» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5379 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695550 នាក់

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន និង​លោក ឃួ​ង ស្រេង​ប្រកា​សបិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទូទាំង​រាជធានី​ភ្នំពេញ !

​ភ្នំពេញ​៖ ស្ថិតនៅ​វិទ្យាល័យ ជា សុ​ី​ម ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទូទាំង​រាជធានី​ភ្នំពេញ​។​a close inject1 

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​មានប្រសាសន៍ថា ៖​ក្រោម​ការដឹកនាំ​របស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បានចាប់ផ្ដើម ចាក់ វ៉ាក់សាំង​នេះ​ជូន​ប្រជាពលរដ្ឋ​កាល ពីថ្ងៃ​ទី ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១ ហើយ​បើ​គិត​មកដល់​ត្រឹម​ថ្ងៃទី​០៧​ខែកក្កដា​ម្សិលមិញ​នេះ គឺមាន​ប្រជាពលរដ្ឋ​ដែល​បានមក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន ២១២៨៧៩១ នាក់​។ អ្នក​ដែល​មិន​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ មាន​ចំនួន ២៣៨០៤​នាក់ ដោយ​អ្នក​ទាំងនេះ ជា​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព ក្រោយពី​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា ពួកគាត់​មិនអាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​បាន​។​

​លោកស្រី​បន្តថា ៖​ការកើនឡើង​ចំនួន​អ្នក​ចាក់​រហូតដល់​ជាង​២​លាន​១​សែន​នាក់​ស្មើនឹង​១២៣,៦៥ ភាគរយ នេះ គឺ​ដោយសារ​យើង​បាន​ចាក់អោយ​ប្រជាពលរដ្ឋ​មកពី​ខេត្ត ពិសេស​បងប្អូន​កម្មក​រ​និង​ជនបរទេស​នៅ​ស្រុក​ខ្មែរ ។ ដោយឡែក​សម្រាប់​អ្នក​នៅ​ភ្នំពេញ​ចំនួន​ភាគរយ​ដែល​ប្រជាពលរដ្ឋ​បាន​ចាក់​គឺមាន​ចំនួន​៩៩,២២​ភាគរយ ហើយ​យ​ចំនួន​ដែល​នៅសល់ គឺជា​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​មិនអាច​ចាក់​វ៉ាក់សាំង​បាន​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​បានបញ្ជាក់​ទៀតថា ៖​ក្រុមគ្រូពេទ្យ​បញ្ចប់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៨​ខែកក្កដា​នេះ ហើយ​ក្រុមគ្រូពេទ្យ​នឹង​បន្តសកម្មភាព​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ដោយ​អនុវត្ត​ទៅតាម​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក ឡើង​ផងដែរ​ថា ៖​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ប្រមាណ ជាង​១​លាន​៧​សែន​នាក់ ចំពោះ តួលេខ​ដែល​បាន​កើនឡើង​រហូតដល់​ជាង ជាង​២​លាន​១​សែន​នាក់​នោះ គឺ​ដោយសារ​តែមាន​បងប្អូន​ប្រជាពលរដ្ឋ ជា​កម្មករ​កម្មការិនី​នៅតាម​ខេត្ត​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​-១៩​នៅ​ភ្នំពេញ​ហើយ ក្នុងនោះ​ក៏មាន​ជនបរទេស មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ​នេះ​ផងដែរ ។​

​សូមជម្រាបថា នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ រកឃើញ​អ្នក​ឆ្លង​ថ្មី ៩៥៤​នាក់​ទៀត ជាសះស្បើយ ១០៤៦​នាក់ និង​ស្លាប់ ២៧​នាក់​៖– ករណី​ឆ្លង​សហគមន៍ ៨១៨​នាក់​– អ្នកដំណើរ​ពី​បរទេស ១៣៦​នាក់​
​គិត​ត្រឹម​ព្រឹក ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១– អ្នក​ឆ្លង​សរុប​= 58,057 នាក់​– អ្នកជា​សះស្បើយ​= 50,020 នាក់​– អ្នកស្លាប់​= 825 នាក់ ៕

​