» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10948 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981984 នាក់

ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia

 

 

ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានកត់សម្គាល់អត្ថបទមតិយោបល់មួយក្រោម ចំណងជើង «លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាបានស្លាប់បន្តិចម្តងៗ បន្ទាប់ពីការធ្វើឃាតលោក កែម ឡី របស់លោកស្រី មូរ សុខហួរ និងបានចុះផ្សាយដោយ Nikkei Asia នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។a embassy in japon 

តាមរយៈសេចក្តីប្រកាសពត៍មានបញ្ជាក់ថាស្ថានទូតគោរពយ៉ាងពេញលេញចំពោះសេរីភាពនៃការបញ្ចេញមតិ និងតួនាទីរបស់សារព័ត៌មានក្នុងការ លើកកម្ពស់ការពិភាក្សាជាសាធារណៈប្រកបដោយការយល់ដឹង។ ទន្ទឹមនឹងនេះដែរ សាធារណជនក៏មាន សិទ្ធិទទួលបានការវិភាគប្រកបដោយតុល្យភាព និងសត្យានុម័ត ផ្អែកលើការពិត ជាពិសេសចំពោះបញ្ហា ពាក់ព័ន្ធនឹងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់រដ្ឋអធិបតេយ្យមួយ។

អត្ថបទខាងលើឆ្លុះបញ្ចាំងពីទស្សនៈនយោបាយផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដែលជាអតីតអ្នកនយោបាយ ប្រឆាំងមួយរូប និងបានធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេសអស់រយៈពេល ជាច្រើនឆ្នាំ។ ដូច្នេះ អត្ថបទនេះគួរត្រូវបានយល់ថា ជាការបញ្ចេញមតិនយោបាយមួយ មិនមែនជាការវាយតម្លៃ ប្រកបដោយសត្យានុម័តចំពោះស្ថានភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ននោះឡើយ។

ស្ថានទូតមិនយល់ស្របចំពោះសេចក្តីសន្និដ្ឋានសំខាន់ៗដែលមាននៅក្នុងអត្ថបទនេះទេ។ អត្ថបទបាន បង្ហាញតែការបកស្រាយមួយជ្រុងអំពីការអភិវឌ្ឍនយោបាយរបស់កម្ពុជា ខណៈដែលបានមើលរំលងនូវ អង្គហេតុសំខាន់ៗទាក់ទងនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម ការពង្រឹងស្ថាប័នរដ្ឋ និងការចូលរួម ប្រកបដោយស្ថាបនាជាមួយសហគមន៍អន្តរជាតិរបស់កម្ពុជា។

ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមដ៏សំខាន់ បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ យោងតាមធនាគារពិភពលោក កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយនៅលើពិភពលោក មុនពេល ការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បន្តវាយតម្លៃវិជ្ជមានចំពោះភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងទស្សនវិស័យកំណើនរបស់ប្រទេស ផងដែរ។ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ទទួលបានផលប្រយោជន៍ពីការកើនឡើងនៃកម្រិតជីវភាព ការ ពង្រីកឱកាសទទួលបានការអប់រំ និងសេវាសុខាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ការពង្រីកប ណ្តាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការពង្រឹងប្រព័ន្ធគាំពារសង្គម។

សមិទ្ធផលទាំងនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោយសារ កម្ពុជាថែរក្សាបាននូវអ្វីដែលប្រជាជនខ្លួនផ្តល់តម្លៃខ្ពស់បំផុត បន្ទាប់ពីឆ្លងកាត់សង្គ្រាមនិងជម្លោះអស់ជា ច្រើនទសវត្សរ៍ គឺ សន្តិភាព ស្ថិរភាពនយោបាយ ការផ្សះផ្សាជាតិ និងគោលនយោបាយអភិវឌ្ឍន៍ដែលផ្តោតលើ ប្រជាជន។ កត្តាទាំងនេះគឺជាផ្នែកដ៏សំខាន់នៃភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ន និងគួរត្រូវបាន ពិចារណាស្មើភាពគ្នាជាមួយការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកនយោបាយ។

អត្ថបទបានអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលែងមានទៀតហើយ។ ការវាយតម្លៃបែបនេះមិន មានតុល្យភាព និងមិនឆ្លុះបញ្ចាំងការពិតនោះឡើយ។ កម្ពុជានៅតែបន្តអនុវត្តប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមានស្ថាប័នរដ្ឋដំណើរការជាប្រក្រតី ដំណើរការបោះឆ្នោតតាមភាលកំណត់ និងការកែទម្រង់ជាបន្ត បន្ទាប់ក្នុងការលើកកម្ពស់អភិបាលកិច្ច ការគ្រប់គ្រងរដ្ឋបាលសាធារណៈ រដ្ឋាភិបាលឌីជីថល សមត្ថភាព ប្រព័ន្ធយុត្តិធម៌ និងការផ្តល់សេវាសាធារណៈ។ ដូចប្រទេសដទៃទៀតដែរ កម្ពុជានៅតែប្រឈមនឹងបញ្ហា ប្រឈមមួយចំនួន ហើយរាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តដោះស្រាយបញ្ហាទាំងនោះស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។

ស្ថានទូតខ្មែរបញ្ជាក់ថា៖លទ្ធិប្រជាធិបតេយ្យមិនអាចវាស់វែងត្រឹមតែតាមជោគវាសនានយោបាយរបស់គណបក្សនយោបាយណាមួយ ឬបុគ្គលណាម្នាក់ប៉ុណ្ណោះឡើយ។ វាគួរត្រូវបានវាយតម្លៃផងដែរ តាមរយៈសមត្ថភាពរបស់រដ្ឋក្នុងការថែរក្សា សន្តិភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពង្រីកឱកាសសេដ្ឋកិច្ច ពង្រឹងស្ថាប័នសាធារណៈ និងធានាការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវបានកំណត់ ដោយប្រវត្តិសាស្ត្ររបស់ខ្លួន ក្របខណ្ឌរដ្ឋធម្មនុញ្ញ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។

