» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9471 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699642 នាក់

សម​ត្ត​កិច្ច​តាម​ស្ត្រី​ជនជាតិ​វៀតណាម​និង​កូនប្រុស​ម្នាក់​រត់ចេញ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខេត្តព្រៃវែង​មកដល់​ខេត្តកំពង់ឆ្នាំង​!


កំពង់ឆ្នាំង​៖៖ លោកជំទាវ ឱ វណ្ឌ​ឌី​ន ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​អ្នក នាំពាក្យ បាន​ទទួលស្គាល់ថា មាន​ករណី​ស្ត្រី​ជនជាតិ​វៀតណាម អាយុ ៣៧​ឆ្នាំ និង​កូនប្រុស​អាយុ ១៣​ឆ្នាំ បាន​លួច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ព្រះស្តេច​មក​ខេត្តកំពង់ឆ្នាំង ពិតប្រាកដ​មែន​។​a girl vn run 

​តាមរយៈ​បណ្តាញ​សង្គម Telegram មុន នេះ​លោកជំទាវ ឱ វណ្ឌ​ឌី​ន បានបញ្ជាក់ ថា ស្ត្រី​ជនជាតិ​វៀតណាម​រូបនេះ ជា​អ្នករស់នៅ​នៅ​ភូមិ​ប្រាសាទ (​ភូមិ​ថ្មី​) ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​ចាក​ចេញពី​កម្ពុជា មុនពេល​ចូលឆ្នាំ​ខ្មែរ ទៅ​រស់នៅ​ទល់ដែន កម្ពុជា​-​វៀតណាម ឌិ​ញ​បា​(​តាម​គាត់​ប្រាប់​) ។​តែដោយសារ​មិនអាច​រកស៊ី​បាន​នៅ​ទីនោះ គាត់​ក៏បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ ។​

​នៅវេលា​ម៉ោង​ប្រហែលជា ០៥​ព្រឹក ពេល​ចូលដល់​កម្ពុជា គាត់​និង​កូន​គាត់ ត្រូវបាន​ក្រុមការងារ​នៅ​មាត់ច្រក​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ធ្វើការ​ត្រួតពិនិត្យ​សុខភាព តែ​មិនមាន​រោគសញ្ញា ឫ​បញ្ហា​សុខភាព​ណាមួយ ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ។ អនុវត្ត​វិធានការ​សុខាភិបាល ក្រុមគ្រូពេទ្យ បាន​ដឹក​ស្ត្រី និង​កូន​នេះ តាម​រថយន្ត​ពេទ្យ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ព្រះស្តេច​នៃ​ខេត្តព្រៃវែង ។

នៅ​ម៉ោង ប្រហែលជា ០០:៣០​នាទី នៃ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​បាន​ទៅពិនិត្យ​មើល​ស្ថាន ភាព​របស់គាត់ ឃើញ​មាន​សភាព​ធម្មតា ហើយ​នៅ​ម៉ោង ០៥:៣០​នាទី​ព្រឹក ក្រុមគ្រូពេទ្យ​បាន​ទៅពិនិត្យ​ម្តងទៀត តែ​មិនឃើញ​ស្ត្រី រូបនេះ និង​កូន​គាត់​នៅក្នុង​បន្ទប់​ឡើយ​។ ដូច្នេះ ស្ត្រី​ជនជាតិ​វៀតណាម​រូបនេះ បានសម្រេច​ចិត្ត​នាំ​កូន​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ តាំង​ពីមុន​ម៉ោង ០៥:៣០​ព្រឹក​នៃ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ ដោយ​មិន​ប្រាប់​ក្រុមគ្រូពេទ្យ​យាម​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​នេះឡើយ ។​

