» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12038 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702209 នាក់

លោក កឹម សុខា «​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​ទៅតាម​លទ្ធភាព កាលៈទេសៈ និង​ដោយ​ឆន្ទៈ​ពិត​របស់ខ្ញុំ មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​ខ្ញុំ​ឡើយ​»

ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា លោក​តែង​ធ្វើ​អ្វីដែល​លោក​អាច​ធ្វើបាន​ទៅតាម​លទ្ធភាព កាលៈទេសៈ និង​ដោយ​ឆន្ទៈ​ពិត​របស់លោក ដោយ​មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​នោះឡើយ​។​a hun kem mother4 

​លោក កឹម សុខា​ដែល​នឹងត្រូវ​ឡើង​ជ្រុ​ញ​កាត់ទោស​នាពេលខាងមុខ​ឆាប់ៗ​នេះ​រឿង​ជាប់ទោស​ក្បត់ជាតិ​ព្រោះ​ឃុ​ប​ឃឹ​ត​ជាមួយ​បរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញមក​បញ្ជាក់​ជាថ្មី​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ ដែល​ត្រូវបាន​គេ​មើល​ខើ​ញ​ថា​ជា​សារសំខាន់​មួយ​បញ្ជាក់​ទៅកាន់ លោក សម រ​ង្ស៉ី​ដែលមាន​ទោស​ពេល​ខ្លួន​ហើយ​ចវ​តែ​ចង់តែ​ផ្អោប​លោក​ជាមួយ ឱ្យ​កាន់តែច្បាស់​ថែមទៀត​។​

លោក កឹម សុខា ថា​៖ «​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​ទៅតាម​លទ្ធភាព កាលៈទេសៈ និង​ដោយ​ឆន្ទៈ​ពិត​របស់ខ្ញុំ មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​ខ្ញុំ​ឡើយ ជាពិសេស​អ្វីដែល​ខ្ញុំ​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ផ្លូវការ​របស់ខ្ញុំ​» ការ​ចេញមក​បញ្ជាក់បន្ថែម​របស់ លោក កឹម សុខា បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​បន្ត​បំភ្លៃ​លាប​ពណ៌​អំពី​ការ​ចេញមក​ប្រកាស​របស់ លោក កឹម សុខា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ដែលថា «​មិន​ពាក់ព័ន្ធ​ជាមួយ​លោក សម រ​ង្ស៉ី​» នោះ ថា​ជា​សារ​ដែល​ធ្វើឡើង​ដោយ​ការបង្ខិតបង្ខំ​ពី​គណបក្សកាន់អំណាច​។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា លោក កឹម សុខា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក សម រង្ស៊ី និង សហការី នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​លោក ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំមាន​ការអនុញ្ញាត ឬ​គាំទ្រ​ពី​លោក​។ លោក សម រង្ស៊ី និង សហការី​បាន​ដើរ​ចេញពី​គោលការណ៍ និង ស្មារតី​ដើម​នៃ​ការរួបរួម ដោយ​ទៅ​បង្កើត​ចលនានយោបាយ​ផ្សេងៗ ហើយ​បាន​ត្រលប់​ទៅ​គាំទ្រ​ដោយ​ចំហរ ឬ​នៅ​ពីក្រោយ​ការដឹកនាំ​គណបក្សនយោបាយ​ចាស់ គឺ​គណបក្ស​ភ្លើងទៀន​។

ទាក់ទង​ការបន្ត​ប្រតិកម្ម​ពី​លោក សម រ​ង្ស៉ី ថា​កា​ប្រកា​សបែក​គ្នា​របស់លោក​កឹម​សុខា​គឺ​មកពី​សម្តេច​ហ៊ុន​សេន​បង្ខំ​នោះ កូនស្រី​របស់ លោក កឹម សុខា ទាំង​ពីររូប រួមទាំង​មនុស្ស​ជំនិត​របស់ លោក កឹម សុខា គឺ​លោក មុត ចន្ថា ដែរ​នោះបាន​ប្រតិកម្ម​ភ្លាម​។​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់ លោក កឹម សុខា បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រ (Twitter) ឆ្លើយតប​ចំពោះ​លោក សម រ​ង្ស៉ី ដោយបាន​លើកឡើង​ដូច្នេះ​ថា​៖ «​ឪពុក​ខ្ញុំ កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ ហៅ​ដៃគូ​បោកប្រាស់​ឱ្យ​បញ្ឈប់​កេងចំណេញ និង​បោកប្រាស់​សាធារណជន​។

ភាពជា​ដៃគូ​ត្រូវបាន​បញ្ចប់​ដោយ​ប្រសិទ្ធភាព នៅពេលដែល​ដៃគូ​របស់គាត់​បាន​អំពាវនាវ ឱ្យ​គណបក្ស​/​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា បោះបង់ចោល​គាត់ នៅពេលដែល​គាត់​ត្រូវបាន​ជាប់ពន្ធនាគារ និង​ដឹកនាំ​យុទ្ធនា​ពោរពេញ​ដោយ​បោកប្រាស់​»​។​​កញ្ញា កឹម សុមា​ធីតា ដែលជា​កូនស្រី​ពៅ​របស់ លោក កឹម សុខា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏បាន​ចេញមុខ​បកអាក្រាត​លោក សម រ​ង្ស៉ី នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រ (Twitter)​។ កញ្ញា​បាន​លើកឡើងថា ចាប់តាំងពី​ឪពុក​របស់​នាង​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៧ លោក សម រ​ង្ស៉ី និង​បក្ខពួក​បាន​លាប​ពណ៌​ឪពុក​នាង និង​គ្រួសារ​មិន​ឈប់ឈរ​៕a kem out a kem suport 

​