» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5450 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695621 នាក់

កម្មករ​នៅ​រោងចក្រ AM2 ខណ្ឌ​កំបូល​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ជិត​៣០​នាក់ វ៉ាក់សាំង​នឹង​មកដល់​បន្តបន្ទាប់​

 

​ភ្នំពេញ​៖ នៅ​ល្ងាច ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ កម្មករនិយោជិត​ក្នុង​រោងចក្រ AM2 ស្ថិតនៅ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​២៧​នាក់ ។a co mv

រោងចក្រ AM2 ខាងលើនេះ មាន​កម្មករនិយោជិត​សរុប​ចំនួន​៤៧៥​នាក់ ។​កម្មករនិយោជិត ដែល​មិន​ឆ្លង​កូ​វីដ​១៩ ត្រូវបាន​ដឹកយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ទ្រនំ​ច្រឹង ដែល​ស្ថិតនៅ​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល ផងដែរ​។​

សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១០​មេសា​នេះ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៤៧៧​នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៩៦​នាក់​។​ទោះជា​យ៉ាងណា ចំពោះ​អ្នកជំងឺ​ទាំង ៤៥៣​នាក់​នៅ​ភ្នំពេញ​នេះ គឺ​មិនទាន់​ទទួលបាន​កន្លែង​សម្រាក​ព្យាបាល​នៅឡើយ​ទេ ដោយ​ក្រសួង​នឹងធ្វើ​ការជូនដំណឹង​បន្ដទៀត​។​បើ​បូក​ជាមួយនឹង​ករណី​ថ្មី​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤០៨១​នាក់ ។​ក្នុងនោះ​មាន អ្នកជា​សះស្បើយ ២០៨០​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ១៩៧០​នាក់​.​។​
​

សូម​បញ្ជាក់ដែរថា​សស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ថា បច្ចុប្បន្ន​វ៉ាក់សាំង​ដែល​បាន​មកដល់​កម្ពុ​ជាមាន​ចំនួន​ជាង ២​លាន​ដូ​ស (​ស៊ី​ណូ​ហ្វា​ម ១,៣​លាន , ស៊ី​ណូ​វ៉ា​ក់ ១,៥​លាន និង អា​ស្ត្រា​ហ្សេ​នេ​កា ជាង​៣០​ម៉ឺន​ដូ​ស​)​។​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា វ៉ាក់សាំង​នឹងត្រូវ​បញ្ជូន​មកដល់​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​១៧ ខែមេសា ចំនួន ៥​សែន​ដូ​ស , នៅ​ខែឧសភា ចំនួន​១,៥​លាន​ដូ​ស , ខែមិថុនា ចំនួន​៣​លាន​ដូ​ស , ខែកក្កដា ចំនួន​២​លាន​ដូ​ស​និង ខែសីហា ចំនួន​១​លាន​ដូ​ស ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង អំពី​ការសម្រេច​បិទ​ខ្ទប់​ទីតាំង​មួយចំនួន ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ នៅក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន ដែលមាន​ការឆ្លង​ធ្ងន់ធ្ងរ​នេះ មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ០០៖០០ ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​។​

* សម្រាប់​ខណ្ឌមានជ័យ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ខ​បិទ​ខ្ទប់ សង្កាត់​ស្ទឹងមានជ័យ​១ និង​សង្កាត់​ស្ទឹងមានជ័យ​២​។​
* សម្រាប់​ខណ្ឌ​សែន​សុខ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់​ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
* សម្រាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បិទ​ខ្ទប់​ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោមចៅ​១, ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​ការកាប​ទី​១ និង​ភូមិ​ចំការឪឡឹក​១ នៃ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​a china come a co mv1 


​