​បើតាម​របាយ​ការ​ណ៌​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​ទទួលបាន​នៅវេលា​ម៉ោង ១៨:០០ នាទី នៃ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បង្ហាញថា ស្ត្រី និង​កូនប្រុស​ខាងលើ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ព្រះស្តេច​នៃ​ខេត្តព្រៃវែង នៅវេលា​ម៉ោង​ប្រហែលជា​ជិត ០៥​ព្រឹក​នៃ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ រួច​បាន​ឡើង​ឡានក្រុង មក​រាជធានី​ភ្នំពេញ និង​ប្រហែលជា​ម៉ោងជាង ០៨​ព្រឹក បាន​បន្តដំណើរ​ដោយ​រថយន្តឈ្នួល មក​ខេត្តកំពង់ឆ្នាំង មក ដល់​ក្បាលថ្នល់​សែ​ប​ម៉ោង​ប្រហែល​ជាង ១០​ព្រឹក​នៃ​ថ្ងៃ​ដដែល និង​បាន​បន្តទៅ​ភូមិ​ប្រាសាទ​ដែលជា​ទីកន្លែង​ដែល​គាត់​រស់នៅ​ដោយ​ម៉ូតូឌុប​។​

​ស្ត្រី​រូបនេះ​ក៏បាន​អះអាង​ផងដែរ​ថា នៅផ្ទះ​របស់គាត់ៗ​មិនបាន​ជួប​ជាមួយ​បងប្អូន​គាត់​ទេ ដោយ​រូបគាត់​និង​កូនប្រុស ត្រូវបាន​រថយន្ត​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច​នៃ​ខេត្តកំពង់ឆ្នាំង ដឹក​មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​កំរិត​២​សាលា​គំរូ​ក្រុង ប្រហែល​ម៉ោង ១៧:៣០​នាទី នៃ​ថ្ងៃ​ដដែល ។ ក្រុមការងារ​បាន​ពិនិត្យ​កំដៅ​គាត់ និង​កូន​គាត់ ឃើញ​ធម្មតា គ្មាន​សញ្ញា​ក្អក ឈឺ ក ឫ ហត់ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះឡើយ​។ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏បាន​អប់រំ និង ណែនាំ​ពន្យល់​ស្ត្រី​រូបនេះ ក្នុងការ​អនុវត្ត​ធ្វើ​ច​ត្តា​ឡិ​ស័ក​ឲ្យ​គ្រប់​ចំនួន ១៤​ថ្ងៃ ដោយ​រាប់សារ​ឡេ​ី​ង​វិញ និង​ដោយ​មានការ​សន្យាថា​មិន​រត់​ទៀត​ទេ​។

ក្រុមការងារ និង​បន្ត​ការអនុវត្ត​ច្បាប់​ដែលមាន​ជា​ធរមាន​ចំពោះ​បុគ្គល​ដែល​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​នេះ​។ ខ្ញុំ សូមបញ្ជាក់​ជូន​ផងដែរ​ថា លទ្ធផល តេស្ត​លើក​ទី​១ របស់គាត់ និង​កូន​គាត់ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងពីរ​នាក់ តែ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កំពុង​បន្ត​តាមដាន​សុខភាព​គាត់ និង​កូន​គាត់​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ មិនមាន​រកឃើញ​ករ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​នោះទេ ហើយ​ករណី​ជាសះស្បើយ​ក៏​មិនមាន​ដែរ​។​​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​៖

* អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៧៣​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២១៩​នាក់​)​។​* ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៣៨​នាក់ (​ស្មើនឹង ៨៧.១៨% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៥០​នាក់ និង​បុរស​១៨៨​នាក់​។​
* អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៣៥​នាក់​៖ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន ២៧​នាក់ (​ស្ត្រី ០៣​នាក់ និង​បុរស ២៤​នាក់​) នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ មាន​ចំនួន ០៣​នាក់ ជា​បុរស នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​០៤​នាក់ ជា​បុរស នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ មាន​ចំនួន ០១​នាក់ (​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់ស្ត​ង់​)៕a girl vn 1 a girl vn2 


​