» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5178 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695349 នាក់

ប្រតិភូបាល់ទះកម្ពុជាធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបំពេញបេសកកម្មជោគជ័យ

 

ភ្នំពេញ៖ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា អមជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្របានធ្វើមាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ក្រោយបញ្ចប់បេសកកម្មជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ។a ball voley 

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍ប្រតិភូកីឡាយ៉ាងកក់ក្ដៅ ។

ក្នុងបេសកកម្មនៅក្រៅប្រទេស ក្រុមបាល់ទះបុរសកម្ពុជា បានធ្វើមហាជន ទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើល ក្រោយចំណាយពេលត្រឹម ២រដូវកាលបានក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន ក្រោយទម្លាក់ក្រុមថៃ ក្នុងលទ្ធផល ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកការប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅឥណ្ឌូនេស៊ី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។

ដើម្បីអបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានសមិទ្ធផលប្រវត្តិសាស្ដ្រជូនជាតិ ក៏មានការរៀបចំពិធីដង្ហែរពានរង្វាន់ SEA V.Cup 2026 ជើងទី១ ដោយចេញដំណើរពីព្រលា នឆ្លងកាត់មហាវិថី និងទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ មុនឆ្ពោះទៅបញ្ចប់នៅជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា (ស្ថិតបរិវេណហ្គ្រេនភ្នំពេញ)ផងដែរ៕a ball voley3