» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11643 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701814 នាក់

អត់​មាន​ស្ត្រី​មានផ្ទៃពោះណា​ឆ្លង​ជម្ងឺ​អុត​ស្វា​នៅ​សៀមរាប​ទេ​!

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​ថា មាន​ស្ត្រី​ផ្ទៃពោះ​ម្នា​ក់នៅ​ខេត្តសៀមរាប​មាន​កើត​ជំងឺ​អុត​ស្វា និង​សូម​ជម្រាបជូន​សាធារណជន​ទាំង អស់​ឱ្យបាន​ជ្រាបថា មន្ទីរពេទ្យ​ខេត្តសៀមរាប បានទទួល​អ្នកជំងឺ​ម្នាក់ ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ ៨​ខែ អាយុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ស្ត្រី​រូបនេះ មាន​រោគ​ស​ញ្ញ ចេញ​ពងទឹក​នៅលើ​ដើមទ្រូង និង​ដៃ (​ស្រដៀង​ទៅនឹង​ជំងឺ​អុត​ស្វា​) ដែល​ស្វាមី​បាន​នាំមក​ពិនិត្យ​ព្យាបាល​ជំងឺ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។a nize sr1 

​ក្រុមគ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយបាន​សហការ​ជាមួយ​ក្រុម​គ្រូ ពេទ្យ​ឆ្លើយតប​បន្ទាន់​របស់​នាយ​ក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បាន​ចុះទៅ​សាកសួរ​ពិនិត្យ ស្ថានភាព​អ្នកជំងឺ​ផ្ទាល់ និង​បាន​យក​វត្ថុ​សំណាក​របស់​អ្នកជំងឺ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​យកទៅ ពិនិត្យ​វិភាគ​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​អុត​ស្វា​_​នៅ​ថ្ងៃទី​២៧ ខ កក្កដា ឆ្នាំ​២០២២​។ បច្ចុប្បន្ននេះ គាត់​មាន​ស្ថានភាព​វិវត្តន៍​ទៅរក ការធូរស្រាល​ជា​បណ្តើរៗ ក្រោម​ការជួយ​ពិនិត្យ តាមដាន និង​ព្យាបាល​ជំងឺ​នេះ​ជូន​គាត់ ដោយ​ក្រុម គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែង​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​នេះ ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​កើត​ជំងឺ​អុត​ស្វា មាន​សុខ​ភាពល្អ​ធម្មតា និង​ជាសះស្បើយ​ឆាប់ៗ​នេះ ក្រោម​ការពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ពី​សំណាក់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត​។​ទោះបីយ៉ាងណាលោក​រដ្ឋមន្ដ្សុខាភិបាលរី ម៉ម ប៊ុនហេង បាន​ថ្លែងដថា «​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺ​អុត​ស្វា​នេះ ត្បិត​តែមាន​តិច​តែមួយ​ករណី ដែល​នាំចូល លើ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ហើយ​អ្នក​ប៉ះពាល់​ទាំង​៥​នាក់​នោះ ធ្វើ​រោគវិនិច្ឆ័យ​មិនមាន​ជំងឺ​អុត​ស្វា​ក្ដី តែ​យើង​នៅ​តាមតែ​បន្ដ​តាមដាន​គ្រប់​ចំនួន​២១​ថ្ងៃ​។ ដូច្នេះ​យើង​ត្រូវតែ​ប្រយ័ត្ន ជាពិសេស​អាជ្ញា​មូលដ្ឋាន និង​តាម​ព្រំដែន ច្រកចេញចូល​អន្ដរជាតិ ព្រោះ​ជំងឺ​នេះ​មិន​មាននៅ​ស្រុក​ខ្មែរ​យើង​ទេ គឺ​ករណី​នាំចូល ប៉ុន្ដែ​បើ​យើង​មិន​ពិនិត្យ​តាមដាន​ឱ្យបាន​ហ្មត់ចត់ វា​នឹង​អាច​ឆ្លង​ចូល​សហគមន៍​របស់​យើង​»​។​
​ការ​ថ្លែង​ដូច្នេះ​របស់​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាស​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ចុះ​អប់រំ​សុខភាព និង​ផ្តល់​សេវា​សុខភាព​ទូទៅ​ជូន ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅក្នុង​បរិវេណ វត្ត​សំរោង​អណ្ដែត នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​​រដ្ឋមន្ដ្រី​សុខាភិបាល បាន​គូសបញ្ជាក់ថា ការ​រាតត្បាត​ករណី​ជំងឺ​អុត​ស្វា​ភាគច្រើន គឺ​កើត​លើ​អ្នកជំងឺ​ដែល​ចូល​ចិ​ត្ដ​ប្រើប្រាស់ សេវា​ផ្លូវភេទ​ជាដើម​។​​សូមជម្រាបថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​កើត​ជំងឺ​អុត​ស្វា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រកឃើញ និង​ឃាត់ខ្លួន​នៅ​ព្រលប់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្រោយពី​ពេល​ឃាត់ខ្លួន ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ ត្រូវបាន​ប្រគល់ជូន​មន្ដ្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ដើម្បី​អនុវត្ត​វិធាន​ការបន្ដ​៕a nize sr a nizerya a nizerya3 

​