​ស្បែក​ខ្មៅ​ខាងលើនេះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​សមត្ថកិច្ច​មិនទាន់​ហ៊ាន​ពិនិត្យ និង​បំភ្លឺ​ពី​សាច់ញាតិ​នៅឡើយ​ទេ ដោយ​រង់ចាំ​ក្រុមគ្រូពេទ្យ​មក​យក​សំណាក​ធ្វើតេស្ត​សិន ទើប​សម្រេច​ជា​ក្រោយ​។​​ប្រភពព័ត៌មាន​ពី​បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​ចេះ​និយាយ​ភាសាបរទេស សុំ​មិន​ប្រាប់​ឈ្មោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​រូបនោះ​នៅមាន​ជីវិត​នៅឡើយ​ទេ តែដោយសារ​តែ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង គាត់​ក៏​ដឹក​នារី​ខាងលើ​ចេញពីផ្ទះ​នៅក្នុង​បុរី​ពិភពថ្មី​ទួល​សង្កែ តាម​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-5314 ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ក្រុម​បុរស​ជនជាតិ​ស្បែក​ខ្មៅ​នោះ មិនបាន​ប្រាប់​ពី​អាកា​រៈ​ជំងឺ​នារី​រូប​នោះឡើយ​។​

ខណៈដែល​ពួកគាត់​ដឹក​ស្ត្រី​រងគ្រោះ​បំណង​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ស្ត្រី​រូបនោះ​ក៏​ដាច់ខ្យល់​ស្លាប់ទៅ​។ ដោយ​មិនដឹង​ធ្វើ​ម៉េច ទើប​ពួកគាត់​ក៏​ដឹក​សព​ស្ត្រី​រងគ្រោះ​ត្រឡប់មកផ្ទះ​វិញ ហើយក៏​បាន​ជួប​គាត់​ចេះ​និយាយ​ភាសាបរទេស និង​ជា​អ្នកស្នាក់នៅ​ក្នុង​បុរី​ជាមួយគ្នា ក៏បាន​ពឹង​គាត់​ឲ្យ​ជួយ​រក​វត្ត​ដើម្បីតម្កល់សព និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ពួកគាត់​ផង​។​គាត់​ក៏​ជូន​សព​ស្ត្រី​ខាងលើ មក​តម្កល់​នៅ​វត្ត​ញាណ​រង្សី ដែល​នៅ​ជិត​នឹង​បុរី​ពួកគេ​ស្នាក់នៅ ប៉ុន្តែ​ព្រះសង្ឃ​មិនបាន​បើកទ្វារ​អោយចូល​នោះទេ ព្រោះ​ស​.​ព​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ និង​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ផង​នោះ ទើប​មិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​វត្ត​ទេ​។

ក្រោយមក​បុរស​ជនជាតិខ្មែរ​រូបនេះ គាត់​ក៏​រត់​ទៅប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​រាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​តាម​ការពឹង​ពាក់​របស់​ក្រុម​សាច់ញាតិ​ស​.​ព​ស្ត្រី​ខាងលើ​។​សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​មកដល់​កន្លែងកើតហេតុ បង្កើត​គណៈកម្មាការ​ត្រួត​ពិនិត្យមើល​សព ព្រោះ​ខ្លាច​សព​ស្ត្រី​រងគ្រោះ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ និង​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ឆ្លើយបំភ្លឺ ។ សមត្ថកិច្ច​ក៏បាន​ឃាត់​ក្រុម​បុរស​ស្បែក​ខ្មៅ​ទាំងនោះ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​សព​ស្ត្រី​រងគ្រោះ​មិន​ឲ្យ​ទៅណា ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់គ្នា ហើយ​បាន​ដឹក​សព​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​កើតហេតុ​វិញ​សិន ដើម្បី​ឲ្យ​ខាង​ក្រុមគ្រូពេទ្យ​ចុះ​ទៅយក​សំណាក​សព ចេញ​លទ្ធផល​មាន​ជំងឺ​កូ​វីដ​-១៩ ឬ​អត់ ទើប​សមត្ថកិច្ច​សម្រេច​ជាថ្មី​។a car die1 

​