» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3898 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143080 នាក់

កូ​វីត​អុ​ឡុ​ក​វត្ត​អា​រ៉ា​ម​នៅ​ភ្នំពេញ​ពេល​បុណ្យ​ដាក់​បិណ្ឌ​

 

​ភ្នំពេញ​៖ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ជាច្រើន​នាក់ ភាគច្រើន​ជា​ព្រះសង្ឃ នៅក្នុង​វត្ត​ចំពុះក្អែក​របស់​សម្តេច​ស​ង្ឃ ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​a covit pagoda 

អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទៅកាន់​បិណ្ឌ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ប្រញាប់​ទៅធ្វើ​តេស្ត​យក​សំណាករ​កកូ​វីដ​-១៩ នៅ​ទីតាំង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​(​ក្រោយ​អគារ​ស៊ី​ធី​ហល City hall) ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចាប់ពី​វេលា​ម៉ោង ៨:០០​ព្រឹក រហូតដល់​ម៉ោង ១៧:០០​រសៀល​នៅ​ចំនួន ៦​ទីតាំង រួមមាន​នៅក្រោយ City Hall, Modern 5, វិ​ហ៊ា​រ​យ៉េ​ស៊ូ ច្រមុះជ្រូក​ស្ទឹងមានជ័យ​, វិ​ហ៊ា​យ៉េ​ស៊ូ ទល់មុខ​បណ្ណាល័យ ហ៊ុន សែន​(RUPP), សាលាបឋមសិក្សា​កន្ទោក ខណ្ឌ​កំបូល​, ទីលាន​កាប់​គោ ព្រៃទា​។​

​ក្រៅពី​វត្ត​ជំ​ពុះ​ក្អែក​កាលពី​បិណ្ឌ​ទី​១​កុដិ​ចំនួន​៣ ក្នុង​បរិវេណ​វត្ត​នាគ​វ័ន ត្រូវបាន​គណៈកម្មាធិកា​រ​វត្ត សម្រេច ធ្វើការ បិទ ខ្ទប់ ជា​បណ្តោះអាសន្ន​ដែរ​ដោយសារ​កូ​វីត​។ ក្រោយ​ធ្វើតេស្ត​សំណាក លើ​មនុស្ស​ចំនួន ២១៤​នាក់ (​ស្រី​៧​នាក់​) វិជ្ជមាន​កូ​វីដ​-១៩​ចំនួន ៣​នាក់ ដែលជា​និស្សិត ២​នាក់ ស្នាក់នៅ​ក្នុង​វត្ត និង​តាអាចារ្យ​ម្នាក់ ដែល​មកពី​ខាងក្រៅ​វត្ត​។

​មូល​ហេតុបណ្តាលឱ្យ​មានការ​ឆ្លង​កូ​វីដ​-១៩​ក្នុង​វត្ត​នាគ​វ័ន ដោយសារ​ឆ្លង​ពី តាអាចារ្យ ដែល​មកពី​ខាងក្រៅ ទៅ​រៀបចំ​ពិធីសូត្រមន្ត បិណ្ឌ​១ ដោយ​អាចារ្យ​ខាងលើ មិនមែន ជា​អ្នក នៅក្នុង​វត្តទើប​គណៈកម្មាធិការ​សម្រេច​ធ្វើតេស្ត ឃើញ​មានតែ​និស្សិត​ឆ្លង​តែ ២​នាក់ ប៉ុណ្ណោះ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ភ្លាមៗ​។

​បច្ចុប្បន្ន គណៈកម្មាធិការ​វត្ត បាន​បាញ់ថ្នាំ​សម្អាត​នៅ​ជុំវិញ​បរិវេណ​វត្ត ដោយ​ស្របទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​សម្រេច​បិទ​ត្រឹមតែ​កុដិ​ចំនួន​៣ ដែល​ជាប់​ពាក់ព័ន្ធ​តែប៉ុណ្ណោះ​។ ក្នុងនោះ​គណៈកម្មាធិការ​វត្ត បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ធ្វើបុណ្យ​ជាធម្មតា មិនមាន​ការបិទ​វត្ត​នោះទេ​។​
​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ រកឃើញ​អ្នក​ឆ្លង​ថ្មី ៦៣៨​នាក់​ទៀត ជាសះស្បើយ ៤៧៩​នាក់ និង​ស្លាប់ ២២​នាក់​៖– ករណី​ឆ្លង​សហគមន៍ ៥២៥​នាក់​។– អ្នកដំណើរ​ពី​បរទេស ១១៣​នាក់​
​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១។– អ្នក​ឆ្លង​សរុប​=106,619 នាក់​។– អ្នកជា​សះស្បើយ​=99,134 នាក់​។– អ្នកស្លាប់​=2,176 នាក់​។a covit pagoda1