» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9574 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699745 នាក់

ព្រះជន្ម​យាង​ចូល​គម្រប់៧០​ព្រះវស្សា​ព្រះមហាក្សត្រ​យាងចុះ​សួរសុខទុក្ខ​កូនចៅ​នៅ​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣​នេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​និង​យាង​ចូល​ព្រះជន្ម​គម្រប់​៧០​ព្រះវស្សា​នា​សប្តាហ៍​ខាងមុខនេះ​ព្រះអង្គ​បាន បាន​យាងចុះ​សួរសុខទុក្ខ និង​បន្ទូល​សំណេះសំណាល ជាមួយ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ និង​បាន​ប្រោស​ប្រទាន​នូវ​ព្រះ​រាជអំណោយ​ដល់​ប្រជាកសិករ​នៅ​ភូមិ​ស្រះកែវ​ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន​៤៤០​គ្រួសារ​។​a king chang3 

​ព្រះរាជ​អំណោយ ដែល​ព្រះមហាក្សត្រ​ព្រះ​ប្រទាន​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ទាំង​៤៤០​គ្រួសារ​ខាងលើនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​១​បាវ​ស្មើនឹង ៥០ គីឡូក្រាម ឃី​ត​១​កញ្ចប់ មុង​១, ភួយ​១, ក្រ​ម៉ា​១, សា​រ៉ុង​១, មី​ចំនួន​២​កេស​, ត្រីខ​១​យួរ ស្មើនឹង​១០​កំប៉ុង​, ទឹកស៊ីអ៊ីវ​ចំនួន ១​យួរ​ស្មើនឹង​៦​ដប​, កន្ទេល​ចំនួន​១ ទំហំ​១.៧៥​ម​គុណ​និង ១.៨០​ម​, ស្បែកជើងផ្ទាត់​ចំនួន​១​គូ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។ ព្រះមហាក្សត្រ ក៏បាន​សព្វព្រះរាជហឫទ័យ ប្រទាន​អាហារ​ដល់​កុមារា​កុមារី​ជាច្រើន​រយ​នាក់​។​​ព្រះអង្គ បាន​សព​ព្រះរាជហឫទ័យ​យាង​សួរសុខទុក្ខ​ដល់​កុមារា​កុមារី ដែល​កំពុង​ទទួលទាន​អាហារ​ដែល​ព្រះអង្គ​ប្រទាន​រួចមក ព្រះអង្គ​ក៏បាន​យាង​សួរសុខទុក្ខ​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ តាម​លំនៅដ្ឋាន​មួយចំនួន​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខាងលើនេះ​ផងដែរ​៕a king chang1 a king chang2 

​