ស្ថានទូតក៏សូមកត់សម្គាល់ផងដែរថា អត្ថបទនេះបានលើកឡើងអំពីនីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងអតីតអ្នក នយោបាយមួយចំនួន ដោយមិនបានបង្ហាញពីបរិបទផ្នែកច្បាប់ទាំងមូល។ ដូចរដ្ឋអធិបតេយ្យដទៃទៀត ដែលប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ កម្ពុជាអនុវត្តច្បាប់តាមរយៈស្ថាប័នតុលាការដែលមានសមត្ថកិច្ច ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ ការមាននិន្នាការនយោបាយ ឬមុខតំណែងសាធារណៈ មិនមែន ជាមូលហេតុដែលអាចលើកលែងបុគ្គលណាម្នាក់ពីការទទួលខុសត្រូវតាមផ្លូវច្បាប់នោះឡើយ។ ដូចប្រទេស ដទៃទៀតដែរ សេចក្តីសម្រេចរបស់តុលាការអាចត្រូវបានពិភាក្សា ឬរិះគន់ ប៉ុន្តែមិនគួរត្រូវបានបកស្រាយ ដោយស្វ័យប្រវត្តិថា ជាភស្តុតាងបញ្ជាក់ថាប្រព័ន្ធអភិបាលកិច្ចតាមរដ្ឋធម្មនុញ្ញលែងដំណើរការនោះទេ។

ជាមួយគ្នានេះ អត្ថបទក៏បានបង្ហាញអំពីទំនាក់ទំនងការបរទេសរបស់កម្ពុជា តាមរយៈទស្សនៈភូមិសាស្ត្រ នយោបាយដ៏ចង្អៀតមួយ។ ការបង្ហាញបែបនេះមិនឆ្លុះបញ្ចាំងពីការពិតឡើយ។ កម្ពុជាបន្តរក្សាទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន។ ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន និងអង្គការសហប្រជាជាតិ កម្ពុជា ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើគោលការណ៍អធិបតេយ្យភាព ការគោរពគ្នា ទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មិត្តភាពរបស់កម្ពុជា ជាមួយប្រទេសណាមួយ មិនដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតឡើយ។

ក្នុងន័យនេះ ស្ថានទូតសូមគូសបញ្ជាក់អំពីភាពរឹងមាំ និងយូរអង្វែងនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និង ជប៉ុន។ អស់រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ប្រទេសជប៉ុនបានក្លាយជាដៃគូដ៏ជិតស្និទ្ធ និងគួរឱ្យ ទុកចិត្តបំផុតមួយរបស់កម្ពុជា ដោយបានចូលរួមយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្តិភាព ការកសាង ស្ថាប័នរដ្ឋ ការកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល ការ បោសសម្អាតមីន ការអភិវឌ្ឍធនធានមនុស្ស និងទំនើបកម្មសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តដែលប្រទេសជប៉ុនបានផ្តល់ចំពោះអនាគតរបស់កម្ពុជា និងជាសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី។ រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ និងទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ។

ការរិះគន់ក្នុងន័យស្ថាបនា ដែលផ្អែកលើអង្គហេតុ និងធ្វើឡើងដោយសុចរិតភាព គឺជាចំណែកដ៏មានតម្លៃ សម្រាប់ការលើកកម្ពស់អភិបាលកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញរូបភាពកម្ពុជាដោយផ្តោតតែ ទៅលើភាពខ្វែងគំនិតផ្នែកនយោបាយ ខណៈដែលមើលរំលងវឌ្ឍនភាពជាក់ស្តែង សមត្ថភាពរបស់ស្ថាប័ន និងសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេស គឺផ្តល់ឱ្យសាធារណជនអន្តរជាតិនូវទស្សនភាពមិនពេញលេញ អំពីកម្ពុជា។ កម្ពុជាជាប្រទេសដែលមានប្រជាជនជាង ១៧ លាននាក់ ហើយអនាគតរបស់ប្រទេសមិនអាច ត្រូវបានវាយតម្លៃតាមរយៈទស្សនៈរបស់តួអង្គនយោបាយមួយចំនួនតូចប៉ុណ្ណោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាបន្ន ពង្រឹងស្ថាប័នសាធារណៈ លើកកម្ពស់អភិបាលកិច្ច ជំរុញការអនុវត្តនីតិរដ្ឋ ការពារសុខុមាលភាព របស់ប្រជាពលរដ្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិទាំងអស់ ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក និងសមភាពអធិបតេយ្យ។

ជាចុងក្រោយ ស្ថានទូតសូមលើកទឹកចិត្តដល់សាធារណជន និងអ្នកសង្កេតការណ៍អន្តរជាតិ ឱ្យវាយតម្លៃ អំពីកម្ពុជាដោយផ្អែកលើអង្គហេតុដែលអាចផ្ទៀងផ្ទាត់បាន ការវិភាគប្រកបដោយតុល្យភាព និងការយល់ដឹង ដោយផ្ទាល់អំពីប្រទេស និងប្រជាជនកម្ពុជា។ ដូចប្រទេសទាំងអស់នៅលើពិភពលោកដែរ កម្ពុជានៅតែ ប្រឈមនឹងបញ្ហាប្រឈមមួយចំនួន។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបន្តបង្ហាញនូវភាពធន់ ទំនុកចិត្ត និងការប្តេជ្ញា ចិត្តក្នុងការកសាងអនាគតមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា ទាំងអស់៕a kill ley a kill ley1