» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6816 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696987 នាក់

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល

សៀមរាប៖កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥  លោក អ៊ឹង គឹមលាង អភិបាល​រង​ខេត្ត តំណាង​អភិបាល​ខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុម​ការងារ ចុះ​ពិនិត្យ និង​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​បង្ក​ឡើង​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរជុំ ដែល​អម​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

 

លោក ភន់ សុខុម អភិបាល​ស្រុក​អង្គរជុំ បាន​ឱ្យ​ដឹង​ថា សម្រាប់​ជំនន់​ទឹកភ្លៀង​នេះ​កើតឡើង​នៅ​ក្នុង​សាលាស្រុក វិទ្យាល័យ​អង្គរជុំ និង​តាម​បណ្ដា​ស្រែ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ។ ចំពោះ​ការ​ជន់​លិច​នៅ​ក្នុង​វិទ្យាល័យ បាន​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន ដើម្បី​អាជ្ញាធរ​ដោះស្រាយ​ទឹក​ជន់​លិច​នេះ​បាន​ឆាប់រហ័ស​ទាន់​ពេលវេលា និង​សិស្ស​ឆាប់​បាន​ចូលរៀន​វិញ​ផង​ដែរ។a angkor joum 

 

លោក អ៊ឹង គឹមលាង អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា ដើម្បី​កាត់បន្ថយ​ទឹកជំនន់​នៅ​តាម​ទី​ប្រជុំ​ជន មាន​ដូចជា​ក្នុង​សាលាស្រុក វិទ្យាល័យ និង​មន្ទីរពេទ្យ និង​កន្លែង​ផ្សេងៗ ទៀត ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​ទឹក​ហូរ​មកពី​ប្រភព​ណា ដើម្បី​ធ្វើការ​បិទ​លូ បិទ​ខ្ទប់ បញ្ចៀស​ទឹក កុំ​ឱ្យ​លិច​តាម​ទីប្រជុំ​ជា​បន្ត​ទៀត។ ជាក់ស្ដែង ក្រុមការងារ បាន​រក​ឃើញ​ប្រភព​ដែល​ហូរ​មក​ទីប្រជុំជន គឺ​នៅ​បណ្ដោយ​ផ្លូវ​លំ​ចាប់ពី​ភូមិ​តា​លាវ ដល់​ភូមិ​ចារ ភ្ជាប់​ពី​ឃុំ​ចារ​ឈូក​ទៅ​ឃុំ​តា​សោម។

លោក​អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឱ្យ​រៀបចំ​ធ្វើការ​បិទ​លូ​កុំ​ឱ្យ​ហូរ​ចូល​មក​ទី​ប្រជុំជន និង​កន្លែង​ផ្សេងៗ ទៀត និង​បញ្ចៀស​ទឹក​ឱ្យ​ហូរ​ទៅ​លូ​នៅ​ភូមិ​យាង ក្នុង​ឃុំ​ចារ​ឈូក ហើយ​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ។លោក​អភិបាលរង​ខេត្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​តំបន់​ទឹក​ជន់​ដូចជា​ក្នុង​សាលាស្រុក វិទ្យាល័យ​អង្គរជុំ និង​ពិនិត្យមើល​លូ​ស្ទះ​នៅ​តាម​បណ្ដោយ​ផ្លូវ​នៅ​ទីប្រជុំ ដើម្បី​ធ្វើការ​កកាយ ស្ដារ​សំរាម និង​ស្មៅ​ស្ទះ​នៅមុខ​លូ ឱ្យ​ទឹក​ហូរ​បាន​លឿន។លោក​ក៏បាន​ណែនាំ និង​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មន្ត្រី​ជំនាញ ធ្វើការ​រំដោះ​ទឹក និង​បញ្ចៀស​ទឹក​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឱ្យ​ជន់​លិច​កសិផល​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

សូមបញ្ជាក់ថាទឹកជំនន់ទឹលកភ្លៀងក៏បានថ្វើសត្វក្រពើរួចចេញពីអាងចិញ្ចឹម ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា។សត្វ​ក្រពើ​ចេញពី​អាង​ចិញ្ចឹម របស់​លោក ឈឿ​ង ស៊ី​ម៉ាក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ តា​លាវ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

តាមការឱ្យដឹងពីម្ចាស់សត្វក្រពើ នៅក្នុងទ្រុងមានក្រពើសរុបចំនួន ៧៣ក្បាល បានចេញពីអាងចំនួន ៣០ក្បាល។ ក្រោយពេលក្រុមការងារចុះទៅអន្តរាគមន៍ បានអាចចាប់យកវិញបាន ២៦ក្បាល នៅសល់ចំនួន ៤ក្បាលទៀត ដោយបច្ចុប្បន្នក្រុមការងារកំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកឱ្យបានវិញទាំងអស់។

ដើម្បីជៀសវាងគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានជម្រាបដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន មិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ រហូតដល់ការស្វែងរកត្រូវបានបញ្ចប់។អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក កំពុងបន្តតាមដានស្ថានភាព និងចាត់វិធានការតាមស្ថានភាពជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសាធារណៈ។a angkor joum1 a angkor joum2 a angkor joum3